ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ឯកឧត្តម​អភិបាល​ខេត្ដ​កំពង់ស្ពឺ​ អញ្ជើញ​បេីក​យុទ្ធនា​ការ​ផ្សព្វផ្សាយ​អំ​ពីវិធានការ​ ការពារ​គ្រោះថ្នាក់​ចរា​ច​រ​ណ៍​ និងបិតស្ទីកឃ័រ​ពាក់ព័ន្ធ​និងការ​ផាក​ពិន័​យ​ ចំណាំ​ងផ្លាត​ មួកសុវ​ត្ថិភា​ព​ និងមូនិងមូលដ្ឋានគ្រឹះនៃច្បាប់ចរាចរណ៍…

 

កំពង់ស្ពឺ÷​ ព្រឹកថ្ងៃសៅរ៍ ១០រោច ខែភទ្របទ ឆ្នាំ ជូត​ ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី១​២ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំងការិយាល័យន​គ​របាលចរាចរណ៍ផ្លូវ​គោក​ នៃស្នងការដ្ឋាន​ន​គ​របាលខេត្តកំពង់ស្ពឺ​ បានចូលរួមកម្មវិធីយុទ្ធ​នាការអប់រំផ្សព្វផ្សាយសុវត្តិភាពចរាចរណ៍ក្នុងឱ​កាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ នៅ​រង្វង់មូ​លវិមានឯករាជ្យខេត្ត​ជូនដល់​យុវជន​ ​មហា​ជ​ន​ និងប្រជាពលរដ្ឋ​ ។

ពិធី​នេះមានការអញ្ជេីញចូលរួមដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម វ៉ី សំណាង អភិ​បា​លខេត្ដ​​ នៃគណៈអភិបាល​ខេត្តកំពង់​ស្ពឺ និងជាប្រធានគណៈ​ក​ម្មាធិការសាខាកាកបាទក្រ​ហមកម្ពុជាខេត្តកំ​ពង់ស្ពឺ ដែលមានសមាសភាពចូល​រួម លោ​ក លោកស្រី ក្នុងជួរគណៈកម្មាធិការសាខា ម​ន្ត្រីសាខា-អនុសាខា យុវជនកាកបាទក្រ​ហ​ម អ្នកស្ម័ត្រចិត្តកាកបាទក្រហម យុវជន ស.​ស.​យ.ក មន្ត្រីតាមមន្ទីរអង្គភាពជុំវិញខេត្ត ស​រុប ១២៥នាក់ ក្នុងឱកាសនោះ​ ឯកឧត្តម​ អភិ​បា​ល​ខេត្ដ​ បានចែកស្ទីកឃ័រ​ ចំនួន ៤មុខ សរុ​ប២.៥​០០សន្លឹក ក្នុងនោះ ÷
១.ស្ទីកឃ័រ​ ការពាក់មួកសុវត្តិភាពអោយបានត្រឹមត្រូវ
២.ស្ទីកឃ័រ​ ការផាកពិន័យអន្តរកាល
៣.ស្ទីកឃ័រ​ មូលដ្ឋានគ្រឹះនៃច្បាប់ចរាចរណ៍ផ្លូវគោក
៤.ស្ទីកឃ័រ​ អំពីចំណាំងផ្លាត
បន្ទាប់មកឯកឧត្តម​ បានថ្លែងសារគូសបញ្ជា​ក់​ថា÷ គោលបំណងក្នុងយុទ្ធនាការផ្សព្វ​ផ្សាយនេះ ដើម្បីលើកកំពស់ការយល់ដឹង និ​ងសម​ត្ថភាពជំនាញដល់អ្នកស្ម័គ្រចិត្ដ​ និងយុ​វជនកា​កបាទក្រហម លើវិធីសាស្ត្រអប់រំផ្សព្វ​ផ្សាយពីសុវត្ថិភាពចរាចរណ៌​ ក្នុងការអនុ​វត្តជាក់​ស្តែ​ងនៅតាមសាលានិងសហគមន៌ អោយកាន់​តែមានប្រសិទ្ធភាព និងធ្វើឡើងដើម្បីឲ្យសា​ធារណជនទូទៅបានយល់ដឹងពី​សុវត្ថិភាពច​រាចរណ៌ផ្កូវគោកដែលទាក់ទង​និ​ងហានិភ័យនៃការបើកបរមិនពាក់មួកសុវ​ត្ថិភាព ការ​បើ​ក​បរស្ថិតក្រោមឥទ្ធិពលនៃគ្រឿ​ងស្រ​វឹង ដែល​បង្កឱ្យមានអ្នករងរបួសគ្រោះ​ថ្នាក់​ រហូតស្លាប់ និងពិការភាព ។

គ្រោះថ្នាក់ចរាចរណ៌មិនអាចបញ្ឍប់ទៅបាន​គឺមកពីមិនមានកិច្ចសហការចូលរួមពីគ្រប់ភា​គីពាក់ព័ន្ធ​ ពិសេស​តែម្ដង​គឺអ្នកប្រេីប្រាស់ផ្លូវ អ្នកបេីកបរគ្រប់ប្រភេទ​តែងតែ​មានការឆ្វេ​ស​ប្រហែស​មិនគោរពសិទ្ធជាអាទិភាព​ មិនយោ​គ​យល់​ ​មិនគោរព​ផ្លាកសញ្ញា​ ភ្លេីង​ស​ញ្ញា​ លេី​សល្បឿនកំណត់​ និងបេីកបរដោ​យសារតែស្រវឹង៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!