ទាន់ហេតុការណ៍
រដ្ឋបាលស្រុកចំនួន៣នៃខេត្តព្រះវិហារ បន្តតាមដាន និងផ្សព្វផ្សាយពីសុវត្ថិភាព ក្រោយជួបហ្វូងដំរីព្រៃចំនួន ៦ក្បាលអុកឡុកប្រជាពលរដ្ឋនិងបំភ្លេចបំផ្លាញដំណាំរបស់ពួកគាត់ - រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» គម្រប់ខួប ១៤ឆ្នាំ - ពលរដ្ឋ៤គ្រួសារ ត្អូញត្អែរពីរឿងលក់ដី ជាង២ឆ្នាំហើយមិនទាន់បានលុយគ្រប់ ថែមទាំងរងការ គំរាមកំហែងបង្ខំយកប្លង់ដី រហូតដង្ហោយសុំកិច្ច អន្តរាគមន៍ពីលោកអភិបាលខេត្តកំពង់ស្ពឺ - តើមានអយុត្តិធម៌ដែលទេ.សម្រាប់ពលរដ្ឋ៤គ្រួសារ លក់ដីជាង២ឆ្នាំទៅហើយមិនទាន់បានលុយគ្រប់ចំនួន កំពង់ដង្ហើយរកយុត្តិធម៌... - លោកបណ្ឌិត ហោ គន្ធា អញ្ជើញជួបសំណេះសំណាលជាមួយចាងហ្វាងការផ្សាយ និងអ្នកសារព័ត៌មាន ១២៥នាក់.. - ដំរីព្រៃផ្អើលចេញពីព្រៃចូលទៅក្នុងភូមិបំផ្លាញទ្រព្យសម្បត្តិផលដំណាំពលរដ្ឋនឹងធ្វើឲ្យមនុស្ស២នាក់រងរបួស. - ប្រជាពលរដ្ឋស្នេីសុំអោយក្រសួងបរិស្ថានដកអាជ្ញាប័ណ្ណ ខណៈពួកគាត់បន្តរាយការណ៍ពីសកម្មភាពក្រុមហ៊ុន សារុំត្រេឌីង ដឹកសំរាមយកទៅចាក់ចោលនៅស្រុកអង្គស្នួល - អភិបាលខេត្តកំពង់ស្ពឺ ដាក់បទបញ្ជាម៉ឺងម៉ាត់ក្នុង ក្នុងការពងលឿនដោះស្រាយដីធ្លី និងរិទ្ធបន្តឹងសន្តិសុខក្នុងមូលដ្ឋាន ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ - រដ្ឋមន្ត្រីបរិស្ថាន ឯកឧត្តមបណ្ឌិតអភិបាលខេត្ត៖តំបន់ទេទឹកពុះនិងក្លាយជាគោលដៅលំហែបៃតងដ៏ទាក់ទាញបំផុតមួយនៅកម្ពុជា - លោកបណ្ឌិត ហោ គន្ធា ប្រធានអង្គការ​ចីរភាព​បរិស្ថាន​កម្ពុជា អញ្ជើញដឹកនាំសមាជិកចូលរួមដាំកូន​ឈើ​ចម្រុះ​ចំនួន ២.៥០០​ដើម ក្រោម​ប្រធានបទ​យុទ្ធនាការ «​ពន្លក​បៃតង​».

ពលរដ្ឋលើកគ្នាកំទិចទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី ជម្រកជួញដូរ និងប្រើប្រាស់គ្រឿងញៀនដុះស្លែ២កន្លែងដោយខ្លួនឯង នៅខណ្ឌឬស្សីកែវ…..

 

ភ្នំពេញ៖ប្រជាពលរដ្ឋដោយទ្រាំមិនបាន និងបានមើលឃើញពីអំពើពុករលួយ និងការឃុបឃិតគ្នារបស់លោកវរសេនីយទោ ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ និងអភិបាលខណ្ឌ ក៏បាននាំគ្នាបង្ក្រាប និងវាយកម្ទេច ទូរហ្គេមល្បែងស៊ីសង ២កន្លែងនៅខណ្ឌឬស្សីកែវ ដោយសារតែអាជ្ញាធរ និងសមត្ថកិច្ចមិនបង្ក្រាប ទុកចិញ្ចឹមឆ្នាំង ធ្វើអោយប៉ះពាល់ដល់របស់ប្រជាពលរដ្ឋ។ដូច្នេះករណីនេះក្រសួងមហាផ្ទៃ គួរត្រូវដកតំណែងអធិការបែបនេះចោល ទើបល្អ បានភូមិ ឃុំ និងមានសុវត្ថិភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល បើមិនអញ្ចឹងទេប្រជាពលរដ្ឋ និងកើតការក្ដៅក្រហាយដោយសារមន្ត្រីបែបតទៅទៀតមិនខាន។

ទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រី ជម្រកជួញដូរនិងប្រើប្រាស់គ្រឿងញៀន ដុះស្លែង២កន្លែង ត្រូវបានអ្នកភូមិ វាយកម្ទេចចោល បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២០ នៅចំណុច ផ្ទះបើកហ្គេមបាញ់ត្រី ក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ហើយ នៅព្រឹកថ្ងៃទី១៥ ខែមីនា អ្នកភូមិ ប្រមាណជាង១០០នាក់ ក៏បានបន្តនាំគ្នា ផ្តិតមេដៃប្តឹង ផងដែរ ។

តាមប្រជាពលរដ្ឋ បានឱ្យដឹងថា ទីតាំងហ្គេមបាញ់ត្រីនេះមានម្ចាស់ ប៊ិន ដែលបានបើកលែងដុះស្លែយូរមកមកហើយ ពុំត្រូវបានសមត្ថកិច្ច ខណ្ឌឬស្សីកែវ ចុះបង្ក្រាបឡើយ។ មិនត្រឹមតែបើកល្បែរស៊ីសងនោះទេ ទីតាំងនេះ ក៏ជាកន្លែងជួញដូរ និងប្រើប្រាស់គ្រឿងផងដែរ ជាហេតុបង្កើត ឱ្យមានបងតូចបងធំ អំពើហឹង្សា ចោរលួច ឆក់ប្លន់ ជាបន្តបន្ទាប់។

តាមប្រជាពលរដ្ឋ បានឱ្យដឹងទៀតថា នៅវេលាម៉ោងប្រមាណ១០យប់ ថ្ងៃទី១៣ ខែមីនា មានជនសង្ស័យមួយក្រុមមានគ្នា ៦នាក់បានមកលេងហ្គេមបាញ់ត្រី ចាញ់អស់ ហើយ ចេញទៅវិញ ក៏បានធ្វើសកម្មភាពកាប់ប្លន់ យកទូរស័ព្ទ ក្មេងក្នុងភូមិ យកអស់២គ្រឿងនិងបានកាប់ម៉ូតូខ្ទេច២គ្រឿង បន្ទាប់ពីប្លន់មិនបានសម្រេច ។

បន្ទាប់ពីមានអំពើប្លន់អ្នកភូមិបែបនេះ ក៏បានផ្ទុះហឹង្សានាំគ្នា បះ បោកវាយកញ្ចក់ផ្ទះហ្គេម និងវាយកម្ទេចទូរហ្កេម អូសចេញមកក្រៅហើយអ្នកភូមិ ប្រមាណជាង១០០នាក់ ក៏បាននាំគ្នា ផ្តិតមេដៃប្តឹង ទទួចសុំអោយសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរជួយអន្តរាគមន៍បិទតែម្តង ។

សូមរំលឹកថា ទីតាំងល្បែងហ្គេមស៊ីសងខុសច្បាប់ នៅក្នុងរាជធានីភ្នំពេញ មិនតិចជាង៣០០ទីតាំងនោះទេ កន្លែងភាគច្រើន ក៏ជាជម្រកជំនួញជួញដូរថ្នាំញៀន និងចរាចរថ្នាំញៀន ។

ទីតាំងទាំងនោះ មានពាសពេញបណ្ដាខណ្ឌ ហើយត្រូវបានប្រជាពលរដ្ឋរាយការណ៍ ជូនអាជ្ញាធរ និងសមត្ថកិច្ច ក្នុងអង្គវេទិកាសាធារណៈជាច្រើនលើក ច្រើនសារ ច្រើនឆ្នាំលើកដដែលៗ រហូតស្ទើរអស់ជឿ លើការដឹកនាំដែនដី និងពលរដ្ឋខ្លះ ស្អប់រហូតលេងចូលប្រជុំ ជាមួយវេទិកាសាធារណៈបន្តទៀត ព្រោះគិតថា ខាតពេល និងធុញទ្រាន់បំផុត ៕

Filed in: សន្តិសុខ សង្គម
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!