ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

នាយឧត្តមសេនីយ៍ ប៉ែន វិបុល កោតសរសើរលោកផ្កាយ១ ឈឿន សុចិត្ត ស្នងការខេត្តកណ្តាល ថា «ជាស្នងការវ័យក្មេងទី៣ ទូទាំងប្រទេស ដែលមានស្នាដៃល្អក្នុងការដឹកនាំ.

កណ្តាល៖នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិនិងជាប្រធាននាយកដ្ឋានបុគ្គលិក នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នេះ បានកោតសរសើរចំពោះលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថា «ជាស្នងការវ័យក្មេងទី៣ ទូទាំងប្រទេស ដែលមានស្នាដៃល្អក្នុការដឹកនាំ» បន្ទាប់ពីលោកទើបឡើងតំណែងថ្មីជាស្នងការនគរបាលខេត្តកណ្តាល បានរយៈពេល៤ខែ ប៉ុណ្ណោះ។

នាយឧត្តមសេនីយ៍ ប៉ែន វិបុល បន្តថា «សូមអោយស្នងការនគរបាលខេត្តកណ្តាល បន្តការខិតខំប្រឹងប្រែងដឹកនាំ និង រក្សាសាមគ្គីផ្ទៃក្នុងអោយបានល្អ ទៅតាមឋានានុក្រម ពីព្រោះភូមិសាស្ត្រខេត្តកណ្តាល ធំណាស់ សឹងតែខេត្តដូចរាជធានី ទៅហើយ ដោយផ្លូវជាតិទាំងអស់ត្រូវឆ្លងកាត់ខេត្តកណ្តាល»។

អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ប៉ែន វិបុល បានកោតសរសើរលោកស្នងការខេត្តកណ្តាល នាពេលនេះ ធ្វើឡើងក្នុងកម្មវិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និង បំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ថ្លែងថា  មន្ត្រីជ័យលាភី ដែលត្រូវបានផ្ទេរភារកិច្ចតែងតាំងមុខតំណែង និង បំពាក់ឋានន្តរស័ក្កិនៅថ្ងៃនេះរួមមាន ៖ ថ្នាក់ឧត្តមសេនីយ៍ត្រី១៧រូប ក្នុងនោះមានខេត្តកណ្តាល៤រូប ,ក្រចេះ៣រូប ,កំពង់ស្ពឺ២រូប ,ព្រះវិហា៣រូប ,តាកែវ១រូប ,កោះកុង១រូប ,ព្រៃវែង២រូប និងខេត្តកែប១រូប ។

ថ្នាក់វសេនីយ៍ឯក៣៣រូប ក្នុងនោះខេត្តកណ្តាល១០រូប ,កំពង់ស្ពឺ២រូប ,តាកែវ២រូប ,កោះកង១រូប ,ព្រៃវែង៥រូប និងខេត្តកែប១០រូប ។

ថ្នាក់វរសេនីយ៍ទោ៧១រូប ,ថ្នាក់វរសេនីយ៍ត្រី១៣៤រូប ថ្នាក់អនុសេនីយ៍ឯក៣រូប និងប្រកាសតែងតាំងមុខតំណែង ថ្នាក់ស្នងការរង៦រូប ,នាយការិយាល័យ២រូប ,នាយររការិយាល័យ២២រូប ,អធិការរង៣០រូប និងថ្នាក់មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ចំនួន២រូបផងដែរ ៕

Filed in: ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!