ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

កន្លាំងនគបាលប្រឆាំងបទល្មើសេដ្ធកិច្ច សហការនិងកម្លាំងជំនាញពាក់ព័ន្ធ បានបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងចំការស្វាយចន្ទីមួយកន្លែងដែមានម្ចាស់ឈ្មោះជឿង ថេង នៅក្នុងស្រុកឱរ៉ាល់…..

 

ខេត្ត​កំពង់ស្ពឺ៖ មន្រ្តីយោធាម្នាក់ដែលមានឈ្មោះ ជឿង ថេង ដែលល្បីខ្ទរខ្ទារខាងដឹកជញ្ជូនឈើប្រណិតៗនៅក្នុងខេត្តកំពង់ស្ពឺ​ ដែលគ្មានច្បាប់អនុញ្ញាតនោះ តែងតែយកអំណាចនៅក្នុងស្ថាប័ណ្ណរបស់ខ្លួនមកកាងរកសុីដឹកឈើផ្គើននឹងសមត្ថកិច្ច​ ដែលកាលពីពេលកន្លងទៅ សមត្ថកិច្ចបានធ្វើការបង្ក្រាបបានម្តងរួចមកហើយនៅទីតាំងដីចំការឬស្សីហើយក៍មានការផ្ទុះអាវុធជាច្រើនគ្រាប់ផងដែរ។

បន្ទាប់ពីមានការផ្ទុះអាវុធ ក៍មានវត្តមានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានធ្វើការដឹកនាំកំលាំងសមត្ថកិច្ចបានចុះទៅចាក់សោររបងចំការរបស់លោក ជឿង​ថេង​ ដើម្បីស្រាវជ្រាវរកមូលហេតុរឿងផ្ទុះផងដែរ តែប្រជាពលរដ្ធឃើញថា ឈ្មួញល្បីមួយរូបនេះមិនមានអ្វីកើតឡើងទេ ហើយថែមទាំងពង្រីកមុខរបរការដឹកជញ្ជូនឈើរបស់ខ្លួនកាន់តែធំជាងមុនទៀតដោយមិនខ្លាចសមត្ថកិច្ចឡើយ។

ឈ្មួញឈើដែលជាមន្រ្តីយោធាយុទ្ធភូមិភាគទី3រូបនេះធ្លាប់ត្រូវបានតុលាការកាត់ទោសដាក់ពន្ធធានាគារម្តងរួចមកហើយដោយសារតែការដឹកជញ្ជូនឈើនឹងធ្វើអោយបាក់ស្ពានរបស់រដ្ធផងដែរ។

ថ្មីទៀតកាលពីថ្ងៃទី 13 ខែ​កក្កដា​ ​ឆ្នាំ2020 កម្លាំងអធិការនៃអធិការដ្ធាននគរបាលស្រុកឱរ៉ាល់ ដឹកនាំដោយលោក ប៊ុត​ ប៊ុនធឿនអធិការស្រុក នឹងលោក វរសេនីយ៍​ឯក​ មួន​ លាង​ នាយការិយាល័យសន្តិសុខនៃស្នងការនគរបាលខេត្ត កំពង់ស្ពឺ​ ក្រោមការចង្អុលបង្ហាញ ពីលោកស្នងការនៃស្នងការរដ្ធាននគរបាលខេត្តកំពង់ស្ពឺ​ បានធ្វើការបង្រ្កាបបទល្មើសជាក់ស្តែងហើយក៍បានរុករកឃើញកន្លែងស្តុកឈើមួយកន្លែងនៅចំនុច ចំការចន្ទី ភូមិដំបងវីញ ឃុំសង្កែរសាទប ស្រកឱរ៉ាល់ខេត្តកំពង់ស្ពឺ ដែលបំរុងនឹងលើកដាក់ឡានវ៉េអង​កុងទីន័របំរុងយកចេញទៅក្រៅតែត្រូវបង្រ្កាបបាន

ក្នុងការបង្រ្កាបនេះសមត្ថិកិច្ចបានធ្វើរការដកហូតសម្ភារះនឹងវត្ថុតាងមានដូចជា៖
1. រថយន្តពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម​ ចំនួន2គ្រឿង
2. រថយន្តវ៉េអងសណ្តោងរម៉កមួយគ្រឿង
3. អេស្ការវ៉ាទ័រសម្រាប់ស្ទូចឈើមួយគ្រឿង
4. ម៉ូតូមួយគ្រឿងនឹងឈើសន្លឹកចំនួន161កំណាត់​ ចំណែកពួកប្រព្រឹត្តរត់គេចខ្លួនបាត់ស្រមោល។

ចំពោះករណីខាងលើនេះប្រជាេះលរដ្ធរងចាំមើលថា តើលោកយោធាម្នាក់នេះអាចគេចផុតពីច្បាប់បានទៀតដែររឺទេ​ ព្រោះរឿងពីមុនមិនទាន់សាបរលប់នៅឡើយ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!