ទាន់ហេតុការណ៍
គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ. - ស.ស.យ.ក ខេត្តកំពង់ស្ពឺ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅសម្រាប់ឆ្នាំ២០២៦ - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ​​​ បានអញ្ជើញ​ដឹកនាំ​ក្រុម​ការងារ​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បន្តចុះសួរសុខទុក្ខ ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យលេបត្របាក់ឆាបឆេះផ្ទះអស់ស្ទើរទាំងស្រុងក្នុង​មូលដ្ឋាន​ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ... - រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រារព្ធពិធីបុណ្យមាឃបូជា យ៉ាងអធិកអធម នៅវត្តមុនីរង្សីវត្តនារាម (វត្តម្រុំខាងជើង) - តើលោក ខូវ ឡាយតិច ជានរណា? បានជាសាងសង់ផ្ទះនិងឃ្លាំងជាប់ជើងភ្នំក្រឡាបឹង បានយ៉ាងរលូន តែអាជ្ញាធរ និងជំនាញពាក់ព័ន្ធហាក់ដូចមិនអើពើសោះ ស្ថិតនៅក្នុងឃុំធម្មអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ.. - អភិបាលខេត្តកំពង់ស្ពឺជំរុញឲ្យមន្ត្រីជំនាញបច្ចេកទេសពន្លឿនការស្ថាបនាផ្លូវឡើងភ្នំខ្នងផ្សារ ខណៈទីតាំងផ្ដល់ព័ត៌មាននិងហេដ្ឋារចនាសម្ព័ន្ធនានានៅដំណាក់ដំរីរួចរាល់ជាស្ថាពរ. - លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំការងារជំនាញមន្ទីស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដើម្បីឲ្យ កាន់តែ មានប្រសិទ្ធិភាពខ្ពស់បន្ថែមទៀត ក្នុងការបង្ការ បង្ក្រាប ទប់ស្កាត់ និងបទល្មើសនានា... - ដីព្រៃឡង់រាប់រយហិចតាត្រូវបានមេឈ្មួញ គុបគិតគ្នាដាក់គ្រឿងចក្រឈូសឆាយនឹងកាប់ទន្រ្ទានយកធ្វើជាកម្មសិទ្ធិ តែមន្រ្តីជំនាញបរិស្ដានហាក់គ្មានវិធានការអ្វីសោះ.. - សមត្ថកិច្ចឃាត់ខ្លួនក្រុមអ្នកញៀនល្បែងចំនួន ១៩នាក់និងដហូតវត្ថុតាំងមួយចំនួន.នៅស្រុកសំរោងទង..

ប្រទេសកំពង់តែទប់ស្គាត់ជំងឺកូវីដ១៩ រីឯម្ចាស់(សង្វៀនជល់មាន់​មានបៀរអាប៉ោងបានបើកដៃអោយនាក់ញានល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេងមិនស្តាប់អនុសាសន៍របស់ថ្នាក់ដឹកនាំបន្តិចសោះឡើយ រីឯសមត្ថកិច្ចបានតែត្រឹមដាក់ខែជាថ្នូរមិនបង្ក្រាប ?)

 

ខេត្តរតនគីរី ៖ ឈ្មោះហ្វុង-ជាងតន​​-មករា-យ៉ាត-ធី-តាសាន-អូនធំ កំពុងតែល្បីល្បាញ ពេញបន្ទុកលើទឹកដីខេត្ដរតនគីរីហើយមានឥទ្ធិពលខ្លាំងជាងព្រះឥន្ទទៅទៀត ទើបបានជាលោកអភិបាលខេត្ត លោកស្នងការនិងមេប៉េអឹម ខេត្ដរតនគីរីមិនហ៊ានក្បែរទុកអោយជាងតន បើកលេងយ៉ាងរំភើយគ្មានអាជ្ញាធរនិងសមត្ថកិច្ចណាហ៊ានបង្ក្រាបទាល់តែសោះ ? ព្រោះអស់លោកសមត្ថកិច្ចនៅក្នុងខេត្តចាត់ទុកជាឆ្នាំងបាយសំរាប់ពួកគាត់ទើបបានជារក្សាភាពស្ងៀមស្ងាត់ ។

ប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរៗនោះបានអោយដឹងនៅថ្ងៃទី៥ខែឧសភា ឆ្នាំ២០២០នេះថាទីតាំងល្បែងស៊ីសងបៀរនិងអាប៉ោងសង្វៀនជល់មាន់ស្ថិតនៅក្នុងក្នុងចំការកៅស៊ូ​ពៅសៀក ស្ថិតនៅចំណុចភ្នំអូរត្រាវ ក្រុងបានលុងនិង​ស្ថិតនៅក្នុងព្រៃចំការ១នៅសង្កាត់ឡាបាសៀក ក្រុងបានលុងខេត្តរតនគីរី(ដែលថៅកែមានឈ្មោះម្ចាស់ហ៊ុនចូលគ្នាឈ្មោះហ្វុង-ជាងតន​​-មករា-យ៉ាត-ធី-តាសាន-អូនធំ ហើយមានឈ្មោះជាងតនជាអ្នកមេការមើលការខុសត្រូវក្នុងបនល្បែងនេះ។

