ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

តើបុគ្គល តោ សុវុទ្ធី ជាអ្នកណា បានជាហ៊ានរំលោភយកដីសហគមន៍ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន សូម្បីតែអាជ្ញាធរខេត្តកែប ក៏ខ្លាចញញើនិងមិនហ៊ានធ្វើការទប់ស្កាត់ដែរ…

កែប៖ ពិតជាមានបារមីខ្ពស់មែនលោក តោ សុវុទ្ធី សូម្បីតែអាជ្ញាធរខេត្តកែប គ្រាន់តែលឺឈ្មោះឈរញ័រជើងញាប់ដៃបើកភ្នែកមើលលោក  រំលោភយកដីសហគមន៍ ការពារព្រៃឈើ នៅចំណុចអ្នកតាឈរប្រមាណជាង១ហិចតា ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន រួចហើយឆ្លើយថាច្រឡំប្លង់ទៅវិញ ។

បើតាមប្រភពពីមន្រ្តីរាជការមួយចំនួនតូច បានខ្សឹបប្រាប់ថា បច្ចុប្បន្ននេះលោក តោ សុវុទ្ធី កំពុងល្បីល្បាញខ្លាំងណាស់ នៅភូមិសាស្រ្ត ស្រុកដំណាក់ចង្អើរ ខេត្តកែប តាមរយៈការសាងសង់ផ្ទះ លំហែបឹងកាឡូ រំលោភលើដីសហគមន៍ការពារព្រៃឈើ ក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលជាដែនអភិរក្ស ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើខេត្តកែប ។

ប្រជាពលរដ្ឋដែលរស់នៅជិតតំបន់នោះបានរៀបរាប់អោយដឹងថា ភូមិសាស្ត្រព្រៃ សហគមន៍ ការពារព្រៃឈើ ដ៏តឹងរឹងបំផុត អាជ្ញាធរបានហាមឃាត់មិនឲ្យមានបុគ្គលណាម្នាក់ ទន្ទ្រានយកដី ឬ កាប់ដើមឈើក្នុងតំបន់នោះឡើយ ប៉ុន្តែឥឡូវនេះ ប្រជាពលរដ្ឋបានកោតសសើរចំពោះ បុគ្គលដ៏មហាអស្ចារ្យ លោក តោ សុវុទ្ធី ដែលមាន អំណាចអាចយកដៃ បាំងមេឃ ឈូសឆាយទន្ទ្រានព្រៃ យកដីសង់ផ្ទះលំហែរ នៅលើភ្នំដែលជាដី សហគមន៍ការពារ រដ្ឋបាលព្រៃឈើ ខណៈដែល ប្រជាពលរដ្ឋទូទៅ គ្មានអ្នកណាហ៊ាន សូម្បីតែកាប់ឈើមួយដើម ព្រោះខ្លាចអំណាច របស់ រដ្ឋបាលព្រៃឈើ ចាប់ចងយកមក ផ្តន្ទាទោសអោយ ជាប់គុកជាប់ច្រវ៉ាក់ ។

បើតាមការបែកធ្លាយតាមបណ្ដាញសង្គម បានដាក់ការសង្ស័យថា លោក តោ សុវុទ្ធី អាចនឹងមានខ្នងបង្អែក ដ៏រឹងមាំណាមួយនៅក្នុងខេត្តកែបនេះហើយ ទើបថ្លើមធំហ៊ាន ទន្ទ្រានរំលោភយកដីសហគមន៍ព្រៃឈើ នៅចំណុចព្រៃ អ្នកតាឈរ ស្ថិត នៅភូមិចំការបី ប្រមាណជាង១ហិចតា ជាយូរឆ្នាំមកហើយ  រហូតបានសាងសង់ផ្ទះលំហែរ បឹងកាឡូ ជាច្រើនខ្នងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនទៀត។

ទើបតែបែកធ្លាយថ្មីៗនេះ ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ មន្ត្រីជំនាញបានចេញ សេចក្តីប្រកាស ព្រមានលោក តោ សុវុទ្ទី ឲ្យបញ្ឈប់ ជាបន្ទាន់រាល់ការឈូសឆាយ ទន្ទ្រានដីព្រៃរបស់ សហគមន៍ និងសាង សង់ផ្ទះ និង បឹងកាឡូ ប៉ុន្តែបុគ្គលមួយរូបនេះ មិនត្រឹមតែមិនយក ត្រចៀកស្ដាប់នោះទេ គឺថែមទាំងបង្កើន សកម្ម ភាពឈូសឆាយ និង សាសង់រហូត លេចចេញនូវ រូបរាងផ្ទះលំហែរ កាយកាន់តែច្រើនខ្នងថែមទៀតផង ៕

Filed in: ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!