ទាន់ហេតុការណ៍
ពលរដ្ឋនៅស្រុកគងពិសី ត្អូញត្អែរពីបញ្ហាទីតាំងស្តុកសំរាមរបស់ក្រុម ហ៊ុន «វេង ស្រែង ហ្គ្រីន» បង្ហូរទឹកកខ្វក់ និងលួចចាក់ សំរាមពាសវាលពាសកាល បង្កផលប៉ះពាល់ដល់សុខភាព និង ការរស់នៅ! - សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះ ភាសាបារាំង បានក្លាយជាកម្លាំងចលករផ្នែកសេដ្ឋកិច្ច ជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម ផ្សារភ្ជាប់ទីផ្សារឱ្យកាន់តែជិតស្និទ្ធ បង្កើនការយល់ចិត្តគ្នា កសាងភាពជាដៃគូ - រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៩០% នៃ ចំនួនសមាជិករបស់អង្គការអន្តរជាតិហ្រ្វង់កូហ្វូនី ចូលរួម​ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ - សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលស្វាគមន៍ប្រធានាធិបតីបារាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា - រដ្ឋបាលខេត្តកែប ចេញសេចក្តីបំភ្លឺមិនច្បាស់លាស់ ហាក់មានភាពរើសអើង និងគំរាមកំហែងដល់អ្នកសារព័ត៌មាន ជុំវិញគម្រោងវិនិយោគភាស៊ី ផែកែប-កោះទន្សាយ.... - អភិបាលខេត្តកែប កំពុងរងការរិះគន់ពីមន្ត្រីមួយចំនួន ក្រោយបែកធ្លាយឯកសារសំណើសុំសិទ្ធិវិនិយោគផែកែបកោះទន្សាយរយៈពេល៣០ឆ្នាំ - រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌...

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះ ភាសាបារាំង បានក្លាយជាកម្លាំងចលករផ្នែកសេដ្ឋកិច្ច ជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម ផ្សារភ្ជាប់ទីផ្សារឱ្យកាន់តែជិតស្និទ្ធ បង្កើនការយល់ចិត្តគ្នា កសាងភាពជាដៃគូ

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ថ្ងៃនេះ ភាសាបារាំង បានក្លាយជាកម្លាំងចលករផ្នែកសេដ្ឋកិច្ច ជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម ផ្សារភ្ជាប់ទីផ្សារឱ្យកាន់តែជិតស្និទ្ធ បង្កើនការយល់ចិត្តគ្នា កសាងភាពជាដៃគូ

ភ្នំពេញ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦–ពីមុនមក ភាសាបារាំងដើរតួជាមធ្យោបាយនៃការយោគយល់គ្នាតាមរយៈវប្បធម៌ និងការអប់រំ។ ប៉ុន្តែនៅថ្ងៃនេះ ភាសាបារាំងបានក្លាយជាកម្លាំងចលករផ្នែកសេដ្ឋកិច្ច ជំរុញការផ្លាស់ប្ដូរពាណិជ្ជកម្ម ផ្សារភ្ជាប់ទីផ្សារឱ្យកាន់តែជិតស្និទ្ធ បង្កើនការយល់ចិត្តគ្នា កសាងភាពជាដៃគូ និងជំរុញកិច្ចសហប្រតិបត្តិការរវាងទ្វីបមួយទៅទ្វីបមួយទៀត។

នេះជាប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍ «ហ្វ្រង់កូតិច ២០២៦» (FrancoTech 2026) នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសមាជិករដ្ឋាភិបាល និងភ្ញៀវកិត្តិយសជាង ១ ៥០០នាក់ មកពីបណ្ដាប្រទេសជាង១០០ ព្រមទាំងមានក្រុមហ៊ុនចូលរួមជាង ១ ០០០ក្រុមហ៊ុនផងដែរ។

ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) សម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូនី និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែករៀបចំព្រឹត្តិការណ៍នេះឡើង ហើយមូលបទនៃព្រឹត្តិការណ៍របស់យើងគឺសាមញ្ញប៉ុន្តែមានន័យជ្រាលជ្រៅ នោះគឺសហគមន៍ហ្វ្រង់កូហ្វូនីទាំងមូល គឺជាធ្លុងមួយតែមួយ។ សម្ដេចធិបតីបានលើកឡើងថា យោងតាមរបាយការណ៍របស់អង្គការ OIF ភាសាបារាំងមានអ្នកប្រើប្រាស់ជិត៤០០លាននាក់ និងត្រូវបានចាត់ថ្នាក់ជាភាសាដែលគេនិយាយច្រើនជាងគេទី ៤ នៅលើពិភពលោក។

សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា ទំហំទីផ្សារដ៏ធំនេះ គឺជាឱកាសមាសសម្រាប់សហគ្រិន និងអ្នកវិនិយោគ ហើយកម្ពុជាបានខិតខំរៀបចំ និងអភិវឌ្ឍប្រទេសដោយផ្សារភ្ជាប់ពីមរតកប្រវត្តិសាស្ត្រដ៏រុងរឿងនៃតំបន់អង្គរ ទៅកាន់ការរីកចម្រើននាពេលបច្ចុប្បន្ន ជាពិសេសការសម្រួលដល់វិស័យទេសចរណ៍ និងការទូទាត់ប្រាក់ឱ្យកាន់តែងាយស្រួល។

ជាមួយគ្នានេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបន្ថែមថា ព្រឹត្តិការណ៍ពិព័រណ៍ហ្វ្រង់កូតិច (FrancoTech) គឺជាវេទិកាដ៏ជាក់លាក់មួយសម្រាប់ការចែករំលែកបទពិសោធន៍ ការពារឯករាជ្យភាព គោរពភាពចម្រុះនៃភាសា និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងសហគ្រិនជាង ១ ០០០ ក្រុមហ៊ុននៅក្នុងលំហហ្វ្រង់កូហ្វូនី ជាពិសេសការតភ្ជាប់ជាមួយបណ្ដាប្រទេសនៅតំបន់អាស៊ី៕

ប្រភពក្រសួងព័ត៌មាន.

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!