ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ក្រសួងព័ត៌មាន ៖ ជូនដំណឹងដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ពាក់ព័ន្ធនឹងការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាកពាណិជ្ជនាម សម្រាប់អាជ្ញាបណ្ណវិស័យសារព័ត៌មាន និងសោតទស្សន៍….

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន,ជម្រាបមកលោកឧកញ៉ា លោក លោកស្រី ម្ចាស់ស្ថានីយវិទ្យុ និងទូរទស្សន៍គ្រប់ប្រភេទ -ចាងហ្វាង កាសែត ទស្សនាវដ្តី ព្រឹត្តិបត្រ គេហទំព័រ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញ – នាយកក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់

កម្មវត្ថុ ស្តីពីការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក ពាណិជ្ជនាមសម្រាប់អាជ្ញាបណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

យោងៈ -ច្បាប់ស្តីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្ម -ច្បាប់ស្តីពីម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែង មិនស្មោះត្រង់ – ច្បាប់ស្តីពីសហគ្រាសពាណិជ្ជកម្ម និង-ប្រកាសអន្តរក្រសួងលេខ០២៥៦ព.ណ.ច.ប.ព.ប្រក ចុះថ្ងៃទី២៨ខែសីហាឆ្នាំ២០២០ ស្តីពីការគ្រប់គ្រង ការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក និងពាណិជ្ជនាម សម្រាប់អាជ្ញាបណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍ រវាងក្រសួងពាណិជ្ជកម្ម ជាមួយក្រសួងព័ត៌មាន។

តាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោកឧកញ៉ា លោក លោកសី ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រភេទ ចាងហ្វាងកាសែត ទស្សនាវដ្តី ព្រឹត្តិបត្រ គេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយ តាមអនឡាញ និងនាយកក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍ទាំងអស់ជ្រាបថា កន្លង មកក្រសួងព័ត៌មាន បានសង្កេតឃើញថា ម្ចាស់ស្ថាប័ន អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនផ្តល់សេវាកម្ម លើវិស័យព័ត៌មាន និងសោតទស្សន៍មួយចំនួនធំបានយកចិត្តទុកដាក់អនុវត្តតាមច្បាប់ជាធរមាន នៃព្រះរាជា ណាចក្រកម្ពុជា និងប្រកាសអន្តរក្រសួងលេខ ០២៥៦ ព.ណ.ច.ប.ព.ប្រក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ស្តីពី ការគ្រប់គ្រងការចុះបញ្ជីពាណិជ្ជកម្ម និងកិច្ចការពារម៉ាក និងពាណិជ្ជនាមសម្រាប់អាជ្ញាបណ្ណលើវិស័យព័ត៌មាន និងសោតទស្សន៍ ធានាបាននូវការប្រើប្រាស់ម៉ាក ពាណិជ្ជនាមដែលជាអត្តសញ្ញាណនៃស្ថាប័ន អង្គភាពសារ ព័ត៌មាន និងក្រុមហ៊ុនរបស់ខ្លួនបានត្រឹមត្រូវតាមច្បាប់។

ទន្ទឹមនេះ ក៏មានម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និង ក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍មួយចំនួនតូចនៅមិនទាន់អនុវត្តតាមច្បាប់ និង បទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជានៅឡើយ ហើយបានប្រើប្រាស់ម៉ាក ពាណិជ្ជនាមសា្ថប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួនបំពានទៅលើអត្តសញ្ញាណរបស់ស្ថាប័ន អង្គភាព និងក្រុមហ៊ុនដទៃទៀតធ្វើឱ្យ មានការភាន់ច្រឡំ ច្របូកច្របល់ និងប៉ះពាល់ដល់ផលប្រយោជន៍របស់ស្ថាប័ន អង្គភាព ក្រុមហ៊ុនអាជីវកម្ម ដែលបានចុះបញ្ជីស្របច្បាប់រួចហើយ។

ដូច្នេះដើម្បីធានា ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ស្ថាប័ន អង្គភាពសារព័ត៌មាន និង ក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រសួងព័ត៌មាន សូមណែនាំដល់ម្ចាស់ស្ថាប័ន អង្គភាពសារព័ត៌មាន និងក្រុមហ៊ុនផ្តល់សេវាកម្មលើវិស័យព័ត៌មាន និងសោត ទស្សន៍ទាំងអស់ដែលកំពុងធ្វើអាជីវកម្មហើយមិនទាន់បានចុះបញ្ជីម៉ាក ពាណិជ្ជនាមស្របច្បាប់នៅឡើយនោះ សូមអនុវត្តកាតព្វកិច្ចនៃការចុះបញ្ជីពាណិជ្ជកម្មដើម្បីការពារម៉ាក ពាណិជ្ជនាមស្ថាប័ន អង្គភាព និងក្រុមហ៊ុន របស់ខ្លួនចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ដំណាច់ឆ្នាំ២០២១។

ក្នុងករណីមិនអនុវត្តតាមសេចក្តីជូន ដំណឹងនេះ ហើយនៅតែបន្តប្រើប្រាស់ម៉ាក និងពាណិជ្ជនាមស្ថាប័ន អង្គភាព និងក្រុមហ៊ុនរបស់ខ្លួនបំពានច្បាប់ក្រសួងព័ត៌មាន នឹងបញ្ឈប់ការផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្មចាប់ពីឆ្នាំ២០២២តទៅ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកឧកញ៉ា លោក លោកសី យកចិត្តទុកដាក់អនុវត្តតាមសេចក្ដីជូនដំណឹងនេះឱ្យមាន ប្រសិទ្ធភាពខ្ពស់ចាប់ ពីថ្ងៃជូនដំណឹងនេះតទៅ។ សូម លោកឧកញ៉ា លោក លោកស្រី ទទួលនូវការរាប់អានដ៏កក់ក្តៅពីខ្ញុំ៕

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!