ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

អបអរសាទរ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា ឆ្នាំ១៩៥៣ លើកទ៦៧ នៅវិមានឯករាជ្យខេត្តកំពង់ស្ពឺ …

(​ខេត្តកំពង់ស្ពឺ​​)៖ និមិត្តរូបនៃជ័យជំនះនិងសុខសន្តិភាពនៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៦៧ ១៩៥៣/២០២០ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកឧត្ដមសេនីយ៍ទោ សម​ សា​មួន​ ស្នងការនគរបាល​ខេត្ដ​ និងកងកម្លាំង​នគរបាល​ទូទាំង​ខេត្ត​ អញ្ជើញ​ចូលរួម​ក្នុងពិធី​ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦៧ បាន​រៀបចំ​ប្រារព្ធ​ធ្វើឡើង​យ៉ាង​ម​ហោ​ឡារិកនៅ​ បរិវេណ​វិមានឯករាជ្យក្នុង​ខេត្ត​កំព​ង់ស្ពឺ​. ក្រោម​អធិបតី​ ឯកឧត្តម​ ឧត្ដមសេនីយ៍​ឯក​ យឿង​ សុ​ខុន​ មេបញ្ជាការរង​ បញ្ជាការកង​ទ័ពជេីងគោ​ក​ និ​ងជាមេបញ្ជាការ​ យោធ​ភូមិភាគទី​៣​ ឯ​ក​ឧ​ត្តម​ វុី​ សំណាង​ អភិបាល​ នៃ​គណៈអភិបាលខេត្ដ​កំពង់ស្ពឺ​ ឯកឧត្តម​ ប្រធាន​ក្រុម​ប្រឹក្សា​ខេ​ត្ដ​ ឯ​កឧត្តម​ លោ​ក​ជំទាវ​ ជាអភិបាក​រងខេត្ដ​ ស​មាជិក​ក្រុម​ប្រឹក្សា​ខេត្ដ​ ប្រធាន​សា​លាដំបូ​ង​ខេត្ត​ លោកមេ​បញ្ជាការ​ មេបញ្ជាការរង​ ក​ង​កម្លាំង​ប្រដាប់​អាវុធ​ ​ថ្នាក់ដឹកនាំ​ជុំវិញ​ខេត្ត​ រួ​ម​ទាំង​មន្ត្រីរាជការយុវជន​ សសយក​ខេត្ដ​ យុ​វ​ជន​កាយឫទ្ធិ កាកបាទ​ក្រហម​ខេត្ដ​ និង​ប្រ​ជា​ពលរដ្ឋ​ យ៉ាងច្រើន​កុះករ​ដែល​ចូលរួម​ពិធី​ជួបជុំ​នៅ​វិមានឯក​រា​ជ្យ នា​ព្រឹក​នេះ បាន​ពាក់​ម៉ា​ស់ និង​ប្រុ​ង​ប្រ​យ័​ត្ន ចូលរួម​ការពារ មិន​ឲ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្រោ​ម​វិធានការ​សុខាភិបាល​យ៉ា​ង​ត្រឹមត្រូវ​។​

ពិធីនេះ ជា​និមិត្តរូប​នៃ​ជ័យជំនះ សុខសន្តិភាព និង​ឯករាជ្យ​ពេញបរិបូរណ៍​របស់​កម្ពុ​ជា​ ថ្ងៃ ៩ វិច្ឆិកា ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​បង្ហាញ​ពី​ឯ​ករាជ្យ​ជាតិខ្មែរ និង​ជាការ​ឧទ្ទិស​ដល់​ព្រះរាជ​បូជនី​យ​កិច្ច របស់​អតីត ព្រះមហាក្សត្រ ព្រះ​បាទ​សម្ដេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រត​ន​​កោ​ដ្ឋ ដែល​ព្រះអង្គ បាន​លះបង់​ព្រះកាយ​ពល និ​ង​ព្រះ​បញ្ញាញាណ នៅក្នុង​ព្រះរាជ​បូជ​នីយកិ​ច្ច ទាមទារ​ឯករាជ្យ ពី​អាណានិគម​បារាំ​ង នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣​។

​វិមានឯករាជ្យ​សាងសង់ឡើង ដើម្បី​ជា​និមិ​ត្តរូប​បញ្ជាក់ថា ប្រទេស​កម្ពុជា បានទទួល​ឯក​រាជ្យ​ពី​ប្រទេស​បារាំង នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ និង​សម្រាប់​ជា​ស្តូប​គោរព​វិញ្ញាណ​ក្ខ​ន្ធ អ្នកស្លាប់ ដើម្បី​បុព្វហេតុ​ជាតិ និង​ដើម្បី​ប្រារ​​ព្ធ​នូវ​សេរីភាព និង​ឯករាជ្យ​រួច​ពី​ការគ្រប់​គ្រង​របស់​បរ​ទេស​៕

Filed in: ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!