ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សកម្មភាពឈ្មួញដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេងក្មានជំនាញណាទុបស្គាត់ឬបង្គ្រាបឡើយ….

 

(ខេត្តក្រចេះ) សេចក្ដីរាយការណ៍បានឲ្យដឹងថា៖ សកម្មភាពក្រុមឈ្មួញដឹកជញ្ជូនឈើ តាមគោយន្ដកន្រ្តៃ និងរថយន្តសាំងយ៉ុង កែឆ្នៃ តរម៉កខ្នាតយក្ស យ៉ាងអនាធិបតេយ្យ ចេញពី ដែនជម្រកសត្វព្រៃ ព្រៃឡង់ ខេត្តក្រចេះ ដឹកកាត់តាមមុខទី ស្នាក់ការរង ស្រែវាល និងសមត្ថកិច្ចពាក់ព័ន្ធដែលឈរជើង ប្រចាំនៅចំណុច អង្រ្គងសាប ស្ថិតនៅក្នុងឃុំ ជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បន្តទៅលក់នៅ ចំណុចភូមិបែកអន្លូង ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនោះ បានកំពុង តែធ្វើសកម្មភាព ដឹកជញ្ជូនបទល្មើសព្រៃឈើអត់ច្បាប់បានយ៉ាងរលូន ទាំងយប់ ទាំងថ្ងៃ ដោយមិនមានការ រំខានដល់អស់លោក មន្ត្រីជំនាញបរិស្ថាន លោកនាយស្នាក់ការរងស្រែវាល និងសម្ថកិច្ចពាក់ព័ន្ធឈរជើងនៅតំបន់នោះឡើយ។

ប្រភពបានញ្ជាក់ឲ្យដឹងថា ក្រុមឈ្មួញដឹកជញ្ជូនឈើចេញពី ភូមិសាស្ត្រ ដែនជម្រកសត្វព្រៃ ព្រៃឡង់ នៃខេត្តក្រចេះ ដឹកកាត់មុខ ស្នាក់ការរងស្រែវាល ស្ថិតនៅក្នុង ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ បន្តឆ្លងកាត់ទៅស្រុកស្ទឹងត្រង់ខេត្ត កំពង់ ចាម ហើយបានលក់ចែកចាយ នៅខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែងផងដែរ ។
ជាក់ស្ដែង នៅថ្ងៃទី០៧ ទី០៨-០៩-និងទី១០ ខែកក្កដា ឆ្នាំ ២០២០ មានគោយន្តកន្រ្តៃជាច្រើនគ្រឿង និងរថយន្តសាំយ៉ុង ដឹកជញ្ជូនឈើ ចេញពីដែនជម្រកសត្វព្រៃ ព្រៃឡង់ខេត្ត ក្រចេះ ត្រូវបានគេស្គាល់ឈ្មោះមេឈ្មួញ ៖
ទី/១-ឈ្មោះ លោក ធា
ទី/២-ឈ្មោះ សម្បត្តិ
ទី/៣- ឈ្មោះ ផុន មិនតែប៉ុណ្ណោះនៅមាន បក្សពួកដែលជាមេឈ្មួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់យ៉ាងសកម្មជាច្រើននាក់ទៀតដែលពួកគេបានធ្វើការសហការគ្នា កែនប្រជាពល រដ្ឋឲ្យចូលក្នុងព្រៃដែលជា ដែនជម្រកសត្វព្រៃ ព្រៃឡង់ដើម្បីកាត់ឈើនៅ តំបន់នោះហើយប្រមូលទិញឈើទាំងនោះយកមកលក់បន្តទៅខេត្តកំពង់ចាម ខេត្ត ត្បូងឃ្មុំ និងខេត្ត ព្រៃវែងបានយ៉ាងរលូន ដោយគ្មានការរំខាន ពីសមត្ថកិច្ចដែលកំពុងឈរជើង ទទួលការពារ និង បង្រ្កាប នៅតំបន់នោះឡើយ ។

ពាក់ព័ន្ធនឹងករណីនេះដែរ ភ្នាក់ងារយើងមិនអាចសំការបំភ្លឺពីលោក នាយកដែន ជម្រកសត្វព្រៃ ព្រៃឡង់ខេត្តក្រចេះនិងលោកនាយស្នាក់ការរង​ ស្រែវាល បានទេដោយសារមិនមានលេខទូរស័ព្ទ ។ សូមបញ្ជាក់ផងដែរថា ៖ នៅតំបន់នោះ មានការដឹកជញ្ជូនបទល្មើសព្រៃឈើ មានការកើនឡើង ឥតឈប់ឈរ ទាំងយប់ទាំងថ្ងៃ ប្រជាពលរដ្ឋ មានការព្រួយបារម្ភ យ៉ាងខ្លាំង នូវការវិនាស ហិនហោច ធនធានធម្មជាតិទាំងនេះ ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!