ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ប្រធានស្ថានីយជញ្ជីងរលួស ខេត្ត​សៀមរាបានបញ្ជាកូនចៅ ឲប្រើហិង្សាមកលើអ្នកសារព័ត៌មានទាំងរោល~~~~~~

ប្រធានស្ថានីយជញ្ជីងរលួស ខេត្ត​សៀមរាបានបញ្ជាកូនចៅ ឲប្រើហិង្សាមកលើអ្នកសារព័ត៌មានទាំងរោល~~~~~

ខេត្តសៀមរាប ៖ ដោយសារ​តែអំពើឃុប​ឃិតគ្នាបែបពុករលួយ រវាង ប្រធានស្ថានីយជញ្ជីងរលួស ខេត្ត​សៀមរាប និងម្ចាស់រថ​យន្តដឹកទំនិញ​លើសទម្ងន់យ​កលុយចំនួន១លានរៀល ខណៈ​អ្នកសារព័ត៌​មាន ដឹងរឿងអាស្រូ​វរបស់ខ្លួន ទើបឈា​នដល់ការប្រើអំពើហិ​ង្សាយ៉ាងឃោរឃៅបំផុត បណ្ដាលឱ្យរ​ងរបួស រីឯឧ​បករណ៍សម្រាប់​ប្រើប្រាស់ ក្នុងកា​រយកព័ត៌មានរួមមាន:ទូរស័ព្ទដៃទំនើបចំនួន៣គ្រឿង និងកាំមេរ៉ាមួយគ្រឿងផងដែរ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារក្រុម​សមត្ថកិច្ចទាំង​នោះបានវា​យកម្ទេច ដើម្បីបំបាត់ភស្តុតាង។

ពាក់ព័ន្ធទៅនឹងបញ្ហា​ខាងលើនេះដែរបើតាម លោក នួន រឿន ចាងហ្វាងកា​រផ្សាយគេហទំព័រ អេអិន ហតញ៉ូ ជាជនរង​គ្រោះ ​ដែលត្រូវបានស្ថានី​យ៍ជញ្ជីងរលួស ខេត្តសៀមរាប នៅតាម​បណ្តោយ​ផ្លូវជាតិ​លេ​ខ៦A បញ្ជាឱ្យកម្លាំងប៉ូ​លីសចរាចរណ៍ នឹងកម្លាំងប៉េអឹម វាយទាំងកំរោលនោះ​បាន​ប្រាប់អង្គ​ភាពគេហទំព័រ “pcn tv online” ឱ្យដឹងថា មុនកើតហេតុខណៈ​ដែលលោកកំពុង​តែធ្វើដំណើ​រឆ្លងកាត់ ស្រាប់តែ​ឃើញមន្រ្តីជញ្ជីងបានកាក់រ​ថយន្តដឹកទំនិញដោយ ផាកពិន័យចំនួន១លានរៀល ភ្លាមនោះ​លោកក៏​បានទៅសាកសួរព័ត៌មានពី​ម្ចាស់រថយន្តដឹកទំនិញ និងប្រធា​នជញ្ជីង​តែលោកប្រធាន ស្ថានី​យ​ជញ្ជីងមិនចេញ​មកនោះទេ ​ថែមទាំងបញ្ជាឲ្យប៉ូលិ​សចរាចរណ៍រួមនឹងកម្លាំងប៉េអឹម(PM) យក​បង្គោល​ភ្លើងមករុញច្រា​ននិងវាយលោក ដើម្បី​បញ្ចូលក្នុងឡានរបស់ខ្លួនមិនដឹងថា មានគោល​បំ​ណងអ្វីនោះទេ បណ្ដាលឲ្យរងរបួស​ និងខូតខាតឧប​ករណ៍យកព័ត៌មាន ព្រមទាំងខ្ទាស់ជើងដួ​ល​ទាំងជំហូរ នៅមុខរថយន្តធ្វើ​ដំណើរ ប៊ិះគិនទៀតផង ខណៈ​ដែលជនរង​គ្រោះជាអ្នកសា​រព័ត៌​មានរូបនេះ កំពុងតែដាក់ជើងកាមេរ៉ាថត​យករូបភាព។

លោកបញ្ជាក់ថា នៅក្នុ​ងហេតុការណ៍បង្កហិង្សាទាំងកំរោលមកលើ អ្នកសារព័ត៌មានពីសំ​ណាក់ស្ថានី​យជញ្ជីង កម្លាំងប៉ូលីសចរាចរណ៍និងកម្លាំងប៉េអឹម បណ្ដាលឱ្យលោក​ដួលប្រកាច់ប្រកិន​នោះ មិន​មែន​លោកធ្វើពុតនោះទេ ពីព្រោះដួលនៅពីមុខរថយន្តធ្វើដំណើរ ប្រឈមនឹងគ្រោះថ្នាក់ទៀតផង មិនដូចអ្វីអ្នក​មួយចំនួនរិះគន់ផ្កាប់មុខថា ពុតជាដួលនោះទេ។

ជាមួយគ្នា​នេះដែរអ្នកសារព័ត៌មាន ក៏ដូចជាពលរដ្ឋដែលបានដឹ​ងនូវទង្វើរបស់ប្រធាន​ស្ថានីយជ​ញ្ជីងខាងលើ ដែលបានឃុប​ឃិតគ្នាបែបពុករលួយ យកលុយពីក្រុមរ​ថយន្តដឹកលើសទម្ងន់ បណ្តាល​ឱ្យខូច ខាតផ្លូវរបស់ជាតិ ដែល​គេហៅថាជាក្រុមបំផ្លាញ​ទ្រព្យសម្បត្តិរប​ស់ជាតិ បានស្នើឱ្យលោក ស៊ុន ​ចាន់​ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការនិងដឹកជញ្ជូន មានវិធានការទៅលើម​ន្ត្រីក្រោមឱវាទ​ឱ្យ​បានតឹងរឹងបំផុត ដើម្បីជាកា​រព្រមានទៅលើមន្ត្រីខិលខួចមួយចំនួនទៀត។

ជុំវិញរឿងរ៉ាវខាងលើនេះដែរ អង្គភាពគេហទំព័រ«ស៊ីអិនធី ហតញូយ៍» មិនអាចសុំការបំភ្លឺណាមួយ​ពី​លោក​ប្រធាន​ស្ថានីយ៍​ជញ្ជីងថ្លឹងរត់យន្តខា​ងលើនេះ​បាននៅឡើយ​ទេ ដោយសារមិនមានលេខទូរស័ព្ទ តែទោះយ៉ាងនេះក្តី​អង្គភាពយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីលោករាល់ម៉ោងធ្វើការ៕

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!