ទាន់ហេតុការណ៍
ពលរដ្ឋនៅស្រុកគងពិសី ត្អូញត្អែរពីបញ្ហាទីតាំងស្តុកសំរាមរបស់ក្រុម ហ៊ុន «វេង ស្រែង ហ្គ្រីន» បង្ហូរទឹកកខ្វក់ និងលួចចាក់ សំរាមពាសវាលពាសកាល បង្កផលប៉ះពាល់ដល់សុខភាព និង ការរស់នៅ! - សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះ ភាសាបារាំង បានក្លាយជាកម្លាំងចលករផ្នែកសេដ្ឋកិច្ច ជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម ផ្សារភ្ជាប់ទីផ្សារឱ្យកាន់តែជិតស្និទ្ធ បង្កើនការយល់ចិត្តគ្នា កសាងភាពជាដៃគូ - រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៩០% នៃ ចំនួនសមាជិករបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ចូលរួម​ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា - រដ្ឋបាលខេត្តកែប ចេញសេចក្តីបំភ្លឺមិនច្បាស់លាស់ ហាក់មានភាពរើសអើង និងគំរាមកំហែងដល់អ្នកសារព័ត៌មាន ជុំវិញគម្រោងវិនិយោគភាស៊ី ផែកែប-កោះទន្សាយ.... - អភិបាលខេត្តកែប កំពុងរងការរិះគន់ពីមន្ត្រីមួយចំនួន ក្រោយបែកធ្លាយឯកសារសំណើសុំសិទ្ធិវិនិយោគផែកែបកោះទន្សាយរយៈពេល៣០ឆ្នាំ - រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌...

រដ្ឋបាលខេត្តកែប ចេញសេចក្តីបំភ្លឺមិនច្បាស់លាស់ ហាក់មានភាពរើសអើង និងគំរាមកំហែងដល់អ្នកសារព័ត៌មាន ជុំវិញគម្រោងវិនិយោគភាស៊ី ផែកែប-កោះទន្សាយ….

រដ្ឋបាលខេត្តកែប ចេញសេចក្តីបំភ្លឺមិនច្បាស់លាស់ ហាក់មានភាពរើសអើង និងគំរាមកំហែងដល់អ្នកសារព័ត៌មាន ជុំវិញគម្រោងវិនិយោគភាស៊ី ផែកែប-កោះទន្សាយ….

ខេត្តកែប៖ បន្ទាប់ពីសារព័ត៌មានបានធ្វើការផ្សព្វផ្សាយពី ការបែកធ្លាយលិខិត ស្នើសុំសិទ្ធិវិនិយោគភាស៊ី ផែកែប-កោះទន្សាយ ៣០ឆ្នាំ តម្លៃ ៥៦ម៉ឺនដុល្លារ ដោយបង់ចូលថវិកាខេត្តត្រឹមតែ ១០លានរៀលក្នុងមួយឆ្នាំ រួចមក នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកែប បានចេញសេចក្តីបំភ្លឺថាអ្នកសារព័ត៌មានផ្សព្វផ្សាយគ្មានវិជ្ជាជីវៈ គ្មានមូលដ្ឋានការពិត និងមិនមានមូលដ្ឋានគ្រប់ជ្រុងជ្រោយដោយមិនបានទំនាក់ទំនងសួរព័ត៌មានឲ្យបានច្បាស់លាស់ជាមួយអ្នកនាំពាក្យរដ្ឋបាលខេត្ត ។ មិនតែប៉ុណ្ណោះក្នុងសេចក្តីបំភ្លឺនោះបានចោទប្រកាន់អ្នកសារព័ត៌មាន ថាមានចេតនាញុះញង់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំខេត្ត និងបានតម្រូវអោយអ្នកសារព័ត៌មានទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានទៀតផង ។

ក្រោយពីបានឃើញសេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តកែប អ្នកសារព័ត៌មាន មន្ត្រីរាជការមួយចំនួនក៏ដូចជាប្រជាពលរដ្ឋបានពិនិត្យផ្ទៀងផ្ទាត់ជាមួយលិខិតផ្លូវការរបស់រដ្ឋបាលខេត្តលេខ ៣៧៧/២៦ លស ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ តើតួលេខដែលសារព័ត៌មានផ្សាយ ជាការពិតដែលឬទេ.? ក្នុងលិខិតចុះហត្ថលេខាដោយលោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បញ្ជាក់ច្បាស់ថា រដ្ឋបាលខេត្តពិតជាបានអនុញ្ញាតជាគោលការណ៍ជូនលោក ហេង តារា វិនិយោគសាងសង់ និងជួសជុលផែកែប និងផែកោះទន្សាយ ក្នុងទំហំទឹកប្រាក់ ៥៦ម៉ឺនដុល្លារ សុំសិទ្ធិធ្វើភាស៊ី ៣០ឆ្នាំ  និងបង់ចំណូលថវិកាខេត្ត ១០លានរៀលក្នុងមួយឆ្នាំ ពិតប្រាកដមែន (គ្រាន់តែស្ថិតក្នុងដំណាក់កាលស្នើសុំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យវាយតម្លៃថ្លៃហិរញ្ញវត្ថុប៉ុណ្ណោះ)។

ការបំភ្លឺរបស់រដ្ឋបាលខេត្តកែបខាងលើនេះ ក្រុមអ្នកសារព័ត៌មានកំពុងតែមានចម្ងល់ថា ប្រសិនបើតួលេខទាំងអស់នេះមានចែងយ៉ាងច្បាស់ក្នុងលិខិតផ្លូវការរបស់រដ្ឋបាលខេត្តទៅហើយ ហេតុអ្វីបានជាសេចក្តីបំភ្លឺចោទថាការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន <គ្មានមូលដ្ឋានការពិត> និងមានចេតនា <ញុះញង់>? តើចំណុចកន្លែងណាដែលរដ្ឋបាលខេត្តកែបចោទថា ជាការញុះញង់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ខេត្តនោះ ? ក្នុងសេចក្តីបំភ្លឺរបស់រដ្ឋបាលខេត្តកែបមិនបានពន្យល់ឲ្យបានច្បាស់លាស់នោះទេ ។ តាមខ្លឹមសារក្នុងសេចក្តីបំភ្លឺនេះដែរ ហាក់មានភាពរើសអើង និងគំរាមកំហែងយ៉ាងខ្លាំងដល់អ្នកសារព័ព៌មាន ។

ម្យ៉ាងទៀតតើការគណនាឱ្យវិនិយោគិនទទួលបានសិទ្ធិប្រមូលភាស៊ីរយៈពេលវែងរហូតដល់ ៣០ឆ្នាំ លើកំពង់ផែទាំងពីរ (ផែកែប និងផែកោះទន្សាយ) ដោយបង់ចូលថវិកាខេត្តត្រឹម ១០លានរៀលក្នុងមួយឆ្នាំ (ប្រមាណ ២ ៥០០ ដុល្លារក្នុងមួយឆ្នាំ) ផ្តល់ផលចំណេញ និងតម្លាភាពកម្រិតណាដល់ថវិការដ្ឋ?

អ្នកសារព័ត៌មានក៏ដូចជាប្រជាពលរដ្ឋសូមឲ្យរដ្ឋបាលខេត្តកែបដែលមានលោក សោមពិសិដ្ឋ ជាអភិបាល នៃគណៈអភិបាលខេត្តកែប ជួយពន្យល់ឱ្យច្បាស់លាស់ ចំពោះថវិកាដែលចំណាយលើគំរោងសាងសង់ ជួសជុល អភិវឌ្ឍ និងបង់ចូលថវិការដ្ឋក្នុងការវិនិយោគផែកែបកោះទន្សាយនេះ ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!