ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស.

ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស.

ខេត្តព្រះវិហារ៖ ហ្វូងដំរីព្រៃប្រមាណជា៦ក្បាល បានរត់ចេញពីតំបន់ព្រៃព្រះរកា ចូលក្នុងភូមិឋានរបស់ពលរដ្ឋ ហើយបានជាន់ពលរដ្ឋរបួស២នាក់ និងបំផ្លាញទ្រព្យសម្បត្តិ ព្រមទាំងផលដំណាំ របស់ពួកគាត់នៅចំណុចភូមិពោធិ៍ខៀន ឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

លោកឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ខែសីហាឆ្នាំ២០២៦នេះថា អាជ្ញាធរពាក់ព័ន្ធនៃស្រុកត្បែងមានជ័យ ដែលដឹកនាំដោយលោកហុក សុផល អភិបាលរងខេត្តព្រះវិហារ ដឹកនាំរៀបចំធ្វើពិធី បញ្ជាន់អារក្ខ និងថ្វាយភ្លេង បែបទំនៀមទំលាប់ប្រពៃណីតំណពីដូនតា ដើម្បីចង់ដឹងមូលហេតុអ្វី បានជាហ្វូងសត្វដំរីព្រៃមកចូលក្នុងភូមិដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋបង្កការភ័យខ្លាច ស្ថិតនៅភូមិ ពោធិខឿន ឃុំពោធិ ស្រុកត្បែងមានជ័យ។

លោកបន្តថា នៅអំឡុងថ្ងៃទី១៥ខែសីហា ឆ្នាំ២០២៦ មានហ្វូងដំរីបានចូលរុករានផ្ទះសម្បែងក៏ដូចជាដំណាំរបស់កសិករក្នុងភូមិពោធិ៍ខឿន ឃុំពោធិ ស្រុកត្បែងមានជ័យ ហើយបានជាន់ពលរដ្ឋរបួសចំនួន២នាក់ បំផ្លាញផលដំណាំ និងខ្ទមរបស់ពលរដ្ឋ។
លោកឃីន រស្មី អភិបាលស្រុកត្បែងមានជ័យ បន្ថែមថា អាជ្ញាធរពាក់ព័ន្ធប្រមាណជា៤០នាក់ មានប្រជាការពារភូមិ នគរបាល អាវុធហត្ថ យោធា បានរួមគ្នាចុះទៅភូមិសាស្ត្រខាងលើ ដើម្បីរកវិធីគៀងដំរីទាំងនោះឲ្យចូលព្រៃវិញផងដែរ។

លោកអភិបាលស្រុកបញ្ជាក់ទៀតថា មូលហេតុនៃការចាកចេញពីក្នុងព្រៃរបស់ហ្វូងដំរីទាំងនេះ គឺអាចមកពីកង្វះស្បៀងអាហារទើបពួកគេដើរស្វែងរកស្បៀងរហូតដល់ចូលក្នុងភូមិរបស់អ្នកស្រុក ។

សូមបញ្ជាក់ថា÷បើតាមការសិក្សាស្រាវជ្រាវរបស់ក្រសួងបរិស្ថានកាលពីកន្លងទៅថា សត្វដំរីព្រៃ នៅដែនជម្រកសត្វព្រៃឆែប-ព្រះរការ មានចន្លោះពី១៥ក្បាល ទៅ ២០ក្បាល ដែលត្រូវបានយកចិត្តទុកដាក់ និងអភិរក្សខ្លាំងបំផុត។ ដំរីអាស៊ី ជាប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក តែនៅបន្តមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ យោងតាមទិន្នន័យពីការស្រាវជ្រាវរបសើមន្រ្តីជំនាញ ក្រសួងបរិស្ថាននិងដៃគូពាក់ព័ន្ធ នៅក្នុងតំបន់ការពារធម្មជាតិនានា បានរកឃើញថា ដំរីអាស៊ីឬដំរីព្រៃ បានរស់នៅជាហ្វូង ហើយមានឃើញ កូនតូចៗជាច្រើនថែមទៀត ដែលមានប្រមាណចន្លោះពី៤០០ទៅ៦០០ក្បាល។ ការបង្ហាញវត្តមានហ្វូងដំរីជាបន្តបន្ទាប់ គឺជាក្តីសង្ឃឹមរបស់ក្រុមអ្នកអភិរក្សបរិស្ថានដែលបានបង្ហាញពី ប្រសិទ្ធភាពនៃការការពារ និងអភិរក្សព្រៃឈើទីជម្រកសត្វដំរី និងការថែរក្សាបាននូវប្រភេទពូជដំរី ដែលជិតផុតពូជនៅលើពិភពលោក ក៏ដូចជាជួយថែរក្សាលំនឹងបរិស្ថាន និងការពារកេរដំណែលធម្មជាតិ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម, សូមរាយការណ៍
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!