ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤

អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤

ខេត្តកំពង់ស្ពឺ៖ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦-ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ សាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក-លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ ព្រមទាំងលោកអភិបាល អភិបាលរងក្រុង-ស្រុកទាំង ៩។


‎ក្នុងឱកាសនោះ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាយ៉ាងល្អក្នុងការអនុវត្តភារកិច្ចនាពេលកន្លងមក។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានផ្តល់នូវអនុសាសន៍ និងទិសដៅសំខាន់ៗមួយចំនួនដល់សមាជិក  បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងកិច្ចសហការជិតស្និទ្ធរវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ព្រមទាំងមន្ទីរ-អង្គភាពជុំវិញខេត្ត យកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈម សំណូមពរ និងឆ្លើយតបតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា និងមានតម្លាភាព និងប បន្តតាមដាន និងជំរុញការអនុវត្តផែនការអភិវឌ្ឍន៍ខេត្តឱ្យសម្រេចបានលទ្ធផលផ្លែផ្កាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

‎ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានជំរុញ និងរំលឹកដល់មន្ត្រីទទួលបន្ទុកទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងពិនិត្យមើលការងារលិខិតចេញ-ចូល ព្រមទាំងការបូកសរុបទិន្នន័យផ្សេងៗ ឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងទាន់ពេលវេលា។ ជាពិសេស ឯកឧត្តមបណ្ឌិត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រាល់មន្ត្រីជំនាញទាំងអស់ ដែលត្រូវចុះបេសកកម្មតាមរោងចក្រ-សហគ្រាស ត្រូវតែមានលិខិតស្នាមផ្លូវការចេញពីរដ្ឋបាលខេត្តជាដាច់ខាត ដើម្បីធានាបាននូវភាពស្របច្បាប់ តម្លាភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងវិនិយោគិន។

‎ទន្ទឹមនិងនោះ ឯកឧត្តមអភិបាលខេត្ត ក៍បានជំរុញ និងពន្លឿនការដោះស្រាយទំនាស់ដីធ្លីជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងមានយុត្តិធម៌ ព្រមទាំងបន្តរៀបចំចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។ និងណែនាំឱ្យអាជ្ញាធរក្រុង-ស្រុក បង្កើនការសហការជាមួយមន្ទីរជំនាញ ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ព្រំប្រទល់រដ្ឋបាលឱ្យបានច្បាស់លាស់ ចៀសវាងការជាន់ប្រទាក់គ្នារវាងសមត្ថកិច្ចដែនដី។

‎ឯកឧត្តម បានលើកឡើងថា ទោះបីជាស្ថានភាពសន្តិសុខទូទៅមានលក្ខណៈល្អប្រសើរក៏ដោយ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវតែបន្តខិតខំរឹតបន្តឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យកាន់តែសកម្មបន្ថែមទៀត។ ជាពិសេស ឯកឧត្តមបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ឱ្យបង្កើនប្រតិបត្តិការស្រាវជ្រាវ ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ (Scam Online) ឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ដើម្បីធានាសុវត្ថិភាព និងភាពសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

‎ឯកឧត្តមបណ្ឌិត បានស្នើ និងណែនាំដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត ត្រូវបន្តសហការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចុះអប់រំ និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅជូនដល់បងប្អូនប្រជាពលរដ្ឋ។ ក្នុងនោះ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ត្រូវយកចិត្តទុកដាក់ខ្ពស់ជាពិសេសលើក្រុមគោលដៅជាបងប្អូនកម្មករ-កម្មការិនីតាមបណ្តារោងចក្រ សហគ្រាស ដើម្បីយល់ដឹងពីសុវត្ថិភាពក្នុងការធ្វើដំណើរ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការពារអាយុជីវិត ទ្រព្យសម្បត្តិក្នុងមូលដ្ឋាន។

‎ឯកឧត្តម បានជម្រាបជូនដល់មន្ត្រីរាជការថា អាជ្ញាធរខេត្តបានរៀបចំ និងត្រៀមលក្ខណៈសម្បត្តិរួចរាល់អស់ហើយ ក្នុងការរៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងដ៏ធំប្រចាំខេត្ត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៩ ខែសីហា ខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។ ព្រឹត្តិការណ៍កីឡានេះ រៀបចំឡើងក្នុងគោលបំណងបំផុសចលនាលើកកម្ពស់វិស័យកីឡា សុខភាព សាមគ្គីភាព និងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍នៅក្នុងខេត្តឱ្យកាន់តែមានសក្ដានុពល និងទាក់ទាញបន្ថែមទៀតផងដែរ។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!