ទាន់ហេតុការណ៍
ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង - កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ

ភ្ញាក់ផ្អើល! មន្ទីរសុរិយោដីខេត្តកំពង់ស្ពឺកំពុងកើតជម្ងឺពុក រលួយនិងគ្រួសារនិយមប្រធានមន្ទីរតាប់ម៉ាឡៃ មានសាច់ញាតិក្មួយៗនិងមនុស្សជំនិតសរុប១០នាក់ (តម្លៃកាត់ឈ្មោះប្លង់ដីមួយកន្លែងចាប់ពី៤៥០ដុល្លាឡើងទៅប្រមូលលុយក្នុងមួយខែៗរាប់ម៉ឺនចូលសែនដុល្លាបានសុខយ៉ាងសុខស្រួល) ?

កំពង់ស្ពឺ  មន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់និងសុរិយោដីខេត្តកំពង់ស្ពឺក្រោមការដឹកនាំដោយលោកតាប់ម៉ាឡៃ  ជាប្រធានមន្ទីរដែលបានចូលកាន់តំណែងតាំងពីថ្ងៃទី១០ខែមករាឆ្នាំ២០១១ដល់ពេលនេះគឺនៅខ្វះតែ១០ថ្ងៃទៀតគឺសរុបចំនួន១០ឆ្នាំគត់ប៉ុន្តែក្នុងរយៈពេលចាប់តាំងលោកតាប់ម៉ាឡៃបានធ្វើជាប្រធានមន្ទីរមួយនេះអំពើពុករលួយនិងគ្រួសារនិយម

  ក៏បានកើតមានយ៉ាងធ្ងន់ធ្ងដែលចាំបាច់ក្រសួងរៀបចំដែនដីនគរូបនីកម្មនិងសំណង់និងអង្គភាពប្រឆាំងអំពើពុករលួយគួរចុះស្រាវជ្រាវជាបន្ទាន់ព្រោះទង្វើនេះកំពុងបង្កការបៈពាល់ដល់កិច្ចប្រឹងប្រែងរបស់សម្ដេចតេជោហ៊ុនសែនប្រមុខរាជរដ្ឋាភិបាល។

ប្រភពពីមន្ត្រីម្នាក់បានទម្លាយអោយដឹងថាមន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់និងសុរិយោដីខេត្តកំពង់ស្ពឺមានគ្រួសារនិយមនិងអំពើពុករលួយដោយលោកប្រធានមន្ទីរតាប់ម៉ាឡៃបានលើកតំកើងសាច់ញាតិក្នុងនោះរួមមាន

ទី១លោកគង់សុជាជាប្រធានការិយាល័យសំណង់ត្រូវជាប្អូនជីដូនមួយលោកប្រធានមន្ទីរតាប់ម៉ាឡៃ

ទី២លោកខាសុភីនអនុប្រធានការិយាល័យរដ្ឋបាលត្រូវក្មួយបង្កើត។

ទី៣លោកជឹមសារឿងកាន់GIS ត្រូវជាក្មួយបង្កើតមាន

អំណាចខ្លាំងបើនិយាយមិនត្រូវរូបគេទេប្រាកដជាគេមិនព្រីនប្លង់ដីអោយប្រធានមន្ទីរស៊ីញ៉េឡើយ។

ទី៤លោកស្រីអួយចាន់វល័ក្ខកាន់ការិយ៉ាល័យអភិរក្សត្រូវជាក្មួយប្រសារ។

ទី៥លោកតាន់បូរីមន្ត្រីកិច្ចសន្យាការិយាល័យសំណង់ត្រូវជាកូនប្រសារ។

ទី៦កញ្ញាអួយចាន់ពិសីមន្ត្រីកិច្ចសន្យាការិយាល័យសំណង់ត្រូវជាក្មួយរបស់លោកស្រីអួយចាន់វល័ក្ខ

ក្រៅពីនោះមានមន្ត្រីកិច្ចសន្យា៣រូបទៀតត្រូវជាក្មួយរបស់លោកប្រធានមន្ទីរ

ចំណែកអ្នកដែលជំនិតបំផុតរបស់លោកប្រធានមន្ទីរនិងមានអំណាចខ្លាំងគឺលោកស៊ីមរតនៈប្រធានការិយាល័យ

រដ្ឋបាលមន្ទីរ។

ចំពោះមន្ត្រីដែលមានឈ្មោះខាងលើសព្វថ្ងៃពួកគេកំពុងកាក់កបនិងការប្រព្រិត្តិអំពើពុករលួយដោយធ្វើជាអ្នករត់ការកាត់ឈ្មោះប្លង់ដីក្នុងមួយប្លង់ៗយកថ្លៃឯកសារចាប់ពី

៤៥០ដុល្លាឡើងទៅរហូតដល់ពាន់ដុល្លាតាមប្រភេទដីធំតូចត្រូវប៉ាន់មិនសូវត្រូវប៉ាន់។

ហើយបើអ្នកត្រូវការកាត់ឈ្មោះប្លង់ដីតាមរយៈមន្ត្រីទាំងនេះស៊ីញ៉េលឿនក្នុងរយៈពេលខ្លីនិងកាត់ប្លង់រួចរាល់ប៉ុន្តែបើកាន់ឯកសារខ្លួនឯងត្រូវចំណាយ

ពេលរាប់ខែក៏ចេញមិនរួចផងពេលខ្លះ។

សម្រាប់មន្ត្រីក្នុងមន្ទីរផ្សេងៗដែលកាន់ឯកសាររត់ការកាត់ឈ្មោះប្លង់ដីក៏ត្រូវចំណាយពេលយូដែរ។ព្រោះពួកគេមិនចង់អោយមន្រ្តីនៅក្នុងមន្ទីរដែលក្រៅពីសាច់ញាតិនិងបក្ខខ្លួនទទួលបានផលប្រយោជន៏នោះឡើយ៕

 

                                                              (នៅមានវគ្គបន្ត)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!