ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា អាមេរិកសង្ឃឹមថាទិវានេះនឹងផ្តោតការយកចិត្តទុកដាក់លើការផ្សះផ្សាជាតិ

ភ្នំពេញ៖  ក្នុងទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិការបស់កម្ពុជានៅឆ្នាំនេះ  សហរដ្ឋអាមេរិកបានចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជាតែបានសង្កត់ធ្ងន់ថា“សង្ឃឹមថាទិវានេះនឹងផ្តោតការយកចិត្តទុកដាក់លើការផ្សះផ្សាជាតិកិច្ចសន្ទនាដោយសន្តិវិធីការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនិងប្រជាធិបតេយ្យ។

នេះបើយោងតាមសេចក្តីថ្លែងរបស់លោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកMichael Pompeo ស្តីពីទិវាបុណ្យឯករាជ្យជាតិខ្មែរដែលត្រូវបានហ្វេសប៊ុកផេកផ្លូវរបស់អាមេរិកប្រចាំកម្ពុជាចេញផ្សាយនៅព្រឹកថ្ងៃទី៩ខែវិច្ឆិកានេះ។

តាងនាមឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកលោករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកMichael Pompeo សូមសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជានៅក្នុងឱកាសខួបលើកទី៦៦នៃឯករាជ្យរបស់អ្នកនៅថ្ងៃទី៩ខែវិច្ឆិកា។

លោកបន្តថាដោយមើលឃើញគុណតម្លៃរួមគ្នារបស់ប្រជាជនកម្ពុជានិងប្រជាជនអាមេរិកយើងសង្ឃឹមថាទិវានេះនឹងផ្តោតការយកចិត្តទុកដាក់លើការផ្សះផ្សាជាតិកិច្ចសន្ទនាដោយសន្តិវិធីការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនិងប្រជាធិបតេយ្យ។

សហរដ្ឋអាមេរិក“យើងអបអរកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជានៅក្នុងការកសាងប្រទេសកម្ពុជាមួយដែលមានឯករាជ្យលទ្ធិប្រជាធិបតេយ្យនិងវិបុលភាពដែលកាន់តែប្រសើរឡើង”។

សហរដ្ឋអាមេរិកសម្តែងអំណរសាទរដល់ប្រជាជនកម្ពុជាហើយសូមជូនសព្វសាធុការពរដល់ប្រជាជនកម្ពុជានាឱកាសបុណ្យឯករាជ្យជាតិខ្មែរនេះ៕

Filed in: ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!