ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

ការ​ SHARE ព័ត៌មានមិនពិតពាក់ព័ន្ធជំងឺកូរ៉ូណា​ ឬ​ COVID-19 នឹងប្រឈមមុខចំពោះច្បាប់~~~~

 

ភ្នំពេញ៖មួយរយៈពេលចុងក្រោយនេះ​ ឃេីញថា​ មានការបង្ហោះព័ត៌មានជាច្រេីនពាក់ព័ន្ធការផ្ទុះជំងឺកូរ៉ូណា​ ឬ​ Covid-19​ ក្នុងប្រទេសកម្ពុជា​ ដែលបណ្តាលអោយមនុស្សស្លាប់​ ។ ប៉ុន្តែព័ត៌មានទាំងនេះ​ ត្រូវបានសមត្ថកិច្ចពាក់ព័ន្ធ​ ជាពិសេសក្រសួងសុខាភិបាល​ ប្រកាសថា​ សុទ្ធតែជាព័ត៌មានមិនពិត​ និង​ បំពុលសង្គម​ ។

ជាមួយគ្នានេះ​ អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍​ នៃក្រសួងព័ត៌មាន​ អំពានាវអោយបញ្ឈប់ការចែកចាយព័ត៌មាន​ ឬ​ Share រាល់ព័ត៌មានមិនពិតទាំងនេះ​ ព្រោះអាចនឹងប្រឈមចំពោះមុខច្បាប់។​

យោងតាមសេចក្តីប្រកាសព័ត៌មាន​ ស្តីពី​ “ការផ្សព្វផ្សាយព័ត៌មានមិនពិតតាមបណ្តាប្រព័ន្ធផ្សព្វផ្សាយអំពីការឆ្លងជំងឺផ្លូវដង្ហេីមកូរ៉ូណាថ្មី​ ឬ​ Covid-19″​ នៅថ្ងៃទី១​ ខែមីនា​ ឆ្នាំ២០២០​ នេះ​ ក្រសួងព័ត៌មាន​ បញ្ជាក់ថា​ ថ្មីៗនេះមានការផ្សព្វផ្សាយព័ត៌មានមិនពិតតាមរយៈគណនីឬទំព័រហ្វេសប៊ុក​ ដោយមិនបានធ្វេីការផ្ទៀងផ្ទាត់អោយបានត្រឹមត្រូវជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ​ ថា​ មានជនបរទេសឆ្លងជំងឺផ្លូវដង្ហេីមកូរ៉ូណាថ្មី​ ឬ​ Covid-19 បណ្តាលអោយស្លាប់​ ។

ទន្ទឹងគ្នានេះ​ ក្រសួងព័ត៌មាន​ ក៏បានបង្ហាញគណនីហ្វេសប៊ុកចំនូន៧​ ដែលផ្សាយព័ត៌មានមិនពិតនេះផងដែរ​ ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!