ទាន់ហេតុការណ៍
ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​». - មនុស្សវិកលចរិតចំនួន៤នាក់ ត្រូវបានគេដឹកយកមកទម្លាក់ចោលនៅក្នុងផ្សារត្រពាំងក្រឡឹង អាជីវករលក់ដូរបានសំណូមឱ្យអាជ្ញាធរ និងមន្ទីរសង្គមកិច្ចជួយអន្តរាគមន៍ដោះស្រាយ - មន្ត្រីក្រសួងបរិស្ថានកំពុងរងការរិះគន់ពីពលរដ្ឋករណី រកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់រឹងឧស្សាហកម្ម និងការរាយប៉ាយសំណល់រឹងឧស្សាហកម្ម នៅក្នុងខណ្ឌកំបូល  តែមិនបានបញ្ជាក់បង្ហាញពីសំណល់គ្រោះថ្នាក់ - បន្ទាប់ពីសារព័ត៌មានផ្សព្វផ្សាយរួចមក ក្រសួងបរិស្ថានរកឃើញក្រុមហ៊ុនសារុំ ត្រេឌីង ស្តុកទុកគំនរសំណល់ឧស្សាហកម្ម រាយប៉ាយប៉ះពាល់បរិស្ថាន ក្នុងនោះក្រសួងពិន័យនិងដកហូតលិខិតអនុញ្ញាតធ្វើអាជីវកម្មសំណល់រឹងឧស្សាហកម្ម.នៅខណ្ឌកំបូល... - តើហេតុអ្វី.!លោក ចាន់ ប្រធានស្នាក់ការរងឧទ្យាននុរៈស្រែកិន. នៅតែបន្តឱ្យមានក្រុមឈ្មួញប្រព្រឹត្តបទល្មើសដឹកជញ្ជូនឈើចេញពីព្រៃកាត់មុខស្នាក់ការខ្លួនគ្រប់គ្រងទៅបាន..? - ពលរដ្ឋច្រើនគ្រួសារធ្វើការស្នើដល់អាជ្ញាធរ និងជំនាញពាក់ព័ន្ធចុះពិនិត្យរថយន្តដឹកសំរាម របស់ក្រុមហ៊ុន សារុំត្រេឌីង នៅក្នុងសង្កាត់កំបូល ខណ្ឌកំបូលផង

បង្កការ​ភ្ញាកផ្អើលយ៉ាងខ្លាំនៅថ្ងៃទី ១៤ ខែមិនា ឆ្នាំ២០២០ កំលាំងនគរបាលស្រុកសំរោងទងស្រាវជ្រាវបង្រ្កាបបានជនសង្សយ័ចំនួន៩នាក់នៅក្រាំងចេក …..

 

កំពង់ស្ពឺ​ ÷​ដោយបានការណែនាំចង្អុលបង្ហាញពីរ​លោកឧត្តមសេនីយ៍​ទោ​ សម​ សាមួន​ ស្នងការ​ ន​គ​របាល​ខេត្ត​ កាលពី​វេលាម៉ោង​ ១៥.៣០នាទី​ នា​ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ កម្លាំងនគរបាល​ផ្នែក​ព្រហ្មទណ្ឌស្រុក​ ដឹកនាំ​ដោយលោក​ វរសេនីយ៍​ឯក​ ឃុត​ សុផល​ អធិការ​នគរបាល​ស្រុក​ កម្លាំងប៉ុ​ស្ដិ៍នគរបាលរដ្ឋបាលព្នាយបានចូលរួមផ្ដលព័ត៌​មា​ន​ ឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៩នា​ក់ ÷​


