ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

គ្រោះធម្មជាតិបង្កទៅជាជំនន់ទឹកភ្លៀងធ្វើឱ្យប៉ះពាល់ផលដំណាំស្រូវ ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម សរុបជាង ១០ម៉ឺនហិកតា នៅខេត្តបាត់ដំបង…..

បាត់ដំបង÷ គ្រោះធម្មជាតិបង្កទៅភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃកន្លងមកនេះបានបង្កជាទឹកជំនន់ ធ្វើអោយប៉ះពាល់ដំណាំស្រូវ ដំ ណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្ម សរុបចំនួន ១៣២,០៩២ ហិកតា ។

យោងតាមរបាយការណ៍បឋមចេញដោយ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា÷ គ្រោះធម្មជាតិដោយជំនន់ទឹកភ្លៀងរយះពេលប៉ុន្មានថ្ងៃកន្លងមកគិតត្រឹមថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០នេះ នៅទូទាំងខេត្តបាត់ដំបងបានរងផលប៉ះពាល់លិចលង់ ដំណាំស្រូវ ដំ ណាំសាកវប្បកម្ម និងដំណាំឧស្សា ហកម្ម សរុបចំនួន ១៣២,០៩២ ហិកតា ក្នុងផ្ទៃដីដាំដុះសរុបចំនួន ៥៥៧,០៦៥ -ស្មើនឹង ១៨៣,១៣ % នៃផែនការ ៥៩៩,៣០០ ហិកតា ។

ហើយក្នុងចំណោមផ្ទៃដីផលប៉ះពាល់ទាំងដំណាំស្រូវ ដំណាំសាកវប្បកម្ម និងដំណាំឧស្សា ហកម្ម ដោយទឹកជំនន់ទាំង ១៣២,០៩២ ហិកតា ក្នុងនោះផ្ទៃដីប៉ះពាល់ដំណាំស្រូវសរុបចំនួន ៨២,៤៧៦ ហិកតា នៅលើស្រុកចំនួន១០រួមមាន!

ស្រុកបាណន់ប៉ះពាល់ចំនួន ១៦,២៥៧ ហិកតា -ថ្មគោលចំនួន ១០ ៥០២ហិកតា  -បវេលចំនួន ១៦,៨៩០ហិកតា -ក្រុងបាត់ដំបងចំនួន ២ ៤៤១ ហិកតា -ឯកភ្នំចំនួន ៨ ០១៧ ហិកតា -មោងឬស្សីចំនួន ១១ ៣៣៩ ហិកតា -រតនមណ្ឌលចំនួន ៥០ ហិកតា -សង្កែចំនួន ៥ ៧២៥ ហិកតា -គាស់ក្រឡចំនួន ១ ៥២១ ហិកតា និងស្រុករុក្ខគីរី ចំនួន ៩ ៧៣៤ ហិកតា ។

ផ្ទៃដីប៉ះពាល់ដំណាំ សាកវប្បកម្ម និងដំណាំឧស្សាហកម្ម ក្នុងស្រុកចំនួន១០ សរុបចំនួន ៤៩ ៦១៦ ហិកតា និងខូចខាតក្នុងស្រុកចំនួន៥ សរុបចំនួន ២៦ ៩០៧ ហិកតា ដែលក្នុងនោះមាន!

ស្រុកបាណន់ប៉ះពាល់ចំនួន ១ ១៣៥ ហិកតា -ថ្មគោលប៉ះពាល់ចំនួន ៣០ហិកតា  និងខូចខាតចំនួន ៣០ ហិកតា – បវេលប៉ះពាល់ចំនួន ៧ ៤៦៥ហិកតា និងខូចខាតចំនួន ៤ ៨២៥ហិកតា  -ឯកភ្នំប៉ះពាល់ចំនួន ១៥ ហិកតា – រតនៈ មណ្ឌលប៉ះពាល់ចំនួន ២ ៤៦៣ ហិកតា និងខូចខាតចំនួន ២០៧ ហិកតា – សំពៅលូនប៉ះពាល់ចំនួន ៤ ៥៨៨ ហិកតា និងខូចខាតចំនួន ៤ ៥៥៨ ហិកតា – ភ្នំព្រឹកប៉ះពាល់ចំនួន ៧ ១១០ ហិកតា – កំរៀងប៉ះពាល់ចំនួន ១៩ ២៤៣ ហិកតា – គាស់ក្រឡប៉ះពាល់ចំនួន ៣៥៩ ហិកតា និងខូចខាតចំនួន ១៧ ២៥៧ ហិកតា និងស្រុករុក្ខគីរី ប៉ះពាល់ ចំនួន ៧ ២០៨ ហិកតា ៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!