ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

អគ្គស្នងការ​នគរបាលជាតិ បញ្ជា​ឱ្យ​ស៊ើបអង្កេត​ករណី​រថយន្ត Rolls-Royce ពាក់​ស្លាកលេខ​នគរបាល បង្ក​ការរិះគន់

 

ភ្នំពេញ​៖ នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​ចេញបញ្ជា នៅ​ព្រឹក​ថ្ងៃ​ទី៤ ខែមិថុនា​នេះ ឱ្យ​កម្លាំង​ចុះ​ឆែក​រក​អត្តសញ្ញាណ​ម្ចាស់​រថយន្ត​ទំនើប​ម៉ាក Rolls-Royce ដែលបាន​ពាក់​ស្លាក​លេខនគរបាល ២-៧៧១៥ បង្កការរិះគន់លើបណ្តាញសង្គម ។

ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយ នាយឧត្តមសេនីយ៍ នេត សាវឿន បានអះអាងថា លោក បានឱ្យគេឆែកមើល ថា លេខឡានរបស់អ្នកណា។

លោកថា ជាធម្មតា ស្លាកលេខនគរបាលអត់ឱ្យទៅឡានឯកជនអញ្ចឹងទេ ដូចនេះ បើសិនណាជាឡាន មិនត្រឹមត្រូវ លោកនឹងដកស្លាកលេខនោះភ្លាម ។

នាយឧត្តមសេនីយ៍ អះអាងទៀតថា កន្លងមក ស្លាកនគរបាល ផ្តល់ឱ្យរថយន្តអង្គភាពទេ មិនអាចយកស្លាកលេខនគរបាល ទៅដាក់ឡានប្រណីតអញ្ចឹងទេ ។

សូមបញ្ជាក់ថា រូបភាពរថយន្តសេរីទំនើប ថ្លៃកប់ពពក ម៉ាក Rolls-Royce ពាក់ស្លាកលេខនគរបាល មួយគ្រឿង ត្រូវបានគេចែកចាយលើបណ្តាញសង្គម ក្នុងរយៈពេលប៉ុ​ន្មានថ្ងៃមកនេះ បង្កការរិះគន់យ៉ាងខ្លាំង ជាពិសេស សូម្បីតែលោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ​នៅ​ថ្ងៃ​ទី៤ ខែមិថុនា​នេះ ​ក៏​បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់​អ្នក​ដែល​ជិះ​រថយន្ត​តម្លៃ​ថ្លៃ​កប់​ពពក បែរជា​ទៅ​ពាក់​ស្លាក​លេខ​របស់​រដ្ឋ​ទៅ​វិញ៕

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!