ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ប្រជាពលរដ្ឋបានស្នើរសុំដល់ អភិបាលខេត្តសៀមរាប មេត្តាជួយចាត់វិធានការចំពោះក្រុមឈ្មួញរកស៊ីបទល្មើសឈើខុសច្បាប់ ឈ្មោះ ហ៊ុល ឈ្មោះ ចាន់ ណា​ ឈ្មោះខេងដែលបានធ្វើសកម្មភាពដឹកជព្ជួានបទល្មើសយ៉ាងគឃ្លើនទាំងថ្ងៃទាំងយប់មិនញញើតច្បាប់..

 

ខេត្តសៀមរាប៖ កក្រើកខេត្តទៀតហើយ ក្រុមមេឈ្មួញរកស៊ីបទល្មើសឈើខុសច្បាប់ឈ្មោះ ហ៊ុល ឈ្មោះ ចាន់ ណា ឈ្មោះខេង ដឹកជព្ជួានឈើលេខ២មិនញញើតច្បាប់ អាជ្ញាធរមានសម្ថតកិច្ច ជំនាញ រដ្ឋបាលព្រៃឈើ ផ្នែក ខណ្ឌ អសម្ថតភាព​ក្នុងការបង្ការ ទប់ស្កាត់បង្រ្កាបបទល្មើស។

បើយោងតាមប្រភពៈពីពលរដ្ឋបានអោយក្រុមអ្នកសារព័ត៍មានយើងដឹងនៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ២០២០នេះថានៅក្នុងទឹកដីខេត្តសៀមរាបបានស្ងាត់មួយរយៈកន្លងមកដោយសារតែក្រុមឈ្មួញទាំងនោះខ្លាចជំម្ងឺ កូវីដ ១៩ទើបមិនហ៊ានរកស៊ីដឹកជព្ជួានឈើ។

តែមកដល់ពេលបច្ចុប្បន្ននេះក្រុមឈ្មួញគ្រោៈៗ ឈ្មោះ ហ៊ុល ឈ្មោះចាន់ ណា ឈ្មោះខេង និងឈ្មួញផ្សេងទៀតចាប់ផ្ដើមដឹកឈើកក្រើកវិញហើយ មិនឃើញមានមន្រ្តីអាជ្ញាធ​ មានសម្ថតកិច្ច ជំនាញ់រដ្ឋបាលព្រៃឈើ ផ្នែក ខណ្ឌរដ្ឋបាលព្រៃឈើមិនហ៊ានធ្វើការបង្រ្កាបទាល់តែសោះ។

ប្រភពៈដដែលបានបព្ជាក់បន្ថែមថា​ មន្រ្តីអាជ្ញាធរមានសម្ថតកិច្ច ជំនាញ​រដ្ឋបាលព្រៃឈើ ផ្នែក ខណ្ឌប្រហែលជាត្រូវថ្នាំសន្ដំក្រុមឈ្មួញអស់ទៅហើយ ទើបបានជាក្រុមឈ្មួញទាំងនេះអាចដឹកជព្ជួានឈើចូលមកចែកចាយតាមដេប៉ូក្នុងខេត្តបានយ៉ាងរលូនមិនមានអ្នកបង្រ្កាប។

ជុំវិញករណីខាងលើនេះ លោក ម៉ុង ប៊ុន លីម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប បានថ្លែងប្រាប់អ្នកសារព័ត៍យើងយ៉ាងជាក់លាក់ថាមន្រ្តីរបស់លោកតែងតែបង្រ្កាបបទល្មើសមិនដែលឃុបឃិតជាមួយក្រុមឈ្មួញរកស៊ីបទល្មើសខុសច្បាប់នោះទេ ហើយក៍មិនដែលដើរជំរិតទាលុយពីឈ្មួញនិងពលរដ្ឋដឹក អុស ដឹកគ្រោៈ ដែរ វាជារឿងមិនពិត។

សូមបព្ជាក់ផងដែរថា កាលពីថ្ងៃទី ៧ ខែ កក្កដានេះ ពលរដ្ឋអ្នកដឹកគ្រោៈបានបព្ជាក់ថា ពួកគាត់បានចូលទៅបង់លុយជូន មេព្រៃ នៅសង្កាត់កន្ទួតខ្នាក្រៅក្នុងមួយឡានកែច្នៃចំនួន១០មឺុនរៀល បង់អោយ លោក សេង លន ឬ ហៅថា តាលីម តាលន។

ពលរដ្ឋកំពុងតែរងចាំមើលថា.ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប មានសម្ថតភាពក្នុងការទប់ស្កាត់បង្រ្កាប ក្រុមឈ្មួញរកស៊ីបទល្មើសឈើខុសច្បាប់ដែរទេ.?ឬមួយឯកឧត្ដម អភិបាលខេត្តសុខចិត្តបណ្ដែរបណ្ដោយអោយក្រុមឈ្មួញឧក្រិដ្ឋកម្មបំផ្លិចបំផ្លាញ់ព្រៃឈើដែលជាធនធានធម្មជាតិបន្តទៀត ទាល់តែព្រៃឈើវិនាសសាបសូន្យទើបឯកឧត្ដមមើលឃើញ៕

 

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!