ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

កម្លាំងមន្ទីរការិយាលយ័ប្រឆាំងបទល្មើសគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

 

ភ្នំពេញ ៖ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅវេលាម៉ោង១១នឹង០០នាទី កម្លាំងមន្ទីរការិយាលយ័ ប្រឆាំងបទល្មើសគ្រឿងញៀនបានឆែកឆេរលំនៅដ្ឋានមួយកន្លែង ដែលជារបស់ជនសង្ស័យឈ្មោះ ចាន់ ជា ភេទប្រុសអាយុ៤១ ឆ្នាំ មុខរបរលក់ដូរ នៅចំណុចផ្ទះលេខ២ ផ្លូវលេខ១៣ ក្នុងបុរីពិភពថ្មីក្រុមទី៤ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រតិបត្តិការឆែកឆេរត្រួតពិនិត្យនេះ រកឃើញនិងដកហូតសម្ភារៈដូចជា រថយន្តចំនួន ៥គ្រឿងរួមនិងថ្នាំចំនួន៤០គ្រាប់ ដែលសង្ស័យមានសារធាតុញៀន .ម៉ាស៊ីនកាមេរ៉ាសុវត្តភាពចំនួន១គ្រឿង.លោហធាតុជាគ្រឿងអលង្ការ មួយចំនួន .ប្រាក់វៀតណាមចំនួន២លានហាសិបម៉ឺនដុង.ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន .ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១ គ្រឿង។

បច្ចុប្បន្នសម្ភារៈដែលដកហូត ត្រូវបានកម្លាំងមន្ទីរការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន យកទៅរក្សាទុកតាមនីតិវិធីច្បាប់ ។ ចំពោះលំនៅដ្ឋានខាងលើ គណៈកម្មការចម្រុះបាន បិទទ្វារជាបណ្ដោះអាសន្នរង់ចាំបន្តនីតិវិធី ៕

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!