ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រៀបចំកិច្ចប្រជុំផលប៉ះពាល់ និងខូចខាតបឋមដោយជំនន់ទឹកភ្លៀង…

កំពង់ស្ពឺ៖ គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានរៀបចំកិច្ចប្រជុំពិភាក្សា ស្ដីពីទិន្នន័យផលប៉ះពាល់និងខូចខាតបឋមដោយគ្រោះជំនន់ទឹកភ្លៀង នៅអាគាប្រជុំសាលាខេត្តអាគារ”ខ”នៅថ្ងៃទី២២ ខែតុលាឆ្នាំ២០២០នេះ ក្រោមអធិបតីភាពឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាល ខេត្តកំពង់ស្ពឺ។

កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ  ព្រះរាជអាជ្ញា នាយករដ្ឋបាល លោក លោកស្រីតំណាងមន្ទីរ-អង្គភាព ពាក់ព័ន្ធ  កងកម្លាំងប្រដាប់អាវុធទាំងបី និងលោក លោកស្រី អភិបាលក្រុង-ស្រុក ទាំង៨ សមាសភាពចូលរួមសរុបចំនួន ៤០រូប ។

បើយោងតាមរបាយការណ៍របស់រដ្ឋបាលនៅខេត្តកំពង់ស្ពឺដែលបានប្រមូលពីមន្ទីរ អង្គភាពជំនាញ ពាក់ព័ន្ធបាន ឲ្យដឹងថា÷ ទិន្នន័យប៉ះពាល់និងខូចខាតបឋមដោយទឹកជំនន់ទឹកភ្លៀងក្នុងខេត្តកំពង់ស្ពឺត្រឹមថ្ងៃទី ២១ ខែតុលាឆ្នាំ ២០២០នេះស្រុក ក្រុង ដែលបានរងផលប៉ះពាល់មានចំនួន ៨ លើ ៨ ក្រុងស្រុក។ ឃុំ សង្កាត់ដែលរងផលប៉ះពាល់មានចំនួន ៥៨ លើ ៨៧ ឃុំ សង្កាត់។ ភូមិដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងមានចំនួន ២០៥ លើ ១៣៧៩ ភូមិ។ គ្រួសារដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងមានចំនួន ២ ៤២០ គ្រួសារ។ ក្នុងនោះមានគ្រួសារដែលរងគ្រោះធ្ងន់មានចំនួន ២១២ គ្រួសារ (គ្រួសារដែលត្រូវបានជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព)។ គ្រួសារដែលរងគ្រោះមធ្យមមានចំនួន ៥៦១ គ្រួសារ។ គ្រួសារដែលរងគ្រោះស្រាលមានចំនួន ១៦៥៧ គ្រួសារ ។

ប៉ះពាល់ស្រូវចំនួន ២៦១៩៥ ហ.ត -ខូចខាតស្រូវ ២១២ ហ.ត -ដំណាំរួមផ្សំ ១៣១១២ ហ.ត -ដំណាំចំការ ១៥ ហ.ត -ផ្លូវក្រាលគ្រួសក្រហម ១៦២២៩ ម៉ែត្រ -ទំនប់ទឹក ១៥ កន្លែង -ប្រឡាយមេ ២៣០៣ ម -ប្រឡាយរង  ១១១៦ ម -សំណង់សិល្បៈការ ៦ កន្លែង ។

ឯកឧត្តមវ៉ីសំណាងអភិបាលនៃគណៈអភិបាលខេត្តបានផ្ដាំផ្ញើឲ្យមន្ទីរអង្គភាពជំនាញជុំវិញខេត្តត្រូវធ្វើការជួសជុលផ្លូវឲ្យបានល្អប្រសើរឡើងវិញ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ។ ហើយខ្នងទំនប់តាហោខាងជើង ដែលមានប្រវែងជាង ១៧ គីឡូម៉ែត្រ ត្រូវធ្វើការឈូសឆាយ ដើម្បីឲ្យពលរដ្ឋ ធ្វើដំណើរពីទីរួមខេត្តទៅដល់ផ្លូវ ៥១ ដើម្បីចូលរួមកាត់បន្ថយបាន ការកស្ទះនៅលើផ្លូវជាតិលេខ ៤ ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមបម្រុងគ្រាប់ពូជសម្រាប់ប្រជាកសិករ ។

មន្ទីរធនធានទឹកនិងឧតុនិយមត្រូវរក្សាទឹកក្នុងអាងក្នុងទំនប់ដើម្បីរក្សាទឹកទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់នារដូវប្រាំងផងដែរ ៕

Filed in: ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!