ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

សូមអញ្ជើញដោយសេរី សង្វៀនជល់ម៉ាន់ដ៏ធំមួយកន្លែងនៅឃុំកោះស្តេច ​ស្រុកគីរីសាគរ បើកលេងយ៉ាងរលូន សមត្ថកិច្ចមិនហានបង្ក្រាប..

 

ខេត្តកោះកុង៖​សង្វៀន​ជល់​មាន់​ ដ៏​ធំ​សម្បើម​មួយកន្លែង​មាន​ទីតាំង​នៅក្នុង​ដី ចម្ការ​របស់​ម្ចាស់​សង្វៀន​ ស្ថិតនៅ​ខាងក្រោយ​ទីបញ្ជាការ​យោធា​សឹក​រង​ស្រុក​ ក្នុងភូមិព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុកគីរី​សាគរ ខេត្តកោះកុង ដែល​គេ​ស្គាល់​ម្ចាស់​សង្វៀន់​ជាម​ន្ត្រី បំរើការ​ងារ​នៅ​សាលាស្រុក​គីរី​សាគរ​ មាន​ឈ្មោះ​ហៅ​ក្រៅ​ថា គ្រូ​អាតៗ ជា​អតីត​គ្រូ បង្រៀន​ផងដែរ​។

ប្រជាពលរដ្ឋឃុំកោះស្តេចតេច បាន​​រិះគន់​យ៉ាងខ្លាំង​ ចំពោះ​អាជ្ញាធរ​រួមទាំង​កងកម្លាំង​ពាក់ព័ន្ធ ឈ​រឱបដៃ​មើល​សកម្មភាព​ទីតាំង​ជល់​មាន់​ ដ៏​ធំ​សម្បើម​ដែល​ស្ថិតនៅក្នុង​មូលដ្ឋា​ន​របស់ខ្លួន។​​

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ការ​ភ្នាល់​គ្នា​ក្នុងការ​ជល់​មាន់​មួយគូរៗ​ចាប់ពី​ ២​ឬ​៣ លាន​រៀល រហូតដល់​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ​ ឯណោះ ខណដែល​អ្នកញៀន​នឹង​ល្បែង​ជល់​មាន់ មកពី​គ្រប់ទិសទី​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក រហូត​មាន​ជនជាតិ​វៀតណាម​ថែមទៀត ។​​ ​តាម​ព័ត៌មាន​ពី​ម្ចាស់​សង្វៀន​បាន​ខ្សឹប​ប្រាប់ថា ពួកគាត់​មិន​បារម្ភ​ពី​ការបង្ក្រាប​នោះទេ ព្រោះ​គេ​បាន​បង់​សួយសារអាករ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ថ្វាយ​ទៅដល់​អាជ្ញាធរ​គ្រប់​ថ្នាក់ នគរបាលគ្រប់ជំនាញអស់ហើយ….. អញ្ចឹង​ហើយ​បានជា​គេ​បើក​លេងយូរ​ហើយដែរ ប៉ុន្តែ​បាន សេចក្តីសុខ​ស្រួល​ណាស់​និង​ធ្វើ​ឲ្យ​អ្នកលេង​មាន​ទំនុកចិត្ត ។​​

​​ចំណែក​អ្នកញៀន​នឹង​ល្បែង​ជល់​មាន់​ម្នាក់ ហើយក៏​ជា​ជន​សកម្ម​ដែល​បាន​យក​សត្វ មាន់​ទៅ​ប្រជល់​ភ្នាល់​ដែរ​នោះបាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា សង្វៀន​របស់​គ្រូ​អាតៗ​នោះ កាប់ឆៅ​ណាស់​ដោយ​គេ​បាន​ដក​១០% ពី​លុយ​ភ្នាល់ ( សម្រាប់​លុយ​តុង​កន្លែង ) ។​​ ប្រភពដដែលបញ្ជាក់ថា បើសិនជា​នៅតែ​ដក​តុង​ច្រើនពេក​មក ។
​​​​ប្រជាពលរដ្ឋសំណូមពរឲ្យស្នងការខេត្ត និងកងរាជអវុធហត្ថខេត្ត កោះកុងមេត្តា​ចាត់​កម្លាំង​ចុះបង្ក្រាប​សង្វៀន​ជល់ មាន់​ដ៏​ធំ​មួយ​នេះ​ផង ដើមដើម្បីសេចក្តីសុខក្នុងមូលដ្ឋានរបស់ពូកគាត់ផងទាន៕

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!