ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ពាក់ព័ន្ធករណីឃាតកម្ម សម្លាប់ថៅកែចិនយកសពទៅទម្លាក់ចោលក្នុងជ្រុះ…!!!

 

(ភ្នំពេញ): យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា÷ ជនសង្ស័យជាជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្តកំពង់ស្ពឺ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីឃាតកម្ម​ សម្លាប់ថៅកែជនជាតិចិនយកសពច្រកក្នុងថង់ផ្លាស្ទិចពណ៌ខ្មៅ ដាក់ក្នុងវ៉ាលីយកទៅទម្លាក់ចោលនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខេត្ដកំពង់ស្ពឺ និងមានការសម្រួលនីតិវិធី ដោយព្រះរាជអាជ្ញា រាជធានីភ្នំពេញ លោកជំទាវ ព្រះរាជអាជ្ញាខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

​សូមរំលឹកថា÷ សាកសព​បុរស​ម្នាក់​ត្រូវ​បាន​គេ​ច្រកក្នុងថង់ផ្លាស្ទិចពណ៌ខ្មៅដាក់​ក្នុង​វ៉ា​លី​យកទៅទម្លាក់ចោលនៅចំណុចមាត់ជ្រោះរោងរាងផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ(១០៤-១០៥) ស្ថិត​ក្នុងភូមិ​៦​ ឃុំ​ត្រែង​ត្រ​យឹ​ង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ នៅ​ថ្ងៃ​ទី​២៣​ ខែកញ្ញា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ១៤​:២០នាទី។ ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ អាយុ​ប្រហែល​៤០​ឆ្នាំ​ សំ​បុរស​ សង្ស័យ​ជា​ជនជាតិ​ចិន​កាត់សក់​ខ្លី​ ពាក់​អាវយឺត​ស​ដៃ​វែង​ ស្លៀកខោពណ៌ប្រផេះជើងវែង។

​តាម​ការ​បញ្ជាក់​ពី​ប្រជាពលរដ្ឋ​ម្នាក់​ដែល​បើក​ម៉ូតូ​មក​ដល់​ចំណុច​កើតហេតុ​ គាត់​បានឃើញរ​ថយន្ត​ម៉ាក​ HILANDER​ ពណ៌​ស​ មិន​ចាំ​ស្លាក​លេខ​ ចត​បែរមុខ​ទៅ​ទិស​ខាងលិច​ បើក​គូ​ថឃ្លុបខាងក្រោយ ដោយ​មាន​មនុស្ស​ប្រុស​ ម្នាក់​សង្ស័យ​ ជា​ជនជាតិ​ចិន​បាន​ទាញ​វ៉ា​លី​ធំ​ ពីលើរថយន្តទម្លាក់ចុះទៅមាត់ជ្រោះរោងរាង (​គាត់​ឈប់​ម៉ូតូ​មើល​ពី​ម្ខាង​ថ្នល់​)​ រួច​បាន​រួចបានបើករយន្តទៅទិសខាងលិចបាត់ស្រមោល ។​ ដោយ​មានការ​សង្ស័យ​ គាត់​បាន​ចុះ​ទៅ​មើល​វ៉ា​លី​នោះ ក៏បានប្រទះឃើញ​ថង់​ផ្លាស្ទិចពណ៌ខ្មៅ​ ក៏ឃើញមានជើងមនុស្ស គាត់ក៏រ​ត់ទៅ​ប្រាប់​ អ្នកភូមិនៅក្បែរនោះ ហើយ​រាយការណ៍​ជូន​ទៅ​សមត្ថកិច្ចមូលដ្ឋានភ្លាម។

​បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញពិនិត្យ​ និងធ្វើកោសល្យវិច័យរួច ឃើញ​ថា​ សាកសព​មាន​ស្លាកស្នាម​លើ​ក្បាល​​ពីក្រោយ​បែក​ជា​ច្រើន​កន្លែង​ និង​ស្នាមរយះក្រោមចង្កាសងខាង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងនគរបាលជំនាញធ្វើការសួនាំ នៅក្រសួងមហាផ្ទៃ និងចាត់ការបន្តតាមនីតិវិធី៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!