ទាន់ហេតុការណ៍
រឿងមន្ត្រីមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ (យកលុយពីរោងចក្រ) នៅមិនទាន់ចប់ទេ! ពេលនេះរដ្ឋមន្ត្រីក្រសួងបរិស្ថានបានណែនាំទៅប្រធានមន្ទីរ ឲ្យបញ្ជូនសំណុំរឿងទៅតុលាការ និងអង្គភាពប្រឆាំងអំពើពុករលួយ.. - ឯកឧត្តមអភិបាលខេត្តណែនាំឲ្យរៀបចំ និងចងក្រងឯកសារឱ្យបានលឿន និងត្រឹមត្រូវ ដើម្បីត្រៀមរៀបចំពិព័រណ៍នៅវិមានឈ្នះ-ឈ្នះ កោះកុង - - ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា - កំពង់ស្ពឺសង្ក្រាន្ត រយៈពេលបីថ្ងៃ មានភ្ញៀវទេសចរមកលេងកម្សាន្ត ប្រមាណជិត២លាន      - ភ្ញៀវទេសចរណ៍ចំនួនប្រមាណ ៦០៥,០០០នាក់ ក្នុងព្រឹត្តិការណ៍កំពង់ស្ពឺសង្រ្កាន្តថ្ងៃទី២ ជាពិសេសចូលរួមលេងល្បែងប្រជាប្រិយខ្មែរដ៏ច្រើនសំបូរបែប - ដ្ឋបាលខេត្តកំពង់ស្ពឺ បើកព្រឹត្តិការណ៍ "កំពង់ស្ពឺសង្ក្រាន្ត" យ៉ាងអធិកអធម ជាមួយការដង្ហែព្រ័ត្រយក្ស - អ្នកវិនិយោគិនចិនគ្រោងបោះទុន៥លានដុល្លា ដើម្បីវិនិយោគសាកល្បងលើវិស័យគ្រប់គ្រងនិងកែច្នៃកាកសំណល់ចេញពីរោងចក្រ សហគ្រាសនៅខេត្តកំពង់ស្ពឺ - ក្រោមការដឹកនាំផ្ទាល់របស់លោក ស្រេង វុទ្ធា ព្រះរាជ្ញារងសហការជាមួយរដ្ឋបាលស្រុកជាំក្សាន្ដ នឹងកម្លាំងចម្រុះចុះប្រតិបត្តិការ បង្រ្កាប់ទីតាំងសិប្បកម្មកែឆ្នៃឈើ ជាច្រើនកន្លែង..! - ប្រហែលអាងខ្សែអ្នកធំហើយបានជាហ៊ានបុកគ្រិះសាងសង់សំណង់រឹងមាំចូលក្នុងសមុទ្រ បំពានច្បាប់យ៉ាងគោឃ្លើន តែចំណាត់ការរបស់អាជ្ញាធរហាក់មានភាពធូរលង់...

គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ
២០២១និងលើកទិសដៅអនុវត្តបន្ត

កំពង់ឆ្នាំងៈនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១និងលើកទិសដៅអនុវត្តបន្តក្រោមអធិបតីភាពឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និង ជាប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត លោកជំទាវ ឈុំ ចាន់ សុខ លោកជំទាវ ប៊ន សុភី អនុប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត និងសមាជិក សមាជិកា តាមមន្ទីរ អង្គភាពពាក់ព័ន្ធ ក្រុង ស្រុក និងអង្គការដៃគូពាក់ព័ន្ធ។

នៅក្នុងកិច្ចប្រជុំក៏មានការពិភាក្សាគ្នាពីលទ្ធផល និងសកម្ម
ភាពការងារដែលបានអនុវត្តកន្លងមកក្នុងឆ្នាំ២០២១ និង ពិភាក្សាលើទិសដៅការងារសម្រាប់អនុវត្តបន្តឆ្នាំ២០២២ ជាពិសេសបញ្ហាប្រឈមដែលនៅសេសសល់ និង លើកគម្រោងសហការជាមួយដៃគូរអភិវឌ្ឍន៍នានានៅក្នុងខេត្តដើម្បីសម្រេចបានសូចនករមួយប្រកបដោយប្រសិទ្ធិភាពតាមផែនការសកម្មភាព។

មានប្រសាសន៍ក្នុងឱកាស ឯកឧត្ដម ឡុង ឈុនឡៃ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំនិងសមាជិក សមាជិកាគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត ដែលបានខិតខំប្រឹងប្រែងសម្រេចបានលទ្ធផលល្អតាមផែនការសកម្មភាពរបស់ខ្លួន។

ឯកឧត្ដម ឡុង ឈុនឡៃ និងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំសមាជិក សមាជិកា ក្នុងគណ:កម្មាធិការ ត្រូវសហការគ្នាបន្ថែមឱ្យបានខ្លាំងជាងមុនបន្ថែមទៀត និងត្រូវសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពដែលពាក់ព័ន្ធក្នុងការទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ, ទប់ស្កាត់ការជួញដូរស្រ្តី និងកុមារ, ការកេងប្រវ័ញ្ចកំលាំងពលកម្មលើកុមារ, ការជួញដូរគ្រឿងញៀន និងចូលរួមរក្សាស្ថិរភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងពីការធ្វើអនាម័យដើម្បីការពារពីជំងឺផ្សេងៗ ពិសេសជំងឺកូវីដ១៩ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!