១-ឈ្មោះ ខុន រស្មី ភេទប្រុស អាយុ ១៨ឆ្នាំ
២-ឈ្មោះ ម៉ក់ ណាឃីម ភេទប្រុស អាយុ ២៤ឆ្នាំ
៣-ឈ្មោះ ខុម សុផុន ភេទប្រុស អាយុ ១៨ឆ្នាំ
៤-ឈ្មោះ ខា ម៉ានុត ភេទប្រុស អាយុ ២០ឆ្នាំ
៥-ឈ្មោះ ចក់ គឹមហួរ ភេទប្រុស អាយុ ១៧ឆ្នាំ
៦-ឈ្មោះ​ នឿម រតនា ហៅទិ អាយុ១៩ឆ្នាំ
៧-ឈ្មោះ​ ផល តារា ហៅឃ្លោក ភេទប្រុស អា​យុ​២៣ឆ្នាំ​
៨-ឈ្មោះ​ ឡុង ពិសិដ្ឋ ហៅករុណា ភេទប្រុស អាយុ២៣ឆ្នាំ
៩-ឈ្មោះកែវ រិទ្ធីសាក់ ហៅសាក់ ភេទប្រុស អា​យុ២១ឆ្នាំ​ ក្រុមជនសង្ស័យ​មានទីលំនៅភូមិបេង​ និងភូមិអង្គរជា ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរ​ មិនពិតប្រាកដ។

តាមការឆ្លេីយបំភ្លឺជនសង្ស័យម្នាក់ចំណោម​បក្ខពួ​ក​ ៩នាក់​ បានឆេីយថា​ ក្រុមខ្លួនបានធ្វើសកម្មភាព​រៀបចំផែនការដោយអោយបក្ខពួកខ្លួនជិះម៉ូតូតា​ម​ពីក្រោយជនរងគ្រោះនិងមានកាន់ដាវ កាំបិត​ផ្គាក់​ធ្វើ​អោយជនរងគ្រោះឃេីញមានការភ័យខ្លា​ចរួចទាញដាវ​ដេញកាប់ទៅលើជនរងគ្រោះតែម្ដ​ង​ ជាក់ស្ដែង​ក្រុមគេបានដេញកាប់​ ឈ្មោះ សេង រដ្ឋា ភេទប្រុស អាយុ ២៣ឆ្នាំ ឈ្មោះ សេង ង៉ែត ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិជាមួយគ្នា ខ​ណៈជនរងគ្រោះកំពង់ជិះម៉ូូតូ ១គ្រឿង ម៉ាក់ ប៊ិត ( Beat ) ពណ៍ស​ លាយខៀវ ពាក់ផ្លាកលេខ​កំពង់ស្ពឺ 1Q.7064 ចេញពីធ្វើម្ហូបការ​ ហាង​ទា ស៊ុ​យហេង​ នៅម្ដុំផ្សារកំពង់ស្ពឺ ។ពេលធ្វេី​ដំណេីរមកដល់ចំណុច​ មុខផ្ទះរបស់ឈ្មោះ ហឿន រី ផ្លូវ​លេ​ខ១៤៤០​ ភូមិបេង ឃុំព្នាយ ស្រុកសំរោងទង ក្រុម​គេបានជិះម៉ូតូតាមពីរក្រោយទាញដាវកាប់ទៅ​លេីជនរងគ្រោះនិងធាក់ម៉ូតូផ្ដួលតែម្ដង​ ។

 

ក្នុងកិច្ចប្រតិបត្ដិការ​នេះសមត្ថកិច្ចបានធ្វេីការដក​ហូតម៉ូតូចំនួន ៤គ្រឿង ,​ ដាវចំនួន ២ដើម និង កាំបិ​តផ្គាក់ចំនួន​ ៣ ។​ក្រោយការសាកសួរជនស​ង្ស័​យនិងបក្ខពួកបានឆ្លើយសារភាពថា​ ក្រុម​ខ្លួនពិត​ជាបានធ្វេីសកម្មភាព​ប្លន់​ម៉ូតូ​និងដេញកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន​ លេីសពី​នោះគឺបាន​ពិនិត្យ​ស្វែង​រក​សារធាតុ​ញៀន​ ក្នុងចំណោម​បក្ខ​ពួក​ ៩នាក់មាន​លទ្ធផល​វិជ្ជមាន​ ៥នាក់​ ដែលបាន​ធ្វើ​តេសរកឃេីញមានសារធាតុញៀន​ ។

បច្ចុប្បន្ន​ក្រោយ​ការសាក​សួរ​ ជំនាញបានកសាង​សំណុំរឿង​ បញ្ជូន​ទៅអយ្យការ​ អមសាលាដំបូងខេត្ដកំពង់​ស្ពឺ​ ចាត់ការតាមនីតិវិធីបន្ដ៕

 

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!