ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ការដេញថ្លៃសាងសង់ផ្លូវក្រាលគ្រួសក្រហមចំនួន ២ ខ្សែ ក្នុង ស្រុកកំពង់ត្រាច ខេត្តកំពត…

( កំពត ):កាដេញថ្លៃ សាងសង់ផ្លូវដីក្រាលគ្រួស ក្រហម ដើម្បីកាត់បន្ថយភាពក្រីក្រ ថ្នាក់ឃុំសង្កាត់ ចំនួន ២  គម្រោ ង ដែល បានប្រព្រឹតទៅ នៅក្នុងសាលា ឃុំ ដំណាក់ កន្ទួតខាងជើង ស្រុក កំពង់ត្រាច ខេត្ត កំពត កាលពីថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០០ ។

ក្នុងនោះគម្រោងទី ១ នៅក្នុងឃុំដំណាក់កន្ទួតខាងត្បូង ផ្លូវដីប្រវែង ១៥ គីឡូម៉ែត្រ តម្លៃប៉ាន់ស្មាន ដាក់អោយដេញគឺ ៨១.៤ ៩១.០០៥ រៀល ក្រុមហ៊ុន យឿន វុធ ធាដេញបានក្នុងតម្លៃ ៧៩.០០០.០០០ រៀល មានការចុះ តម្លៃបន្តិច បន្តួច ដោយសារក្រុមហ៊ុន ចចារត្រូវរូវ ថ្លៃទឹកតែ គ្នាមុននឹងដាក់សំណើរដេញថ្លៃ ។

គម្រោងទី ២ នៅក្នុងឃុំដំណាក់ កន្ទួតខាងជើង ផ្លូវដីក្រាលគ្រួសក្រហម ប្រវែង ២ គីឡូម៉ែត្រ តម្លៃប៉ាន់ស្មាន ដាក់ អោយដេញ ៩៦.៨៨៩.៦៣៨ រៀល ក្រុមហ៊ុន កែវ ចាន់ណារ៉ា ដេញបានក្នុង តម្លៃទាបជាងគេគឺ ៩៤.០០០.០០០ រៀល ចុះតម្លៃបន្តិចបន្តួច មហាជនសង្កេតឃើញថា ការ ដេញថ្លៃនេះ មានក្រុមហ៊ុន មកបម្រុងដេញថ្លៃច្រើន ក្រុមហ៊ុនណាស់ តែពេលដាក់សំណើរ ដេញថ្លៃឃើញតែ ៦ ក្រុម ហ៊ុ ន បានដាក់ សំណើរដេញថ្លៃ តើក្រុមហ៊ុនផ្សេងទៀត មកធ្វើអ្វី ឬពួកគេមក ចាំយកលុយរដ្ឋ នៅ ក្នុងគម្រោងរោង ដេញថ្លៃផ្លូវរបស់រដ្ឋ យកទៅចែកគ្នា ។

ប្រជាពលរដ្ឋ អាស្រ័យផល លើផ្លូវខាង លើ មានការខកចិត្ត យ៉ាងខ្លាំងដោយក្រុមហ៊ុនយកលុយរដ្ឋ នៅក្នុងគម្រោងផ្លូវ រប ស់ពួកគាត់ ទៅចែកគ្នា នេះហើយជាអំពើរពុក រលួយ របស់អាជ្ញាធរ និង ក្រុមហ៊ុនដេញ ថ្លៃធ្វើផ្លូវ គ្រួសក្រហម។

ពលរដ្ឋបន្តថា រាជរដ្ឋាភិបាល ចំណាយថវិកាជាតិ អស់រាប់ សិបលានរៀល ក្នុងគម្រោងផ្លូវ ១ ខ្សែៗ សូមគណ: បញ្ជាការឯភាពខេត្ត គួរមេត្តាពិនិត្យ ទៅលើគម្រោ ង ទាំង ២ នេះផង ព្រោះការ ប្រតិបត្តិស្រេច តែក្រុមហ៊ុន ក្រឡុកបង្វែរស្រេចតែចិត្ត មិនមានលក្ខណៈទីផ្សារសេរីនោះទេ  តើគួរឲ្យក្រុមហ៊ុនទាំងនោះដេញម្តងទៀត ឬយ៉ាងណា ៕

សូមបញ្ជាក់ផងដែរថា បន្តពីការដេញថ្លៃរួច ខាងក្រុមហ៊ុន ដែលមកដេញថ្លៃធ្វើផ្លូវគ្រួសក្រហម នៅឃុំដំណាក់កន្ទួត ខាង ជើង និង ឃុំដំណាក់ កន្ទួតខាងត្បូង ស្រុក កំពង់ត្រាច ខេត្តកំពត គេឃើញពួកក្រុមហ៊ុនទាំងនោះ ប្រមូលផ្ដុំគ្នានៅតាមហាងកាហ្វេ ពេលនោះ អ្នកសារព័ត៌មានក៏ទៅផឹកកាហ្វេ នៅទីតាំងនោះដែ តែខាងក្រុមហ៊ុន និយាយថា មានអ្នកកាសែត នៅទីនោះច្រើនណាស់ មិនអាចចែកលុយគ្នាបានទេ ពេលនោះខាងក្រុមហ៊ុនដេញថ្លៃផ្លូវ ក៏សម្រេចចិត្ត នាំគ្នាទៅចែកនៅទីតាំងផ្សេង នៅតាមបណ្ដាផ្លូវជាតិលេខ ៣៣ ពេលអ្នកកាសែត បើកម៉ូតូឬឡាន តាមើលក៏នាំគ្នា បើកឡានបន្ត ទៅចែកនៅស្រុ ក អង្គរជ័យ ត្រង់ចំណុចខ្លោងទ្វារវត្តដំបូក ខ្ពស់។

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!