ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ពលរដ្ឋជាង៧០គ្រួសារ ផ្ទុះការតវ៉ាជាមួយកំពូលតារាចម្រៀង លោក​ ព្រាប​ សុវត្ថិ​ ប្រចាំផលិតកម្ម រស្មីហង្សមាស~~~~~

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលក្នុងបណ្តាញសង្គម ខណៈដែលប្រជាពលរដ្ឋជាង៧០គ្រួសារ ដែលរស់នៅជុំវិញផ្ទះរបស់កំពូលតារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស លោក ព្រាប សុវត្ថិ បានផ្ទុះការតវ៉ាសុំឲ្យអាជ្ញាធរជួយដោះស្រាយលក្ខខណ្ឌចំនួន៤ចំណុច ដែលផ្ទះរបស់លោក ព្រាប សុវត្ថិ តែងតែរំខានមកលើពួកគាត់ជាប្រជាពលរដ្ឋ ។

ការតវ៉ានេះ​គឺធ្វើឡើងនៅវេលាម៉ោងប្រមាណ១និង៣០នាទីរសៀល ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ផ្លូវលំ ក្រុម៣ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងនោះបើតាមការបញ្ជាក់ពីតំណាងរបស់ប្រជាពលរដ្ឋជាង៧០គ្រួសារ បានលើកឡើងថា ពួកគាត់តវ៉ានេះ គឺសុំឲ្យអាជ្ញាធរសង្កាត់គោកឃ្លាង និងខណ្ឌសែនសុខ ជួយដោះស្រាយជូនពួកគាត់ចំនួន៤ចំណុចជាមួយនឹងភាគីកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ តែម្តង រួមមានដូចជា ៖

១. ឈប់ ឲ្យគាត់ធ្វើរបងបំពានលើផ្លូវ​សាធារណៈ​

២​.ឈប់ ធ្វើរោងឈើបិទផ្លូវ​

៣​.ឈប់ចតរថយន្ត​ បិទផ្លូវ​ គ្មានសណ្តាប់ធ្នាប់

៤​.ឈប់ រោទិ៍សំឡេងរថយន្តលាន់ខ្លាំងដេកពួនមិនបាន

ដូច្នេះសង្ឃឹមថាអាជ្ញាធរនឹងមានដំណោះស្រាយជូនពួកគាត់ ខណៈដែលពេលនេះ ភាគីខាងតំណាងគ្រួសារលោកព្រាប សុវត្ថិ មិនទាន់ចូលខ្លួនដោះស្រាយជាមួយពួកគាត់ជាប្រជាពលរដ្ឋ នៅមុខអាជ្ញាធរ តាមការអញ្ជើញរបស់ មន្ត្រីសាលាខណ្ឌសែនសុខ នៅឡើយទេ ស្របពេលដែល លោកអភិបាលខណ្ឌសែនសុខ សន្យាថានឹងរកដំណោះស្រាយជូនពួកគាត់ឲ្យបាន។

រឿងផ្ទុះការតវ៉ានេះអង្គភាពយើងខ្ញុំនៅមិនទាន់ទទួលបានការបញ្ជាក់ពីខាងលោកព្រាប សុវត្ថិ នៅឡើយទេ ហើយអង្គភាពយើងខ្ញុំនឹងរង់ចាំការបកស្រាយបំភ្លឺផងដែរ ៕

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!