ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ដូចជាអយុត្តិធម៌ពេកហើយចំពោះអ្នកសារព័ត៌មានម្នាក់នៅខេត្តព្រះសីហនុ ត្រូវតុលាការប្រកាស​សាលក្រមឲ្យជនបង្កសងសំណង១លានរៀល

ព្រះសីហនុ – អ្នក​យក​ព័ត៌មានឲ្យ​ទូរទស្សន៍​អនឡាញ MSJ ប្រចាំ​ខេត្ត​ព្រះសីហនុ គឺលោក ដួង ច័ន្ទបូរិទ្ធ បានសម្តែង​ការ​ហួស​ចិត្ត ក្រោយ​ពី​បាន​ឃើញ​សាល​ក្រម​របស់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ដែល​ឲ្យ​ភាគី​ម្ខាង​ទៀត​បង់​លុយ​សងជំងឺចិត្ត​មក​លោក​​ចំនួន​១លាន​រៀល ក្រោយ​ពី​លោក​រងនូវ​អំពើហិង្សា និនិងវាយកម្ទេចទូរស័ព្ទលោកថែមទៀត

លោក ច័ន្ទបូរិទ្ធ បានថ្លែងថា លោកមិនពេញចិត្តនឹងសេចក្ដីសម្រេចរបស់សាលាដំបូងខេត្តព្រះសីហនុទេ ទាំងដែលលោកស្រី ជា សុខឡេង បានប្រើហិង្សាវាយទាត់ធាក់ជេរប្រមាថបំផ្លាញទ្រព្យសម្បត្តិ(ទូរស័ព្ទ) មក​លើរូបលោក ដោយលោកមានឯកសារបញ្ជាក់ពីអត្តសញ្ញាណជនពាក់ព័ន្ធ និងភស្តុតាងគ្រប់គ្រាន់ ក្នុងការចោទដាក់បន្ទុក ប៉ុន្តែបែរជាការសម្រេចសាលក្រម របស់សាលាដំបូងខេត្តព្រះសីហនុ ធ្វើឲ្យលោកមិនអាចទទួលយកបានទេ។

លោកថា រឿងនេះពិតអយុត្តិធម៌ណាស់ ដូច្នេះលោកសម្រេចចិត្តដាក់ពាក្យប្ដឹងឧទ្ធរណ៍ហើយ។

គួររំឭកថា រឿងរ៉ាវ​ដែល​កើត​ដល់​ការ​ប្តឹងផ្តល់នោះ គឺបាន​កើត​ឡើង​កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ​២០២០ ខណៈ​ដែល​លោក ដួង ច័ន្នបូរិទ្ធ បានចុះយកព័ត៌មាន និងថតផ្ដិតសកម្មភាពទំនាស់ដីធ្លីលើដីគម្របព្រៃឈើ ស្ថិតក្នុងភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ហើយ​ពេលនោះ ក៏​ត្រូវ​លោកស្រី ជា សុខឡេង ចេញ​មក​ធ្វើ​ការ​ជេរប្រមាថព្រមទាំង​ប្រើអំពើហិង្សាមក​លើ​រូបលោកទៀត៕

 

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!