ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សមត្ថកិច្ចមិនហ៊ានបង្ក្រាបល្បែងជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងដែស្ថិតនៅភូមិទំពាំងបង្កង់ ឃុុំអំពិលតាពក ស្រុកអូរាំងឱ ព្រោះខ្លាចបាត់ឆ្នាំបាយ…

 

ខេត្តត្បូងឃ្មុំ÷ តាមប្រភពពីជាពលរដ្ឋបានប្រាប់ថា មានទីតាំងបើកល្បែងស៊ីសងប្រជល់មាន់និងអាប៉ោងភ្នាល់លេងខុសច្បាប់ដ៍ធំមួយកន្លែងស្ថិតនៅក្នុងភូមិទំពាំងបង្កង់ ឃុំអំពិលតាពក ស្រុកអូរឪ ខេត្តត្បូងឃ្មុំ បើកដំណើរការបានយ៉ាងរលូនដោយមិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចបង្ក្រាបឡើយ ។

ប្រភពបានបន្តទៀតថាតាំងពីភូមិពួកគាត់កើតមានល្បែងប្រជល់មាន់និងអាប៉ោងកាលណាមកពួកគាត់តែងតែមានការព្រួយបារម្ភភ័យខ្លាចកើតមានអំពើរហិង្សា ណាមួយទៀតភ័យខ្លាចកើតមានចោរឆក់និងចោរប្លន់ក៍ដោយសារតែកើតមានល្បែងសុីសងទាំងអស់នេះផងដែរ ។

ប្រភពពីប្រជាពលរដ្ឋបានលើកឡើថាប្រហែលជាអាជ្ញាធរមានសមត្ថកិច្ច នៅក្នុងឃុំនិងស្រុកបានឃុបឃិតគ្នាបើកដៃឲ្យម្ចាស់បទល្មើសល្បែងសុីសងមួយកន្លែងនេះហើយទើបលេងបានយ៉ាងរលូនដោយគ្មានខ្លាចអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋចុះមកបង្រ្កាបទាល់តែសោះ។

បើទោះជាមានការដាក់បទបញ្ជាយ៉ាងដាច់ខាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនិងល្បែងស៊ីសងគ្រប់ប្រភេទធ្វើឲ្យប៉ះពាល់ដល់គោលនយោបាយភូមិឃុំមានសុវត្ថភាពនិងបង្កឲ្យកេីតមាន ចោរឆក ចោរប្លន់និងជម្លោះក្នុងគ្រួសារយ៉ាងណាក្តី ក៏មហាជនមួយចំនួននៅតែសង្កេតឃើញថាល្បែងជល់មាន់និងអាប៉ោងនៅភូមិទំពាំងបង្កង់ ឃុំអំពិលតាពក ស្រុកអូរាំងឱ ខេត្តត្បូងឃ្មុំ លេងបានដោយរលូនដោយមិនដែលខ្វល់ ខ្លាចចំណាត់ការបង្ក្រាបពីសំណាក់សមត្ថកិច្ចនោះទេ។

ហេតុដូច្នេះហើយប្រជាពលរដ្ឋរស់នៅក្នុងភូមិ ឃុំខាងលើ បានសំណូមពរមកដល់ ឯកឧត្តម ជៀមច័ន្ទសោភ័ណអភិបាល នៃគណៈ អភិបាលខត្តត្បូងឃ្មុំ និងឧត្តមសេនីយ៍ទោប៉ែនរ័ត្ន ស្នងកានគបាលខេត្ត ត្បូងឃ្មុំគួរតែមានវិធានការក្តៅ ចាត់កម្លាំងក្រោមឱវាទចុះធ្វើការបង្រ្កាបទីតាំងប្រជល់មាន់និងអាប៉ោងបើកភ្នាល់លេងខុសច្បាប់មួយកន្លែងនេះផងទាន៕

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!