ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

សម្បត្តិធម្មជាតិដូចជា ភ្នំទ្រុងអណ្ដើក ពេលនេះឃើញឈ្មួញយកគ្រឿងចក្រទៅកាយយកអាចម៍ដីលក់យ៉ាងគគ្រឹកគគ្រេង គ្មានជំនាញណាទប់ស្កាត់…

ខេត្តកែប៖ ពិតជាថ្លើមធំមែន ភ្នំ ទ្រុងអណ្ដើក ដែលជាសម្បត្តិរដ្ឋកេរ្តិ៍តំណែពីដូនតាយូរហើយនោះពេលនេះត្រូវឈ្មួញយកគ្រឿងចក្រទៅកាយយ៉ាងគគ្រឹកគគ្រេងយកអាចម៍ដីលក់ដើម្បីផលប្រយោជន៍ទាន់ខ្លួន ប៉ុន្តែមន្ត្រីជំនាញបែរជាធ្វើមិនដឹងមិនឮមិនទប់ស្កាត់នោះទេ។

តាភពប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ អន្ទង់សរ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានអោយសារព័ត៌មានយើងដឹងថា ភ្នំ ទ្រុងអណ្ដើក នេះគឺជាសម្បត្តិរបស់រដ្ឋគ្មានបុគ្គលណាចូលកាត់ស្កាយកធ្វើជាកម្មសិទ្ធិនោះទេ តែពេលនេះស្រាប់តែឃើញឈ្មួញយកគ្រឿងចក្រទៅកាយយ៉ាងអនាធិបតេយ្យ ជាច្រើនថ្ងៃ កន្លងមកហើយ ដើម្បីយកអាចម៍ដីលក់

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ការកាយ ភ្នំ ទ្រុងអណ្ដើក យ៉ាងគគ្រឹកគគ្រេងនេះ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីជំនាញពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានទេនោះ ក៏ក្រុមឈ្មួយមិនហ៊ានយកគ្រឿងចក្រទៅកាយយកអាចម៍ដីលក់ បានដោយសេរីដែរ។

ប្រជាពលរដ្ឋបញ្ជាក់ថា ភ្នំ ទ្រុងអណ្ដើក នេះមិនទាន់មានប្លង់ ជាកម្មសិទ្ធិទេ ប៉ុន្តែអ្នកកាន់កាប់នៅលើដីនោះ ក៏បានហៅគ្រឿងចក្រ មកកាយអាចម៍ដី ដឹកដើរលក់ ក្នុងមួយឡានតម្លៃ៤ម៉ឺនទៅ៥ម៉ឺនរៀល ចំងាយជិតឬចំងាយឆ្ងាយ។

ពាក់ព័ន្ធករណីនេះ លោកស្រី គឹម ចាន្នី អភិបាលស្រុកដំណាក់ចង្អើរ បានធ្លាប់ថ្លែងប្រាប់អ្នកយកព័ត៌មានថា ភ្នំ ទ្រុងអណ្ដើក ដែលកំពុងតែកាយនោះ ម្ចាស់គេបានមក សុំច្បាប់រួចហើយ ចាំខ្ញុំឱ្យខាងមន្ត្រី ចុះទៅពិនិត្យមើលម្ដងទៀត។ ចំណែកប្រធានមន្ទីររ៉ែ ថាមពល ខេត្តកែប លោក យស វណ្នី បានថ្លែងប្រាប់ អ្នកយកព័ត៌មានថា បើមានការអ្វី សូមលោក អញ្ជើញមកកន្លែង កុំនិយាយតាមទូរស័ព្ទ។

ប្រភពមួយបានឲ្យដឹងថា ប្រធានមន្ទីររ៉ែថាមពល ខេត្តកែប មិនដែល បង្ក្រាបគ្រឿងចក្រ កាយដីភ្នំ បានម្ដងនោះទេ បើប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន រាយការណ៍ ទៅមន្ត្រីជំនាញ មួយម៉ោងក្រោយទើបបានមកដល់ ហើយគ្រឿងចក្រនោះ ត្រូវតែបើកចេញ ពីទីតាំង កាយដីភ្នំនោះ យកទៅទុកអោយឆ្ងាយ ទើបឃើញមន្ត្រី ជំនាញចុះមកដល់។

ដូច្នេះហើយបានជាប្រជាពលរដ្ឋ និងមន្ត្រីមួយចំនួន ធ្វើការរិះគន់ទៅលើ មន្ត្រីជំនាញ និង អាជ្ញាធរមូលដ្ឋានថា បើពុំមានការ បើកភ្លើងខៀវ ពីសំណាក់ មន្ត្រីជំនាញ និងអាជ្ញាធរនោះទេ ក្រុមគ្រឿងចក្រ ទាំងនោះ ក៏មិនហ៊ានធ្វើសកម្មភាពដែរ។

ទោះយ៉ាងណាពលរដ្ឋ សូមសំណូមពរ ដល់លោកសោម ពិសិដ្ឋ អភិបាលខេត្តកែប និង លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិង ថាមពល មេត្តាពិនិត្យ មើលកូនចៅរបស់ លោកផងអាចកំពុងតែឃុបឃិត ជាមួយក្រុមឈ្មួ ញកាយដីភ្នំទាំងនេះ។

សូមបញ្ជាក់ផងដែរថា សកម្មភាពកាយដីភ្នំទ្រូងអណ្ដើកនេះ ត្រូវបានអាជ្ញាធរស្រុកដំណាក់ចង្អើរ ចុះមកដល់ ទីតាំងនោះដែរ ហើយពួកគាត់ ឈរនិយាយគ្នា បានប្រមាណជាង១០នាទី ក៏ឲ្យគ្រឿងចក្រទាំងនោះ បើកចេញ ពីទី តាំងតាយដីតែម្ដង មិនដឹងមកពីមូលហេតុអ្វីនោះទេ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!