ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សាលារាជធានីភ្នំពេញ សូមប្រកាសបិទចរាចរណ៍កំណាត់ផ្លូវលេខ៣៧១ ជាបណ្តោះអាសន្ន ដើម្បីបូមទឹកចេញពីស្ថានីយ៍បឹងទំពុន ដែលទឹកកំពុងឡើងខ្លាំង…

ភ្នំពេញ៖ នេះជាការជូនដំណឹងបន្ទាន់ពីសាលារាជធានីភ្នំពេញ គឺបានប្រកាសបិទចរាចរណ៍កំណាត់ផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យជាបណ្តោះអាសន្ន ដោយសារត្រូវបញ្ជូនរថយន្តទៅបូមទឹកចេញពីស្ថានីយ៍បឹងទំពុន ដែលទឹកកំពុងឡើងខ្លាំង បញ្ចៀសការជន់លិច ប៉ៈពាល់ដល់ប្រជាពលរដ្ឋ។

សូមជម្រាបថា៖ នៅមុននេះបន្តិច នាយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ សាលារាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ដល់បងប្អូនប្រជាពលរដ្ឋ ពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យ ដោយសារតែសាលារាជធានីភ្នំពេញ ត្រូវបញ្ជូនរថយន្តទៅបូមទឹកចេញពីស្ថានីយ៍ទឹកបឹងទំពុនចេញ ដោយសារទឹកឡើងខ្លាំងពេក។

រដ្ឋបាលរាជធានីភ្នំពេញ បានប្រាប់ដល់បណ្តាញព័ត៌មានដោយជូនដំណឹងទៅកាន់បងប្អូនប្រជាពលរដ្ឋ សូមវាងតាមផ្លូវផ្សេងជាបណ្តោះអាសន្ន ផ្អាកធ្វើដំណើរតាមផ្លូវលេខ៣៧១សិន ដោយរង់ចាំការបើកដំណើរការឡើងវិញ។

បើតាមសាលារាជធានីភ្នំពេញ ដោយសារភ្លៀងធ្លាក់មួយមេធំនៅថ្ងៃនេះ ទើបបណ្តាលឲ្យទឹកនៅក្នុងស្ថានីយ៍បូមទឹកបឹងទំពុងឡើងខ្លាំងមែនទែន ដូច្នេះហើយដើម្បីកុំឲ្យមានការប៉ះពាល់ដល់ទួប៊ីននោះ អាជ្ញាធរសម្រេចបញ្ជូនរថយន្តទៅបូមទឹកចេញ ដើម្បីជួយសង្គ្រោះស្ថានីយ៍ ដូច្នេះរថយន្តត្រូវតម្រៀបជាជួរនៅលើផ្លូវ ជាហេតុត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន។

សូមរម្លឹកថា៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ អភិបាលខណ្ឌទាំង១៤ខណ្ឌ កម្លាំងសមត្ថកិច្ច ក្រុមការងារសាលារាជធានីភ្នំពេញ បានចុះបំពេញការងារ ទាំងយប់ ទាំងថ្ងៃ ប្រមូសសម្រាម ស្តាប្រព័ន្ធលូ ឈានដល់បូមទឹករំដោះស្ទះលូ ការពារការបជន់លិចលំនៅឋានប្រជាពលរដ្ឋ ។

មិនតែប៉ុណ្ណោះសាលារាជធានីភ្នំពេញបាន អរគុណចំពោះសប្បុរសជន ប្រជាពលរដ្ឋបានចូលរួមសម្អាតទីក្រុង ពិសេសយប់នេះសូមចិត្តប្រជាពលរដ្ឋកុំធ្វើដំណើរឆ្លងកាត់ផ្លូវលេខ៣៧១ ដើម្បីឱ្យក្រុមការងារ បញ្ជូនរថយន្តទៅបូមទឹកចេញពីស្ថានីយ៍បឹងទំពុន ដែលទឹកកំពុងឡើងខ្លាំង បញ្ចៀសការជន់លិច៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!