ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

#អុះញនោះថាមែនៗ. កូនលោក ញឹក ផន ហៅតាកៅ ថៅកែជីរណ្តៅដីល្បីពេញភ្នំពេញដកកាំភ្លើងគម្រាបប្រជាពលរដ្…ឋ

#អុះញនោះថាមែនៗ. កូនលោក ញឹក ផន ហៅតាកៅ ថៅកែជីរណ្តៅដីល្បីពេញភ្នំពេញដកកាំភ្លើងគម្រាបប្រជាពលរដ្

កំពង់ឆ្នាំង៖ បុរសដែលដកកាំភ្លើងAK ពីរថយន្តមកសំញ៉ែងគម្រាម ប្រជាពលរដ្ឋ ត្រូវបានគេទម្លាយថា ជាកូនលោក ញឹក ផន ហៅតាកៅ ថៅកែជីរណ្តៅដីធំជាងគេនៅទំនប់កប់ស្រូវ ល្បីពេញរាជធានីភ្នំពេញ ខាងដឹកដីបំផ្លាញផ្លូវ បើកប្រជែង ឡានច្រើនដូចហែកឋិន។

ប្រភពគួរឱ្យជឿទុកចិត្តបានឱ្យដឹងថា៖ នៅល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចបានឡោមព័ទ្ធជនទំនើងរូបនេះ នៅក្នុងក្រុមហ៊ុនចំការអំពៅ ឯខេត្តកំពង់ឆ្នាំង ខណៈបង្កហេតុហើយ សមត្ថកិច្ចតាមប្រមាញ់ រូបគេដឹងខ្លួនគេចខ្លួនចូលក្នុងចំការអំពៅ។

ប្រភពដដែលបន្តថា៖ នគរបាលខេត្តកំពង់ឆ្នាំងអាចបន្តឡោមព័ទ្ធទល់ភ្លឺ ដោយសារផុតម៉ោងរដ្ឋបាលមន្ត្រីនគរបាលយុត្តិធម៌ មិនអាចចូលក្នុងទីតាំងនោះបាន។
ពាក់ព័ន្ធករណីខាងលើ មជ្ឈដ្ឋានទូទៅបង្ហាញការស្អប់ខ្ពើមជនទំនើងប្រភេទនេះបំផុត។ រួចរិៈគន់ថា៖ ខ្លាំងម្លេះលោក..! សម័យនេះហើយហ៊ានយកកាំភ្លើងមកគម្រាមអ្នកដទៃ..ដឹងទេថាប្រទេសគ្រប់គ្រងដោយច្បាប់។

សូមបញ្ជាក់ថា៖ ករណីកេីត ហេតុ នៅរសៀល ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២០ នៅ ភូមិ ថ្នល់កែង ឃុំ ក្បាល ទឹក ស្រុក ទឹក ផុស ខេត្ត កំពង់ ឆ្នាំង ។ ជនទំនើងនេះបានសំឡុតទៅលើអ្នកដំណើរដែលបើកម៉ូតូ ជិតឡានរបស់ខ្លួន ក៏ទាស់ពាក្យសំដី ហើយទាញកាំភ្លើងAK ពីឡានគម្រាម។ ក្រោយមកជាមួយគូកន បានព្យាយាមបើកឡានចេញពីកន្លែងកើតហេតុ ប៉ុន្តែសកម្មភាពរបស់ជនទំនើងត្រូវបានគេថតជាឃ្លីបវីដេអូប្រមាណជា៥០វិនាទី ផងដែរ។សង្ឃឹមថា៖ សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងប្រមាញ់ ឃាត់ខ្លួនជនទំនើងនេះ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ នៅព្រឹកស្អែកនេះ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!