ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សាយក្លិនមិនសូវស្រួលសោះ ការិយាល័យគយ នឹងរដ្ធាករបុសមន អាជីវករថា យកលុយមិនចេញវិក្កយប័ត្រ

ខេត្តស្វាយរៀង ៖  ក្រុមអាជីវករបានលាតត្រដាងរឿងអាស្រូវរបស់ការិយាល័យគយ និងរដ្ឋាករបុសមន ថាយកលុយពីពួកគាត់ដោយមិនមានចេញវិក្កយប័ត្រអ្វីទាំងអស់ ។

យោងតាមប្រភព ពីអាជីវកររកស៊ីដឹកទំនិញតាមម៉ូតូ តាមរ៉ឺម៉កម៉ូតូ និងតាមត្រាក់ទ័រ នាំគ្នារអ៊ូរទាំប្រាប់អ្នកព័ត៌មានថា មានមនុស្សឈរ នៅមុខរបងការិយាល័យគយ និងរដ្ឋាករបុសមនស្ទាក់បង់ប្រាក់ក្នុងមួយម៉ូតូ មួយម៉ឺនរៀល, មួយរ៉ឺម៉កម៉ូតូ០៤ម៉ឺនរៀល ទៅ៨០ម៉ឺនរៀល តាមរ៉ឺម៉កវែងខ្លី និងតាមមុខទំនិញ តាមត្រាក់ទ័រគេយក១០ម៉ឺនរៀល ក៏ប៉ុន្តែពុំមានសរសេរវិក័យបត្រ័ ឬវីញ៉ែតបង់ពន្ធទេ គ្រាន់តែដើរមើលមុខទំនិញហើយទាលុយតែម្តង។

ការបែកធ្លាយករណីមនុស្សឈរទាលុយអ្នកដឹកទំនិញនេះកើតឡើង នាព្រឹក ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ នៅជិតច្រកទ្វាព្រំដែនទ្វេភាគីបុសមន ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។

ពាក់ព័ន្ធករណីខាងលើនេះបណ្ដាញសារព័ត៌មាន (ស៊ីអិនធី ហតញូយ៍) នៅមិនទាន់ទទួលបានការបំភ្លឺពី លោក ឃុត សាលីន ប្រធានការិយាល័យគយ និងរដ្ឋាករបុសមន បាននៅឡើយទេនារសៀលថ្ងៃទី០៨កក្កដានេះ។ ប៉ុន្តែក្រោយបែកធ្លាយព័ត៌មាននេះក៏មានស្រ្តីម្នាក់ស្លៀកសំលៀកបំពាក់ស៊ីវិលបានមកប្រាប់ថា មេមិនអាចឲ្យចូលជួបសម្ភាសន៍បានទេ បើអ្នកសារព័ត៌មានគ្មានលិខិតបញ្ជាបេសកកម្មសុំជួបសម្ភាសន៍ ។

អ្នកសារព័ត៌មានក៏បានសួរទៅស្ត្រីនោះដែរថាពួកខ្ញុំចង់សម្ភាសន៍អំពីករណីក្រុមអាជីវករដឹកទំនិញតាមម៉ូតូ តាមម៉ូតូរ៉ឺម៉ក និងតាមត្រាក់ទ័រ ពួកគាត់រអ៊ូរទាំថា មានមនុស្សស្លៀកពាក់គ្មានឯកសណ្ឋានឈនៅខាងមុខការិយាល័យគយ និងរដ្ឋាករបុសមន ទារលុយពួកគេដែលដឹកអីវ៉ាន់បន្តិចបន្តួចតាមម៉ូតូ ក្នុង០១ម៉ូតូ០១ម៉ឺនរៀល ក្នុង០១រ៉ឺម៉កម៉ូតូ ០៤ម៉ឺនរៀល បើរ៉ឺម៉កម៉ូតូណាវែងដឹកមុខទំនិញចាប់ហួយ ឬតុ ទូ កៅអីជ័រ ពួក ដែកក្រឡាក្រួច ក្តាបកេ។ល។ ក្នុងមួយរ៉ឺម៉កចាប់ពី០៨ម៉ឺនរៀលទៅ១០ម៉ឺនរៀល បើដឹកតាមត្រាក់ទ័រមួយគ្រឿង១០ម៉ឺនរៀល និយាយទៅគឺគេមើលតាមមុខទំនិញ ដោយគ្មានសរសេវិក័យបត្រ័បង់ប្រាក់ទេ។ ដោយស្រ្តីម្នាក់ដែលមកជួបអ្នកសារព័ត៌មាននោះអះអាងថារូបគាត់ជាមន្ត្រីគយ ហើយចំពោះមានអ្នកឈយកលុយនៅមុខការិយាល័យគយនិងរដ្ឋាករបុសមន នោះក៏ជាមន្ត្រីគយដែរ គ្រាន់តែមិនបានពាក់សំលៀកបំពាក់ជាឯកសណ្ឋាន ហើយលុយកាក់បន្តិចបន្តួចពីអ្នកដឹកទំនិញតាមម៉ូតូ ឬតាមរ៉ឺម៉កនោះ គឺគេបង់ឲ្យគ្រាន់ថ្លៃបាយថ្លៃកាហ្វេ ធម្មតាប៉ុណ្ណោះ បើទំនិញដឹកតាមរថយន្តទើបមានវិក័យបត្រ័រាយមុខទំនិញបង់តាមបារ៉ែមគយ ហើយក៏មិនអាចជម្រាបជូនអ្នកយកព័ត៌មានបានទេនេះជាជំនាញរបស់ស្ថាបន័។

ក្រុមអាជីវករបន្តថាបើទោះបីពួកគាត់រកស៊ីដឹកទំនិញបានបង់ពន្ធនៅតាមច្រកព្រំដែនរួចហើយ យ៉ាងណាក៏ដោយក៏មកដល់មុខការិយាល័យគយ និងរដ្ឋាករបុសមន ចៀសមិនផុតពីការបង់លុយបន្ថែមទេឲ្យមន្ត្រីគយ និងរដ្ឋាករបុសមន នោះទេ នេះអាចចាត់ទុកជារបៀបពុករលួយ ៕

 

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!