ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សង្វៀនជល់មាន់ ចាប់ផ្ដើមបើកហើយសូមអញ្ជើញដោយសេរី កុំភ័យខ្លាចនឹងសមត្ថកិច្ចព្រោះមិនហ៊ានបង្ក្រាបឡើយ…

 

​ខេត្ត​បាត់ដំបង​៖ ប្រភពពីជាពលរដ្ឋបានរាយការណ៍មកខាងអង្គភាពយើងថាសព្វថ្ងៃមានទីតាំង បញ្ជល់មាន់នឹងអាប៉ោង ដ៏ធំមួយកន្លែងបានបើកលេងយ៉ាង រលូននៅក្នុងភូមិ ឃុំ របស់ពួកគាត់អត់មានការរំខានដល់ សមត្ថកិច្ចបន្តិចសោះឡើយ ។

ប្រជាពលរដ្ឋបានបន្តថាជារៀងរាល់ថ្ងៃពូកគាត់បានឃើញអ្នកញៀនល្បែងជាច្រើនមានទាំងឡាន និងម៉ូតូ បាននាំគ្នាសម្រុកចូលមកលេងយ៉ាង គគ្រឹកគគ្រេងមិនឃើញសមត្ថកិច្ចឬអាជ្ញាធរបង្ក្រាបសោះឡើយ ឬមួយម្ចាស់សង្វៀន បានសែនប្រេនសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ត្រូវអស់ហើយមើលទៅបានជាមើលមិនឃើញឬមួយឃើញហើយបែជាធ្វើមិនដឹង កាលណាបង្ក្រាបទៅវាអាចប៉ាសពាលដល់ឆ្នាំបាយគាត់ទេឬ។

កាលពីពេលកន្លងទៅថ្មីៗនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាសូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់សូមមេត្តាជួយទប់ស្កាត់នូវ ជំងឺរីករាលដាល កូវិដ១៩ទាំងអស់គ្នា ចំណែកឯអ្នកញៀនល្បែងវិញមិនបានស្តាប់នូវអនុសាសន៍របស់សម្តេចតេជោហ៊ុន សែន ទេបែជាផ្កើនទៅនឹងអនុសាសន៍របស់សម្តេចទៅវិញ។

ចំណែកឯទីតាំងល្បែងបញ្ជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងនោះស្តិតនៅក្នុងភូមិតាហែនាហែន(​ហៅ​ផ្តៅទឹក​)​ឃុំ រកា ស្រុក​សង្កែរ​ ខេត្តបាត់ដំបង នៅត្រង់ចំណុចផ្ទះបង​សឿង ក្រោយ​វត្ត​តា​ហែ​ន​ចំងាយ​ជាង​1000​ម៉ែត្រ​។​

​ជុំវិញ​រាល់ការចោទប្រកាន់ពីប្រជាពលរដ្ឋខាងលើនេះ ដែរថាមានល្បែងស៊ីសងបញ្ជល់មាន់និងអាប៉ោងដ៏ធំខាងអង្គភាពយើងនៅមិនទាន់បានទំនាក់ទំនងសូមការបំភ្លឺពីសមត្ថកិច្ចនៅឡើយទេ តែបើរឿងនេះដូចពាក្យប្រជាពលរដ្ឋលើកមែនយើងខ្ញុំសង្ឃឹមថាសមត្ថកិច្ចនិងធ្វើការបង្ក្រាបដើម្បីភូមិឃុំមានសុវត្ថិភាព​៩ចំណុច៕

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!