ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

(​កំពង់ស្ពឺ​)៖ លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា កាលពីព្រឹក​ថ្ងៃទី​០២ ខែ​សីហា ឆ្នាំ​២០២៦ បានអញ្ជើញដឹកនាំសមាជិកអង្គការចីរភាពបរិស្ថានកម្ពុជា ចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».ក្រោមអធិបតីភាពឯកឧត្តម ង៉ូវ បូរី​ណា រដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដែល​សហការ​រៀបចំរ​វាង អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង​វត្ដ​អង្គ​ក្រឡាញ់ ស្ថិត​ក្នុង​បរិវេណ​វត្ត​អង្គ​ក្រឡាញ់ ភូមិ​សាលា​គ្រួស ឃុំ​ព្រះនិពា​ន្វ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ។ក្នុងពិធីដាំកូនឈើចម្រុះនោះដែរក៏មានការអញ្ជើញចូលរួមពី​សំណាក់ មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ គណ​:​អភិបាលស្រុក​គងពិសី ព្រះសង្ឃ មន្ត្រីរាជការ អាជ្ញាធរ​ដែនដី ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ប្រមាណ​ចំនួន ៦៨៣ អង្គ​/​នាក់​។

​ថ្លែង​ក្នុង​ឱកាស​ពិធី​ដាំ​កូនឈើ ឯកឧត្តម ង៉ូវ បូរី​ណា បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់ ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រី និង​បន្ដ​បាន​លើកឡើង​ថា ការដាំ​កូនឈើ​នាពេលនេះ មិន​ត្រឹមតែ​ជួយ​បង្កើន​គម្រប​បៃតង និង​បង្កើតបាន​ជា​ម្លប់​ដ៏​ត្រឈឹងត្រឈៃ​នៅក្នុង​ទី​អារាម ហើយ​ថែមទាំង​ជា​ការបណ្តុះ​ស្មារតី​ស្រឡាញ់ និង​រួម​គ្នា​ថែរក្សា​ការពារ​បរិស្ថាន​ធម្មជាតិ​។ សកម្មភាព​នេះ គឺ​ដើរ​ស្រប​តាម​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ក្នុងទិសដៅ​ពង្រីក​គម្រប​ព្រៃឈើ​ប្រកបដោយ​ចីរភាព ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​សកល​។​មុន​នឹង​បញ្ចប់​កម្មវិធី គណ​:​អធិបី ថ្នាក់ដឹកនាំ អង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា និង​អ្នកចូលរួម​ទាំងអស់ បាន​បន្ដ​ដាំ​កូនឈើ​ចម្រុះ​ចំនួន ២៥០០​ដើម លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ជា ៣​ហិកតា ប្រកប​ដោយ​ស្នាមញញឹម​គ្រប់ៗ​គ្នា ៕  

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!