ទាន់ហេតុការណ៍
ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់

តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌…

តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌…

ខេត្តកំពង់ស្ពឺ៖ រឿងអយុត្តិធម៌នៅតែបន្តកើតមាននៅក្នុងខេត្តកំពង់ស្ពឺ ខណៈប្រជាពលរដ្ឋចំនួន៤គ្រួសារ បានចេញមកស្រែកដង្ហោយរកយុត្តិធម៌ និងដំណោះស្រាយ បន្ទាប់ពីពួកគាត់បានសម្រេចចិត្តលក់ដីរបស់ខ្លួនទៅឱ្យអ្នកគួកជេរ (មេខ្យល់ដីធ្លី) ដើម្បីរៀបចំប្រគល់បន្តទៅឱ្យក្រុមហ៊ុនចិនសាងសង់រោងចក្រ ប្រមាណជាង២ឆ្នាំកន្លងទៅហើយ រហូតមកដល់ពេលនេះមិនទាន់បានលុយគ្រប់ចំនួននោះទេ បើទោះបីជាអាជ្ញាធរនិងជំនាញពាក់ព័ន្ធធ្វើការសម្របសម្រួលម្តងជាពីរដងហើយក្តី។

ជួបជាមួយអ្នកសារព័ត៌មានយើង អ្នកស្រី ឡុង សុខឡាង អាយុ៦១ឆ្នាំមុខរបរកសិករ ឈ្មោះ ឃុន សុខស៊ីណា ភេទស្រី អាយុ៤០ឆ្នាំមុខរបរកសិករ ឈ្មោះ ឃុន ពន្លក ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកសិករ និងឈ្មោះ ឃុន សំណាង ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកសិករ ទាំង៤នាក់ រស់នៅក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានរៀបរាប់ថា ពួកគាត់បានសម្រេចចិត្តឱ្យ ប្តី និង ឪពុក ឈ្មោះ ឃុន សុភាព អាយុ៦៦ឆ្នាំ លក់ដីទំហំជាង២ហិកតា ស្ថិតនៅក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ឱ្យទៅឈ្មោះ ហ៊ុន សារឿន ភេទប្រុស អាយុ៥៣ឆ្នាំ ជាអ្នករៀបចំដីធ្លី និងគួកជេ ដើម្បីលក់បន្តទៅឱ្យក្រុមហ៊ុនចិនមួយ ធ្វើជារោងចក្រ តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៤មកម្ល៉េះ សរុបជាទឹកប្រាក់ប្រមាណជាង៤១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ប្រជាពលរដ្ឋដដែលបានបន្តទៀតថា ដោយការលក់ដីនោះ ភាគីអ្នកទិញទូទាត់តាមតំណាក់កាលនីមួយៗ បានលុយទើបតែ២៦៣០០០ដុល្លារតែប៉ុណ្ណោះ នៅសល់ទឹកប្រាក់ចំនួន១៥៣៨៣២ដុល្លារទៀតទើបគ្រប់ចំនួន ប៉ុន្តែភាគីអ្នកទិញគេចវេសមិនព្រមប្រគល់លុយឱ្យមកពួកគាត់គ្រប់ចំនួនឡើយ។

ប្រជាពលរដ្ឋបានបន្ថែមទៀតថា កន្លងទៅអាជ្ញាធរនិងជំនាញសុរិយោដីខេត្តបានហៅពួកគាត់ទៅធ្វើការដោះស្រាយម្តង ជាពីរដងមកហើយ ប៉ុន្តែមិនមានលទ្ធផលទាល់តែសោះ។ ទើបពួកគាត់ជាប្រជាពលរដ្ឋម្ចាស់ដី ទទូចធ្វើការស្នើសុំដល់ អ្នកទិញដីធ្លីពីពួកគាត់ ប្រគល់លុយមកឱ្យពួកគាត់គ្រប់ចំនួនតាមកិច្ចសន្យាផង។ ជាពិសេសធ្វើការសំណូមពរដល់អាជ្ញាធរនិងជំនាញពាក់ព័ន្ធ ពិសេសមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ស្ពឺ មេត្តាជួយពន្លឿនដោះស្រាយ ឱ្យពួកគាត់ទទួលបានយុត្តិធម៌ផង។ មិនត្រឹមតែពួកគាត់ចំនួន៤គ្រួសារនេះទេ នៅមានប្រជាពលរដ្ឋផ្សេងទៀត ក៏មិនទាន់ទទួលបានលុយថ្លៃលក់ដីគ្រប់ចំនួនដែរ។

ប្រជាពលរដ្ឋសង្ឃឹមថា អ្នកទិញដី ពីពួកគាត់ អាជ្ញាធរ និងជំនាញពាក់ព័ន្ធនឹងជួយអន្តរាគមន៍ដោះស្រាយ ដល់ពួកគាត់ជាម្ចាស់ដី រងភាពអយុត្តិធម៌ជាង២ឆ្នាំទៅហើយ ដោយក្តីអនុគ្រោះ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!