ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ឃាត់ខ្លួនបុរសម្នាក់ ករណីក្លែងត្រាមេឃុំបោកប្រាស់ពលរដ្ឋ ដាក់បញ្ចាំទ្រព្យយកលុយពីធនាគារ ៣ម៉ឺនដុល្លា

 

(កណ្ដាល)៖ ចាប់ខ្លួនជនសង្ស័យ នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ឃាត់ខ្លួនបុរសម្នាក់ ក្រោយលោក មាន ណាត មេឃុំភូមិធំ ប្ដឹងករណីបន្លំត្រាមេឃុំ ទៅបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីដាក់ទ្រព្យនិងលិខិតផ្សេងៗ ក្នុងការយកលុយពីធនាគារចំនួន ៣ម៉ឺនដុល្លារ។

ជនសង្ស័យ ឈ្មោះ ម៉ៃ វណ្ណៈ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារ មានលំនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជននេះបានបោកប្រាស់មនុស្សដែលមានឈ្មោះ ៖
ទី១៖ លោក មៀច ផៃ អាយុ៦៧ឆ្នាំ មុខរបរជំទប់ទី១ មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ទី២៖ លោក ឡាង ថុល អាយុ៦៧ឆ្នាំ មុខរបរមេភូមិ មានទៅលំភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ក្រោយប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ បានទទួលព័ត៌មានពីលោក មាន ណាត ជាមេឃុំភូមិធំថា មានគេបន្លំធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង ដោយមានត្រាក្លែងក្លាយ ទាំងឈ្មោះ ហត្ថលេខា និងត្រាថែមទៀត។ ពេលទទួលបានពាក្យបណ្តឹងភ្លាម នគរបាលប៉ុស្តិ៍ភូមិធំ សហការណ៍ជាមួយនគរបាលយុត្តិធម៌ស្រុក បានហៅជនសង្ស័យខាងលើមកសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ម៉ៃ វណ្ណៈ បានឆ្លើយសារភាពថាខ្លួនបានឆាតទៅកន្លែងឆ្លាក់ត្រា តាមរយៈ Facebook ដែលមានយីហោឆ្លាក់ត្រាពីចំងាយ ឲ្យធ្វើត្រាឃុំភូមិធំ និងត្រាឈ្មោះឲ្យខ្លួន ក្នុងតម្លៃ២០ដុល្លារ ដោយផ្ញើលុយតាមរយៈ ABA រយៈពេលមួយអាទិត្យទើបកន្លែងឆ្លាក់ត្រាឲ្យម៉ូតូឌុបយកមកឲ្យខ្លួន។ ក្រោយពេលបានត្រាហើយ ខ្លួនក៏រៀបចំឯកសារក្លែងក្លាយដោយមានបោះត្រាមូល និងត្រាឈ្មោះក្លែងក្លាយ លើលិខិតផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ដីធ្លី និងផ្ទះសម្បែង ដើម្បីយកទៅដាក់នៅមីក្រូហិរញ្ញវត្ថុយកប្រាក់ចំនួន ៣០០០០ដុល្លារ ដើម្បីប្រកបមុខរបរប្រាកដមែន។ ជនសង្ស័យ ត្រូវបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!