ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

រាជរដ្ឋាភិបាលចេញស.ជ.ណនិរាករណ៍ការដោះដូរទីតាំងដីអគារផ្នែករដ្ឋបាល ព្រៃឈើខេត្តកំពង់ស្ពឺ

(ភ្នំពេញ)៖  ទីស្ដីការគណៈរដ្ឋមន្ដ្រីនៅថ្ងៃទី១៧ខែតុលាឆ្នាំ២០១៩  ដោយយោងតាមចំណារឯកភាពរបស់សម្ដេចតេជោ  ហ៊ុនសែន  នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានចេញស.ជ.ណថ្មីមួយដោយធ្វើការនិរាករណ៍ស.ជ.ណចាស់ស្ដីពីការដោះដូរទីតាំងដីអគារផ្នែករដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺដែលមានផ្ទៃដីសរុបចំនួន៣,៤០៨ម៉ែត្រការ៉េ។

កាលពីថ្ងៃទី០៥ខែសីហាឆ្នាំ២០១៩ទីស្ដីការគណៈរដ្ឋមន្ដ្រីបានចេញស.ជ.ណមួយអនុញ្ញាតឲ្យក្រុមហ៊ុនភីអេនឡេនឌីវេឡុបម៉ឺនឯ.កធ្វើការដោះដូរទីតាំងដីអគារផ្នែករដ្ឋបាលព្រៃឈើកំពង់ស្ពឺដែលមានផ្ទៃដីសរុបចំនួន៣,៤០៨ម៉ែត្រការ៉េស្ថិតនៅភូមិពាណិជ្ជកម្មសង្កាត់រកាធំក្រុងច្បារមនខេត្តកំពង់ស្ពឺនិងទីតាំងដីឃ្លាំងដាក់សម្ភារខាងកើតផ្លូវស្ថិតនៅភូមិក្រាំងពលទេពឃុំរកាធំក្រុងច្បារមនខេត្តកំពង់ស្ពឺដែលមានផ្ទៃដីនៅសល់ចំនួន២,៨០១ម៉ែត្រការ៉េ។

ក្នុងស.ជ.ណថ្មីដែលបណ្ដាញព័ត៌មានFresh News ទទួលបាននៅថ្ងៃទី១៨ខែតុលាឆ្នាំ២០១៩នេះដែលចុះហត្ថលេខាដោយលោកហ៉ីងថូរ៉ាក់ស៊ីបានបញ្ជាក់ថារាជរដ្ឋាភិបាលសម្រេចនិរាករណ៍លិខិតលេខ១១១៧សជណ.កធចុះថ្ងៃទី០៥ខែសីហាឆ្នាំ២០១៩របស់ទីស្ដីការគណៈរដ្ឋមន្ដ្រី។

គួរជម្រាបថាទាំងមន្ដ្រីរដ្ឋបាលព្រៃឈើនិងមន្ដ្រីមន្ទីរកសិកម្មបានអំពាវនាវដល់ថ្នាក់ដឹកនាំនិងអង្គភាពប្រឆាំងអំពើពុករលួយបើកការស្រាវជ្រាវដើម្បីឈានទៅដល់ការចាត់វិធានការចំពោះមន្ដ្រីពាក់ព័ន្ធដែលរួមគ្នាផ្ដើមលួចលក់ឬដោះដូរទីតាំងអង្គភាពរបស់រដ្ឋនឹងនាំឲ្យមានការរិះគន់ជាបន្ដបន្ទាប់៕

អានខ្លឹមសារ

លម្អិតនៃស.ជ.ណដែលមាននៅខាងក្រោមនេះ៖

 

Filed in: ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!