ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ឈ្មួញរកស៊ីបទល្មើសព្រៃឈើដ៍ល្បី ឈ្មោះរ៉យៗនិងប្រពន្ធឈ្មោះចែអូន គ្មានសមត្ថកិច្ចណាហ៊ានបង្រ្កាបឡើយ…

 

(ខេត្តកំពង់ធំ)៖ល្បីយូហើយ ឈ្មួញឈើជើងខ្លាំងពីរនាក់ប្ដីនិងប្រពន្ធប្រចាំខេត្តកំពង់ធំ ឈ្មោះរ៉យៗនិងប្រពន្ធឈ្មោះចែអូន ​កក្រើកអស់សមត្ថកិច្ចនិងប្រជាពលរដ្ឋរិះគន់ថាអាងខ្សែនិងអ្នកមានអំណាចនៅពីក្រោយខ្នង រកស៊ីផ្ដាច់មុខក្នុងខេត្តកំពង់ធំ ។

តើពួកគេកាប់ឈើចេញមកពីប្រភពណា? យោងតាមសេចក្ដីរាយការណ៍ក្នុងខេត្តកំពង់ធំ បានឲ្យដឹងថា÷សមត្ថកិច្ចមិនហ៊ានបង្ក្រាបទេ ពីព្រោះចែអូន និងប្ដីរបស់គាត់ រ៉យៗ ​ពូកែទំនាក់ទំនងបង់លុយដាក់ខែអោយសមត្ថកិច្ចពាក់ព័ន្ធមួយចំនួន រួចរាល់អស់ហើយផងដែរ។

មិនតែប៉ុណ្ណោះពួកគេអាចដេញថ្លៃរកស៊ីជំនួញឈើបានយ៉ាងរលូនក្នុងខេត្តកំពង់ធំ ! និងមានប្រភពទម្លាយចេញមកថាមានបុគ្គុលជាសមត្ថកិច្ចមួយចំនួនតូចកំពុងត្រូវប៉ាន់ស្ងាត់ៗ តាមរយ:ការបើកភ្លើងខៀវឲ្យឈ្មួញ ឈ្មោះ រ៉យៗនិងប្រពន្ធឈ្មោះចែអូន នាំឈើខុសច្បាប់ចូលមកស្តុរលក់ទូទាំងក្នុងខេត្តកំពង់ធំ ខណ:គេអះអាងថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់និងបិយប៉េសេ នៅទូទាំងប្រទេស អស់រយៈកាល២ ឆ្នាំកន្លងមកហើយ! ប៉ុន្តែសកម្មភាពដឹកជញ្ជូន ឈើអត់ច្បាប់ក្លាយជាទម្លាប់ និងប្រពៃណីរបស់មន្រី្តរដ្ឋបាលព្រៃឈើនិងសត្ថកិច្ចមួយចំនួនតូច អង្គុយចាំយកលុយដាក់ខែ នឹងយកលុយក្បាលឡាន ពីក្រុមឈ្មួញរូបនេះ។

-តើមូលហេតុអ្វី? បានជាមានឈើខុសច្បាប់ដាក់លក់នៅតាមដេប៉ូឈើនៅក្នុងទូទាំងខេត្តកំពង់ធំ ? បែរជាគ្មានអ្នកទប់ស្កាត់និងបង្ក្រាប!
ប្រភពខាងលើបន្តថា មិនមានការផ្គត់ផ្គង់ឈើស្របច្បាប់ ពីព្រៃសម្បទាននោះទេ! មូលហេតុអ្វីបានជាគេអាចដេញថ្លៃរកស៊ីជំនួញឈើបានយ៉ាងរលូនក្នុងខេត្តកំពង់ធំ៕
ពត៌មានលំអិតយើងខ្ញុំនឹងចុះផ្សាយនៅពេលក្រោយ…

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!