ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈខេត្តកំពង់ស្ពឺ បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋប្រមាណជា ២០០គ្រួសារ ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង …..

កំពង់ស្ពឺ÷  ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ នាថ្ងៃទី ២០ ខែតុលាឆ្នាំ ២០២០ នេះ បាននាំយកអំណោ យមកចែកជូនបងប្អូនប្រជាពល រដ្ឋរងគ្រោះដោយជំ នន់ទឹកភ្លៀង សរុបប្រមាណជា ២០០ គ្រួសារ មកពីភូមិចំនួន ៦ នៃសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ។ ពិធីនេះប្រារឰធ្វើនៅបរិវេណបុរីឈុន ទីន ស្ថិតក្នុងសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារ មន ខេត្តកំពង់ស្ពឺ ។

អគ្គនាយកបុរី ឈុនទីន លោក ហុង ឆេងឈុន  មានប្រសា សន៍ថា÷  លោកសូមថ្លែងអំណរគុណចំពោះឯកឧត្តម លោក ជំទាវ លោកឧកញ៉ា លោក លោកស្រីទាំងអស់ដែលបានចូល រួមបរិច្ចា ថវិកាបានចំនួន ៨០៥០ដុល្លារអា មេរិក និងថ្នាំពេទ្យចំនួន ១៩៤៨បន្ទះ ដើម្បីចូលរួមជួយឧបត្ថម្ភគាំទ្រដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ជាមួយរដ្ឋបាលខេត្ត ។ ដូច្នេះលោកសូមគោរពជូនឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ជាសប្បុរសជនទាំងអស់ អោយបានសម ប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អបរិបូរ ណ៌កម្លាំងខ្លាំងក្លាប្រាជ្ញាវាងវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត មានប្រសា សន៍សំណេះសំណាលដោយឯកឧត្តមបានបញ្ជាក់ថា÷ សូមកោតសរសើរនូវចិត្តមនុស្សធម៌ ចេះចែករំលែកសម្ភារៈ និងថវិការបស់បងប្អូនដែលជាសប្បុរស ជន ពីគ្រប់មជ្ឈដ្ឋានចូលរួមជា មួយរដ្ឋបាលខេត្ត ដើម្បីដោះ ស្រាយ នឹងឆ្លើយតបបានទាន់ ពេលវេលា ពិសេសនៅក្នុងសភាពការណ៍ដែលកំពុងកើតមានក្នុងរយៈពេលមេឃកំពុងភ្លៀងធ្លាក់ជាបន្ត បន្ទាប់ បណ្ដាលឱ្យមានការជន់លិចផ្ទះសម្បែង ស្រូវ និងផល ដំណាំ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ ។ ដូច្នេះឯកឧត្តមសូមថ្លែងកោតសរសើរចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសប្បុរសជនទាំងអស់តាមរយៈ លោក ហុង ឆេងឈុនដែលជាអគ្គនាយក បុរី ឈុនទីន ។

ឯកឧត្តមបានបន្តទៀតថា÷ តាមរយៈការចូលរួមរបស់ ឯក ឧត្តម លោកជំទាវ លោក លោកស្រី ជាសប្បុរសជនបានឆ្លុះ បញ្ចាំងអំពីបេះដូងខ្មែរ ស្រឡាញ់ខ្មែរ-ខ្មែរចេះជួយខ្មែរ-ខ្មែរជួយគ្នាក្នុងគ្រាក្រ ហើយស្គាល់មិត្តល្អក្នុងគ្រាលំបាក ។

អំណោយទៅចែកជូនដល់ពល រដ្ឋទាំង ២០០គ្រួសារ ដែលជាគ្រួសារទទួលរងផលប៉ះពាល់ពីជំ នន់ទឹកភ្លៀង ក្នុងមួយគ្រួសារៗ ទទួលបាននូវអង្ករ-មី-ទឹកត្រី-ទឹកស៊ីអ៉ីវ-ត្រីខ-ថ្នាំពេទ្យ- ទឹកសុទ្ធ និងថវិកាមួយចំនួនទៀតផងដែរ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!