ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ភ្ញៀវទេសចរណ៍២០នាក់ នៅលើនាវាកម្សាន្តខ្នាតយក្ស MS westerdam រកឃើញថាមានអាការៈគ្រុនក្ដៅ…

 

ភ្នំពេញ ៖ អ្នកទេសចរបរទេស២០នាក់ ដែលស្ថិតនៅក្នុងនាវាកម្សាន្តខ្នាតយក្ស MS westerdam របស់អាមេរិក ដែលបានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០នេះ កំពុងមានស្ថានភាពសុខភាពមិនប្រក្រតី ។ នេះបើតាមការលើកឡើងរបស់លោក គួច ចំរើន។

លោក គួច ចំរើន បានផ្ដល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មានថា “ក្នុងចំនោមមនុស្ស២ ២០០នាក់ នៅលើនាវាទេសចរណ៍ MS westerdam មាន២០នាក់ ត្រូវបានរកឃើញថាមានរោគសញ្ញាគ្រុនក្ដៅខុសពីប្រក្រតី ប៉ុន្តែវាមិនមែនជារោគសញ្ញានៃវីរុសកូវីដ ទេវាគ្រាន់តែជាបញ្ហាសុខភាពរបស់ពួកគេដូចជាឈឺក្រពះ និងខ្សោយប្រព័ន្ធការពារតែប៉ុណ្ណោះ។

លោកបានបន្ថែមទៀតថា ភ្ញៀវទេសចរណ៍ទាំង២០នាក់នោះ ត្រូវបានដាក់ការសង្ស័យហើយ គឺរដ្ឋមន្រ្តីពាក់ព័ន្ធទាំងអស់ បានបញ្ជូនក្រុមគ្រូពេទ្យខ្មែរ ឲ្យឡើងទៅលើនាវា ដើម្បីយកសំណាកពួកគាត់ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ និងបញ្ជូនមន្រ្តីនគរបាល ដើម្បីរៀបចំបទដ្ឋាន វីសា និងឯកសាររដ្ឋបាល អន្តោប្រវេសន៍មួយចំនួនដែរ ក្នុងគោលបំណងបញ្ជូនពួកគេទៅប្រទេសដើមកំណើតវិញរៀងៗខ្លួន។

លោកអភិបាលខេត្តព្រះសីហនុរូបនេះ បានបញ្ជាក់ឲ្យដឹងពីស្ថានភាពរបស់ភ្ញៀវទេសចរទៀតថា ភ្ញៀវទេសចរណ៍នៅលើកប៉ាលមិនមែនចុះមកទាំងអស់នោះទេ គឺចុះតែទេសចរណមួយចំនួនប៉ុណ្ណោះ ដែលបានទិញសំបុត្រយន្តហោះរួចហើយ ដើម្បីបន្តដំណើរទៅកាន់ប្រទេសរបស់ពួកគេវិញ ប្រហែលជា ៥០០នាក់ ហើយគ្មានអ្នកណាម្នាក់មានគម្រោងស្នាក់នៅខេត្តព្រះសីហនុទេ។

គួររំលឹកដែលថា នាវាទេសចរណ៍ Westerdam មានអ្នកទេសចរបរទេស ធ្វើដំណើរតាមនាវារបស់អាមេរិក សរុបទាំងអស់ ២ ២០០នាក់ ហើយត្រូវបានប្រទេសចំនួន៥ បដិសេធមិនឲ្យចូលចតជាដាច់ខាត ព្រោះមានការភ័យខ្លាចចម្លងវីរុសកូរ៉ូណា ប្រទេសទាំង៥ នោះមានដូចជា ប្រទេសថៃ ជប៉ុន កោះតៃវ៉ាន់ កោះហ្គាំ និងប្រទេសហ្វីលីពីន។ ក្រោយមកក៏បានទទួលការអនុញ្ញាតពីសំណាក់អាជ្ញាធរកម្ពុជាឲ្យចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ៕

 

 

Filed in: ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!