ទាន់ហេតុការណ៍
ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់

លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់..

លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់..

ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងពិភាក្សាអំពី «បញ្ហាប្រឈមក្នុងវិស័យព័ត៌មាន»។ ពិធីនេះបានរៀបចំឡើងនៅសាលប្រជុំ ភោជនីយដ្ឋានបាយ័ន កាល់ម៉ែត រាជធានីភ្នំពេញ ដោយមានការចូលរួមពីអនុប្រធានសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា និងចាងហ្វាងការផ្សាយ ព្រមទាំងអ្នកសារព័ត៌មានសរុបចំនួន ១២៥នាក់ មកពី ៥០អង្គភាពសារព័ត៌មាន។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ហោ គន្ធា បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះអ្នកសារព័ត៌មានទាំងអស់ ដែលតែងតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការបំពេញភារកិច្ច និងបានចូលរួមផ្សព្វផ្សាយព័ត៌មានពិតជូនប្រជាពលរដ្ឋ ដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់ព័ត៌មាន និងភាពអព្យាក្រឹត។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា៖ «ការមិនយកក្រមសីលធម៌វិជ្ជាជីវៈមកអនុវត្ត គឺផ្ទុយពីច្បាប់ និងបង្កឱ្យបាត់បង់ទំនុកចិត្តពីអ្នកអាន ឬអ្នកទទួលព័ត៌មាន»។

លោកបណ្ឌិតបានបន្ថែមទៀតថា ស្ថាប័ន អង្គភាពសារព័ត៌មាន និងអ្នករាយការណ៍ព័ត៌មាន គឺដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យសង្គមមានស្ថេរភាព និងការអភិវឌ្ឍ រមែងអាស្រ័យលើការរាយការណ៍ព័ត៌មានដែលប្រកបដោយការពិត និងតម្លាភាព។

ទន្ទឹមនឹងនេះលោកប្រធាន ក៏បានរំលឹក និងដាស់តឿនដល់បងប្អូនអ្នកសារព័ត៌មានយើងទាំងអស់គ្នា ត្រូវធ្វើការដោយ «សុចរិតភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ» ដោយត្រូវផ្សាយតែព័ត៌មានណាដែលពិតប្រាកដ ច្បាស់លាស់ និងមានប្រយោជន៍ដល់សង្គមជាតិទាំងមូល។

ជាទីបញ្ចប់នៃពិធីសំណេះសំណាល សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា ក៏បានប្រគល់លិខិតសរសើរជូនដល់អ្នកសារព័ត៌មានឆ្នើម ដែលសមាគមបានវាយតម្លៃថាបានអនុវត្តសកម្មភាពល្អ ក្នុងអាជីពព័ត៌មានប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ផងដែរ។

ស្មារតីនៃជំនួបថ្ងៃនេះ គឺរួមគ្នាដើម្បីគុណភាព វិជ្ជាជីវៈ និងភាពរីកចម្រើននៃសារព័ត៌មានកម្ពុជា! ????????

#វិស័យសារព័ត៌មានកម្ពុជា #សមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា #ក្រសួងព័ត៌មាន #ក្រមសីលធម៌វិជ្ជាជីវៈ #និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!