ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

មេឃុំរលាំងគ្រើល លោក កុយ ជៀម អតីតបក្សសង្រ្គោះជាតិ ថ្លើមធំហ៊ានផ្គើនបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន

 

ខេត្តកំពង់ស្ពឺ÷ នាពេលថ្មីៗនេះ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានប្រកាសដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការនូវ “កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ ដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋក្រីក្រដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់ នៅថ្ងៃ ទី ២៤ ខែ មិថុនា ឆ្នាំ២០២០ កន្លងផុតទៅ លោក កុយជៀម មេឃុំ រលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បាននាំយកថវិកាជំនួយរបស់រាជរដ្ឋាភិបាល ចែកជូនប្រជាជនក្រីក្រ នៅភូមិ ព្រៃសាលា ឃុំរលាំងគ្រើល មានចំនួន ១៥ គ្រួសារ (ក្នុង១គ្រួសារទទួបាន)២០០០០០ រៀល នៅក្នុងចំណោម ១៥ គ្រួសារ នោះ មានពីគ្រួសារ ជាសាច់ញាតិរបស់លោក កុយជៀម មេឃុំរលាំងគ្រើល
១ , ឈ្មោះ ណយចំណាន កូនស្រីបង្កើតរបស់លោកមេឃុំរលាំងគ្រើល រស់នៅ ភូមិព្រៃសាលា ជាស្រ្តីមេម៉ាយ អត់ការងារធ្វើ មានផ្ទះធំត្រនំខ្ពស់ ជាប់ឈ្មោះប្រភេទក្រ១
២ , ឈ្មោះ ជៀម វណ្ណារាជ ចៅប្រុសបង្កើតរបស់លោកមេឃុំរលាំងគ្រើល រស់នៅភូមិ ព្រៃសាលា (បច្ចុប្បន្ននេះលោកជៀមវណ្ណារាជមានផ្ទះថ្មល្អស្អាត ថែមទាំងមានរថយន្តបែនដឹកដី ប្រភេទ៥ តោន ជាប់ឈ្មោះប្រភេទក្រ១ នេះហើយជា សកម្មភាពមិន ប្រក្រតីរបស់ លោក កុយជៀម មេឃុំរលាំងគ្រើល ។

#សូមបញ្ជាក់: លោក កុយ ជៀម មេឃុំរលាំងគ្រើល មានប្រវត្តចេញពីគណបក្ស ហុិនសុិនបុិន​ នៅក្នុងកំឡុងឆ្នាំ ២០០០ នៅ​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោយ​មក​ទៀត​នៅកំឡុងឆ្នាំ ២០០៥ លោកកុយជៀម សុំចុះចូលគណបក្សប្រជាជន(CPP) មានតួនាទីក្រុមប្រឹក្សាឃុំរលាំងគ្រើល ក្រោយមកទៀតនៅឆ្នាំ ២០១៧ លោក កុយ ជៀម ត្រូវបានថ្នាក់ដឹកនាំតែងតាំងធ្វើ ជាមេឃុំរលាំងគ្រើល មកដល់សព្វថ្ងៃ៕

Filed in: ជីវិត និងសុខភាព, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!