ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត បានមានប្រសាសន៍ថាសក្តានុពលខេត្តកំពង់ស្ពឺ បានធ្វើឲ្យមានការទាក់ទាញវិនិយោគទុនមកបណ្ដាក់ទុនកាន់តែច្រើន…..

កំពង់ស្ពឺ÷ សក្តានុពលខេត្តកំពង់ ស្ពឺទាំងកត្តាភូមិសាស្ត្រ និងប្រជា សាស្ត្រ បានទាក់ទាញអ្នកវិនិ យោគទុនមកបណ្ដាក់ទុនវិនិ យោគកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ  ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិ បាលខេត្តមានប្រសាសន៍បែប នេះថា គ្រាដែលឯកឧត្តមបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសជាផ្លូវការកិច្ចសហប្រតិ បត្តិការរៀបរៀង និងបោះពុម្ពសៀវភៅមគ្គុទេសវិនិយោគខេត្តកំពង់ស្ពឺ ដែលប្រារឰធ្វើនៅអគារប្រជុំរបស់មន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

ឯកឧត្តមបានបន្តទៀតថា÷ សក្តានុពល ផ្នែកប្រជាសាស្ត្រ ឯកឧត្តមចង់បង្ហាញពីបុគ្គលិកលក្ខណៈរបស់ប្រជាជនខេត្តកំពង់ស្ពឺ ដោយមានចរិតស្លូតបូត និងខិតខំអំណត់តស៊ូធ្វើការងារ ព្រមទាំងមានភាពស្មោះត្រង់ ។ ហើយកត្តាភូមិសាស្ត្រខេត្តកំពង់ ស្ពឺ ជាខេត្តមួយមានផ្លូវជាតិឆ្លង កាត់ជាច្រើន ពិសេសផ្លូវជាតិលេខ ៤ ឆ្លងកាត់ ដែលបង្កលក្ខណៈងាយស្រួលនាំផលិត ផលចេញចូល ។ ព្រោះខេត្តមួយនេះ ស្ថិតជិតច្រកកំពង់ផែអន្តរ ជាតិ កំពង់សោម ។ ហើយក៏ជាខេត្តមួយបង្កលក្ខណៈងាយស្រួ លសម្រាប់អ្នកវិនិយោគទុនមកបណ្ដាក់ទុន ហើយទទួលបាន ផលចំណេញខ្ពស់ ។

ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្ម កម្ពុជាមានប្រសាសន៍ថា÷ ក្នុង នាមតំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្ម កម្ពុ ជា និងរូបឯកឧត្តមផ្ទាល់ ពិតជាមានកិត្តិយស និងសេចក្តីសោម នស្សរីករាយ ដែលបានចូលរួមក្នុងពិធីប្រកាសជាផ្លូវការ កិច្ចសហប្រតិបត្តិការរៀបរៀង និងបោះពុម្ពសៀវភៅមគ្គុទេសវិនិ យោគ នៅខេត្តកំពង់ស្ពឺនាថ្ងៃ នេះ ។ គិតមកដល់ថ្ងៃនេះ សភាពាណិជ្ជកម្មកម្ពុជា បានប្រកាសបើកជាផ្លូវការ កិច្ចសហប្រតិបត្តិការបោះពុម្ពផ្សាយសៀវភៅនេះ ជាមួយសភាពាណិជ្ជកម្មមណ្ឌលខេត្ត បានចំនួន ១០ខេត្តមកហើយ ។

ឯកឧត្តម បានបញ្ជាក់ទៀតថា÷ កិច្ចការស្រាវជ្រាវនិងចងក្រងទិន្នន័យគោល ពិតជាមានសារៈ សំខាន់ណាស់សម្រាប់អា ជីវកម្មគ្រប់ប្រភេទទាំងក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនបរ ទេស ។ បន្ទាប់ពីបោះពុម្ភផ្សាយសៀវភៅមគ្គុទេសក៍វិនិយោគខេត្តកំពង់ស្ពឺ រួចទាំងសភាពាណិជ្ជកម្ម និងអា ជ្ញាធរខេត្តអាចបង្ហាញដល់វិនិយោគគិន អំពីវិស័យសក្តានុពល និងនិន្នាការអាជីវកម្ម ក្នុងខេត្តដោយផ្អែកលើទិន្នន័យ និងការ ស្រាវជ្រាវប្រកបដោយវិជ្ជាជីវៈផងដែរ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!