ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

ករណីបង្ក្រាបគ្រឿងញៀនជិត​ ២០០គីឡូក្រាម​ និងសារធាតុគីមីសរុបជាង​ ៣០០០គីឡូក្រាម​ សម្រាប់ផលិតគ្រឿងញៀននៅក្រុងភ្នំពេញ…

 

រាជធានីភ្នំពេញ​ ៖ នៅថ្ងៃច័ន្ទ ១៤កើត ខែ ស្រាពណ៍ ឆ្នាំ ជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែ សីហា ឆ្នាំ ២០២០ នេះសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនការជួញដូរគ្រឿងញៀនឆ្លងដែននាំចេញទៅកោះតៃវ៉ាន់ ដោយរឹបអូសគ្រឿងញៀនជិត​ ២០០គីឡូក្រាម និងសារធាតុគីមី​ សរុបជាង​ ៣០០០គីឡូក្រាម សម្រាប់ផលិតគ្រឿងញៀន។

ប្រតិបត្តិការដ៏ធំមួយនេះ​ ក្រោមបទបញ្ជាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានកណ្តាលសន្តិសុខ​ បានបើកការស៊ើបអង្កេត និងស្រាវជ្រាវករណីជួញដូរគ្រឿងញៀន ឆ្លងដែនខុសច្បាប់ បម្រុងនាំចេញទៅបរទេស ចំនួន ១៨៥.០២គីឡូក្រាម ដោយសហការជាមួយអង្គភាពគយនៃ ប្រទេសចិន តាមរយៈអង្គការ UNODC ប្រចាំប្រទេសថៃ និងអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។

នៅថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០ នាយកដ្ឋានកណ្តាលសន្តិសុខ​ បានដឹកនាំបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ជាក់ស្តែង ដោយសហការជាមួយអង្គភាពអន្តរាគមន៍ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅ ក្នុងភូមិសាស្ត្រខណ្ឌជ្រោយចង្វា ដោយឃាត់ជនសង្ស័យចំនួន០១នាក់ ជនជាតិខ្មែរ និងវត្ថុតាងគ្រឿងញៀនចំនួន១៩៨ដុំ លាក់បង្កប់ក្នុងកេសការ៉ូឈើបន្លំជាគ្រឿងសង្ហារឹម។

ក្រោយនាំខ្លួនជនសង្ស័យមកសាកសួរ នាយកដ្ឋានកណ្តាលសន្តិសុខ បានសហការជាមួយមន្ទីរប្រឆាំងគ្រឿងញៀនបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជនជាតិចិនបានម្នាក់ទៀត ដែលជាមុខសញ្ញាកែច្នៃគ្រឿងញៀន និងរឹបអូសបានគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៨.៤៥គីឡូក្រាម និងសារធាតុគីមីផ្សំសម្រាប់កែច្នៃគ្រឿងញៀនចំនួន ២០.១៦គីឡូក្រាម ព្រមទាំងឧបករណ៍ សម្រាប់កែច្នៃមួយចំនួន ក្នុងបន្ទប់ខុនដូររបស់ជនសង្ស័យ។

ដោយមានការឯកភាពអន្តរាគមន៍ពីលោក ព្រះរាជអាជ្ញារង សាយ ណូរ៉ា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចជំនាញពាក់ព័ន្ធ​ បានបន្តចុះឆែកឆេរទីតាំងលាក់ទុកនូវសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនមួយកន្លែងនៅក្នុងខណ្ឌកំបូល ដោយដកហូតបាននូវសារធាតុគីមីចំនួន ១១មុខ សរុបមានទម្ងន់ ៣១៤៦.១៩គីឡូក្រាម និងបន្តចុះឆែកឆេរទីតាំងរក្សាទុកម៉ាស៊ីនសម្រាប់ផលិតគ្រាប់ថ្នាំញៀនមួយកន្លែងទៀត ស្ថិតក្នុងខណ្ឌដង្កោ ដោយរឹបអូសបានម៉ាស៊ីនអុកគ្រាប់ថ្នាំញៀនចំនួន ០២គ្រឿង និងពុម្ពគ្រាប់ថ្នាំញៀនចំនួន ១៤សម្រាប់។

តាមការបញ្ជាក់ ករណីជួញដូរគ្រឿងញៀននេះ គឺជាករណីឧក្រិដ្ឋកម្មឆ្លងដែន ដែលមានអង្គការចាត់តាំងច្បាស់លាស់ និងមានមេខ្លោងនៅឯបរទេស ហើយមានបំណងនាំចេញទៅកោះតៃវ៉ាន់ក្នុងពេលឆាប់ៗខាងមុននេះ។បច្ចុប្បន្ន​ សមត្ថកិច្ចជំនាញ នៃអគ្គស្នងការដ្ឋាននគរ បាលជាតិ កំពុងបន្តនិងស្រាវជ្រាវមុខសញ្ញាមេខ្លោងនៅឯបរទេស និងមុខសញ្ញាពាក់ព័ន្ធ ដើម្បីនាំខ្លួនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់​ ៕

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!