ទីតាំងល្បែងស៊ីសងបៀរ អាប៉ោងរបស់លោកសិទ្ធដ៏ធំមួយកន្លែងនេះបានធ្វើការបើកលេងជាងមួយខែមកហើយ ដោយរត់ការអោយសមត្ថកិច្ចនិងអាជ្ញាធរអស់ហើយតាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់ខេត្ដ ជារៀងរាល់ថ្ងៃមានអ្នកលេងល្បែងជិះឡានទំនើបៗមកលេងមិនថាពេលយប់ឬថ្ងៃនោះទេពោលគឺស្វាគមន៍ ២៤ម៉ោងលើ២៤ម៉ោងតែម្តង ។

រីឯអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានណាក៏ដោយ មិនហ៊ានបង្ក្រាបឡើយ។ ហើយល្បែងស៊ីសងបៀរនឹងអាប៉ោងសង្វៀនជល់មាន់ នេះបណ្ដោយឲ្យក្រុមអ្នកញៀនល្បែងរាប់រយនាក់ទាំងនោះលេងយ៉ាងអនាធិបតេយ្យដោយមិនគិតពីភាពអសន្តិសុខនិងសុវត្ថិភាពនៅក្នុងភូមិ-ឃុំឡើយ។ប្រជាពលរដ្ជាច្រើននៅទីនោះសូមធ្វើការអំពាវនាវទៅដល់លោកអភិបាលនៃគណៈអភិបាលខេត្តរតនគីរីនិលោកស្នងការខេត្តសូមមេត្ដាមានចំណាត់ការណ៍ចំពោះមន្ត្រីក្រោឱវាទឲ្យធ្វើការចុះបង្ក្រាបទីតាំងនេះផងទាន៎ដើម្បីចៀសវាងនូវករណីអំពើចោរកម្មនិងភាពអសន្តិសុខនៅក្នុងភូមិ-ឃុំ ។

ពលរដ្ឋសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានត្រូវថ្នាំសណ្តំរបស់ម្ចាស់ទីតាំងអស់ហើយទើបមិនហ៊ានបង្ក្រាបល្បែងស៊ីសងបៀរនិងអាប៉ោងរបស់លោកតនដ៏ធំមួយកន្លែងនេះឬខ្លាចបែកឆ្នាំងបាយទើបមិនហ៊ានបង្ក្រាបបែបនេះ ? កាលពីពេលថ្មីៗកន្លងទៅនេះសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាស់តឿនដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ឱ្យបន្តផ្សព្វផ្សាយពន្យល់ប្រជាពលរដ្ឋឲ្យយល់ដឹងបន្តទៀតអំពីគោល នយោបាយភូមិ–ឃុំមានសុវត្ថិភាពទាំង៩ចំណុចតាមមូលដ្ឋាន។

ជាមួយគ្នានេះផងដែរ​ ការលើកឡើងនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំក្រ​សួងមហាផ្ទៃ ត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំងចំពោះពាក្យថាភូមិឃុំទាំង៩ចំណុច។

តែផ្ទុយទៅវិញទន្ទឹមនឹងការគាំទ្រនេះអ្វីដែលប្រជាពលរដ្ឋមិនសប្បាយចិត្តនិងបានសម្តែងនូវក្តីបារម្ភពីភាពអសន្តិសុខនិងភាពអសមត្ថភាពនៅក្នុងភូមិ-ឃុំត្រង់ដែលស្ថិតនៅនិងក្រុងខេត្ដរតនគីរីដែលល្បែងស៊ីសងបៀរនិងអាប៉ោងជល់មាន់របស់ជាងតនបាននឹងកំពុងបើកលេងរាល់ថ្ងៃ។ ជុំវិញករណីខាងលើនេះដែរលោកអធិការក្រុងបានលុងមិនអាចសុំការបំភ្លឺបានទេព្រោះទូរស័ព្ទមិនអាចទាក់ទំនងបាន។ទោះជាយ៉ាងណាក្ដីពលរដ្ឋរង់ចាំមើលថាតើអាជ្ញាធរនិងសមត្ថកិច្ចហ៊ានបង្ក្រាបទីតាំល្បែងស៊ីសងបៀរនិងអាប៉ោងរបស់លោកតននេះដែរឬទេ? ។

ពាក់ពន្ធ័និងការបើកសង្វៀនជល់មាន់ បៀរអាប៉ោងរបស់ឈ្មោះតននេះអង្គភាពយើងមិនអាចសុំការបំភ្លឺបានឡើយពីលោកស្នងការ យិន ចំណាន៕

 

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!