ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

កាស៊ីណូគ្រួស របស់ (លោកលី យូគាទ ជា ឧត្ដមសេនីយ៍ ខាងយោធា) បើកដៃឲ្យជនអន្តោប្រវេសន៍វៀតណាម នឹងខ្មែរចូ ល លេង ខណៈអាជ្ញាធរមូលដ្ឋានក្នុងខេត្តស្វាយរៀង ជាប់រវ ល់កិច្ចការផ្សេងៗ

 

ខេត្តស្វាយរៀង ៖ តើភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចនៅ​ទី​ណា? កាស៊ីណូមួយកន្លែងនៅជិតច្រករបៀងគ្រួស ស្ថិតនៅ​ក្នុងភូមិក្រសាំជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែ​លគេស្គាល់ថាជារបស់លោក (ឧត្តមសេនីយ៍ លី យូគាទ) បា​នបើកលេងយ៉ាងរំភើយ ដោយគ្មានអាជ្ញាធរឬមន្ត្រីពាក់​ព័​ន្ធ ចាត់វិធានការក្នុងការទប់ស្កាត់ទាល់តែសោះ ប្រហែលជា​មន្ត្រីនៅក្នុងខេត្តស្វាយរៀង ខ្លាចអំណាច ឧត្តមសេនីយ៍ លី ​យូគាទ ជាម្ចាស់កាស៊ីណូនេះហើយមើលទៅ ។

 

ដោ​យបច្ចុប្បន្នប្រជាពលរដ្ឋដែលរស់នៅជិតៗនោះសង្កេត​ឃើ​ញថា មានជនអន្តោប្រវេសន៍វៀតណាម និងប្រជាពលរដ្ឋខ្មែរចូល លេងល្បែងស៊ីសងគ្រប់ប្រភេទ ដូចជា ល្បែងបញ្ជល់មាន់ អាប៉ោង និងល្បែងជាច្រើនមុខទៀតនៅក្នុងកាស៊ីណូ​ក្រ​សាំងជ្រុំយ៉ាងគគ្រឹកគគ្រេង ។ ប្រភពដដែលបានឲ្យដឹងទៀតថា ជនជាតិវៀតណាមដែលចូលមកលេងល្បែងជារៀង​រា​ល់​ថ្ងៃនៅក្នុងកាស៊ីណូមួយនេះ គឺសុទ្ធសឹងជាជនអន្តោប្រ​វេ​ស​​​ន៍វៀតណាមទាំងអស់ ព្រោះថារាល់ការចេញចូលរបស់ពួ​ក​គេ​ គឺមិនដែលមានលិខិត ឬក្រដាសស្នាមអ្វីទាំងអស់ គ្រា​ន់​តែ​ពួកគេបង់លុយឲ្យខាងប៉ូលីសការពារព្រំដែនគ្រួស នោះពួ​ក​គេអាចចូលមកតាមផ្លូវបារ៉ាស់បាន ខ្លះទៀតក៏មកតាម​ផ្លូ​វកាត់ ដើម្បីវាងពីសមត្ថកិច្ចខាងវៀតណាម រួចក៏បន្តចូល​ម​ក​លេងល្បែងក្នុងកាស៊ីណូ ហើយការលេងល្បែងក្នុងកាស៊ី​ណូ​​​​​នោះមានរយៈពេលយូរឆ្នាំមកហើយ ។

ប្រភពច្បាស់ការមួយបានលើកឡើងថា កាស៊ីណូគ្រួសនេះ គឺកា​លពីកន្លងមកមានអាជ្ញាប័ណ្ណ តែពេលមួយរយៈនេះបា​ន​ផ្លាស់ប្តូរអ្នកគ្រប់គ្រង បានជាគេសង្ស័យថា កាស៊ីណូនេះគ្មានច្បាប់ត្រឹមត្រូវទៀតនោះទេ តែនៅអាចដំណើរការ លេ​ង​បាន ប្រហែលជាមានការឯកភាពពីអាជ្ញាធរមូលដ្ឋាន និ​ង​មន្ត្រីធំៗនៅក្នុងខេត្តស្វាយរៀងហើយមើលទៅ បានជា​កាស៊ី​ណូមួយនេះ នោតែបើកលេងបានដោយរលូនយ៉ាងនេះ ។ ខ​ណៈកាស៊ីណូនេះគ្មានស្លាកយីហោឈ្មោះទាំងអស់ ដោ​យ​ឡែ​ក​សំ​​ណង់រឹងមាំក៏គ្មាន គឺពុំត្រឹមត្រូវតាមស្តង់ដាល​ក្ខណៈប​ច្ចេ​កទេសកាស៊ីណូនោះទេ ។

ប្រជាពលរដ្ឋបានសុំណូមពរឲ្យលោក ម៉ែន វិបុល អភិបាល​ខេ​​ត្ត​ស្វាយរៀង និងលោក កឹង ឃន ស្នងការនគរបាល ខេ​ត្ត​ស្វាយរៀង មេត្តាជួយពិនិត្យមើលកាស៊ីណូនៅច្រករបៀងក្រសាំជ្រុំ ឃុំគ្រួស ស្រុកស្វយជ្រុំ ខេត្តស្វាយរៀងនេះផង តើពេ​ល​​នេះកាស៊ីណូខាងលើនេះមានអាជ្ញាប័ណ្ណត្រឹមត្រូវ ដែរឬទេ ? ​ហើយលោកគួរតែមានវិធានការក្នុងការជួយទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងតែញៀននឹងល្បែងនេះផង ដើ​ម្បី​រ​ក្សាបាននូវភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច របស់រាជរដ្ឋា​​ភិបាល ៕

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!