ទាន់ហេតុការណ៍
កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់... - សមត្ថកិច្ចឃាត់ខ្លួនមុខសញ្ញាបានជាបន្តបន្ទាប់ចំនួន ៧នាក់ ពាក់ព័ន្ធគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួន.. - សង្ស័យអាជ្ញាធរនឹងសមត្ថកិច្ចខ្លាចអំណាចម្ចាស់ទីតាំងលេងល្បែងសងមួយកន្លែងនេះទេដឹង.! - គ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)ចុះពិនិត្យនិងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋជិត ៤នាក់ ក្នុងខេត្តកំពង់ស្ពឺ. - អតីតយោធិនពិការ លោក ឡេង សារឿន ដង្ហើយហៅរកយុត្ដិធម៌ ពីសម្ដេចតេជោ និងសម្ដេចធិបតី ក្នុងទំនាស់ដីធ្លីដ៏រាំរៃជាង ១២ឆ្នាំ ដោយឈ្មោះ លី ម៉ី និងពក្ខពួកឃុបឃិតគ្នាជាប្រព័ន្ធរៀបចំឯកសារក្លែងបន្លំរំលោភយកដីទាំងស្រស់ៗ.

អនុវត្តន៍តាមដីកាបង្គាប់អោយចាប់ខ្លួនជនសង្ស័យពីបទជួញដូរចែកចាយនូវសារធាតុញៀនដោយខុសច្បាប់បានទាំងអាវុធយុទ្ធភណ្ឌយ៉ាងច្រើន នៅស្រុកស្រែអំបិល…. 

ខេត្តកោះកុង÷ នៅថ្ងៃទី១៦ ខែវិច្ឆិកា​ ឆ្នាំ​២០២០វេលាម៉ោង​ ១០:២៥នាទីព្រឹកដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកោះកុង លោកវរសេនីយ៍​ឯក ហួន នុន អធិការនគរបាល ស្រុក ស្រែអំបិល បានដឹកនាំកម្លាំងជំនាញប្រឆាំងគ្រឿងញៀន,​ផ្នែកព្រហ្មទណ្ឌ,​ ប៉ុស្តិ៍រដ្ឋបាលស្រែអំបិល និងកំលាំអន្តរាគមន៍ បានចុះអនុវត្តន៍តាមដីកាបង្គាប់អោយចាប់ខ្លួនរបស់សាលាដំបូងខេត្តកោះកុង លេខ​:៣៦២៦ត.ព/១៩ ចុះថ្ងៃទី៣១/១២/១៩ ចេញដោយ ងួន ធីរ: ចៅក្រមស៊ើបសួរសាលាតំបូងខេត្តកោះកុង បង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យឈ្មោះ ផន ចិត្រា ភេទប្រុស​អាយុ​៣២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ-ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ពីបទជួញដូរចែកចាយនូវសារធាតុញៀនដោយខុសច្បាប់ នៅចំនុចរង្វង់មូលស្រែអំបិល ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ។

ជនសង្ស័យ​ចាប់ខ្លួនបាននៅចំនុចក្នុងផ្ទះ ស្ថិតក្នុងភូមិស្រែអំបិល ឃុំស្រែអំបិល ស្រុកស្រែអំបិល ។  ក្រោយពេលឆែកឆេរ កំលាំងយើងបានរកឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន ១កញ្ចប់តូច ជញ្ជើងថ្លឹងថ្នាំពណ៍ខ្មៅចំនួន១គ្រឿង  អាវុធAK ៤៧ ចាស់ ១ដើម  គ្រាប់១៦គ្រាប់ (ក្នុងនោះគ្រាប់អឹមសីចំនួន ២គ្រាប់) និងអាវុធកែឆ្នៃ ចំនួន២ដើមថែមទៀត។

ចំពោះអាវុធ ៣ដើមខាងលើកំលាំងជំនាញប្រឆាំងគ្រឿង​ញៀន បានប្រគល់អោយ ទៅផ្នែកព្រហ្មទណ្ឌដើម្បីកសាងសំណុំរឿងបន្ថែម ។​ ជនសង្ស័យត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិលដើម្បីកសាងសំណុំរឿង បញ្ជូន​ទៅ​តុលាការ​ខេត្ត​កោះកុង​ដើម្បីចាត់ការបន្ត៕

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!