ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់

រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់

ខេត្តព្រះវិហារ៖ហ្វូងសត្វដំរីព្រៃ ក្នុងភូមិសាស្ត្រស្រុកចំនួន៣ គឺស្រុកគូលែន, ស្រុកត្បែងមានជ័យ និងស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ បានវាយប្រហារពលរដ្ឋ បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួស ទើបអាជ្ញាធរស្រុកទាំង៣ សហការជាមួយមន្ត្រីជំនាញមន្ត្រីបរិស្ថាន ប្រជាពលរដ្ឋ ចុះរុករក និងតាមដានសកម្មភាពបន្លាស់ទីរបស់ហ្វូងដំរីព្រៃយ៉ាងយកចិត្តទុកដាក់។

លោកប៉ែន ជឹង អភិបាលស្រុកគូលែន បានឲ្យដឹងថា ប្រតិបត្តិការនេះកម្លាំងចម្រុះបានសហការគ្នាចុះល្បាតចាប់ពីចំណុចស្ពានតាកឹង រហូតដល់ចំណុចក្រសាំងជ្រុំ លទ្ធផលក្រុមការងារបានប្រទះឃើញហ្វូងដំរីព្រៃចំនួន ៦ក្បាល (មានកូនតូចចំនួន ១ក្បាល) នៅត្រង់ចំណុចក្រសាំងជ្រុំ ស្ថិតក្នុងភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។

ចំណែកលោកឃិន រស្មី អភិបាលស្រុកត្បែងមានជ័យ បានឲ្យដឹងដែរថា ក្រុមការងារបានចូលរួមរៀបចំធ្វើស្លាកបម្រាមដើម្បីការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាកសិករ នៅក្នុងភូមិសាស្ត្រស្រុកត្បែងមានជ័យ ដើម្បីរៀបចំដំឡើងដាក់តាមតំបន់ដំរីឆ្លងកាត់ ឬធ្វើជម្រកនៅកន្លងមក។ក្នុងនោះដែរ លោកក៏បានដឹកជញ្ជូនសម្ភារៈដូចជាប្រេងម៉ាស៊ីន ម្ទេស បុក ព្រមទាំងស្លាកសញ្ញាបម្រាម យកទៅដាក់ពង្រាយនៅតាមតំបន់ដំរីឆ្លងកាត់។
ស្រដៀងគ្នានោះដែរ លោកចិន ខន្តី អភិបាលស្រុកជាំក្សាន្ត ក៏បានឲ្យដឹងដែរថា លោកបានចាត់ឲ្យក្រុមការងាររដ្ឋបាលឃុំយាង សហការជាមួយបរិស្ថាន ចុះតាមដាន និងអប់រំដល់ពលរដ្ឋ បានបុកម្ទេស ខ្ទឹម ដាក់នៅមុខរោង ព្រោះដំរីខ្លាចរបស់ទាំងនោះ។

ជាការឆ្លើយតបនឹងស្ថានភាពនេះ ក្រុមការងារបានចុះផ្សព្វផ្សាយ និងណែនាំដល់ប្រជានេសាទ ព្រមទាំងប្រជាពលរដ្ឋដែលធ្វើស្រែចម្ការក្នុងតំបន់ដែលដំរីរស់នៅ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងចាកចេញពីទីតាំងដែលមានហានិភ័យជាបន្ទាន់ ដើម្បីធានាសុវត្ថិភាពអាយុជីវិត។

យោងតាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន ហ្វូងដំរីទាំង ៦ក្បាលនេះ គឺជាក្រុមដំរីតែមួយ ដែលធ្លាប់បានចូលមករកស៊ីក្នុងស្រុកត្បែងមានជ័យកាលពីខែមុន។ បច្ចុប្បន្ន ក្រុមការងារបានដាក់បណ្តាញតាមដានយ៉ាងយកចិត្តទុកដាក់ជាប្រចាំ។ គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃខែឆ្នាំដដែល ហ្វូងដំរីនេះបានធ្វើដំណើរមកដល់តំបន់ ពាមអារាជ ដោយមានទិសដៅចាកចេញពីទីតាំងក្រសាំងជ្រុំ តាមដងស្ទឹងឆ្ពោះមកប្របស្ទឹងសែន និងបន្តដំណើរចុះក្រោមទៅទិសខាងកើតថែមទៀត៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!