ទាន់ហេតុការណ៍
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យនានា ក្នុងរាជធានីភ្នំពេញ - ក្រសួងវប្បធម៌កម្ពុជា សុំអន្តរាគមន៍ពីស្ថានទូតចិន, ឥណ្ឌា, អាមេរិក និងម៉ាឡេស៊ី ជំរុញឱ្យថៃបញ្ឈប់ការបំផ្លិចបំផ្លាញសម្បត្តិមនុស្សជាតិ - កម្លាំងនគរបាលស្រុកសំរោងទងចុះស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ តាមពាក្យបណ្តឹងជនរងគ្រោះ... - ភរិយាអភិបាលខេត្តកំពង់ស្ពឺលើកទឹកចិត្តនិងប្រាប់បងប្អូនដែលកំពុងស្នាក់នៅក្នុងជំរំភៀសសឹកឱ្យអត់ធ្មត់ ហើយបន្តជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន - កិច្ចប្រជុំបូកសរុប របាយការណ៍ សកម្មភាពការងារ របស់និស្សិតស្ម័គ្រចិត្តអប់រំបរិស្ថានកូរ៉េ ឆ្នាំ២០២៥. - កិច្ចប្រជុំសាមញ្ញលើកទី ១៨ អាបត្តិទី ៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ.. - អធិការរដ្ឋាននគរបាលស្រុកសំរោងទង បានបើកកិច្ចប្រជុំផ្សព្វផ្សាយ.អនុក្រឹត្យ.ស្ដីពីឯកសណ្ឋាន សញ្ញា សម្គាល់ និងទង់នគរបាលជាតិកម្ពុជា... - ឯកឧត្តមបណ្ឌិតអភិបាលខេត្តកំពង់ស្ពឺ អញ្ជើញក្នុងពីធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៅអនុវិទ្យាល័យទីរួមខេត្ត - ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការងារជូនបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ទាំង៩ក្រុង/ស្រុក ក្នុងខេត្តកំពង់ស្ពឺ - បែកធ្លាយវីដេអូ.! លោកសង្ឃនៅវត្តគិរីមរតកររដ្ឋារាម (ហៅវត្តកូនភ្នំ​) ស៊ីបាយមិនស្អែត យប់លួចស៊ីសាច់ ផឹកស្រាបន្ថែម...

នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យកម្លាំងនគរបាលនៃស្នងការរាធានី-ខេត្តទូទាំងប្រទេស ចាប់ឃាត់ខ្លួន និងរឹបអូសឧបករណ៍ធ្វើតេស្តិ៍រកជំងឺ Covid-19

 

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ បានថ្លែងចេញបទបញ្ជាឲ្យកម្លាំងនគរបាល នៃស្នងការរាធានី-ខេត្តទូទាំងប្រទេស ស្រាវជ្រាវ និងចាប់ឃាត់ខ្លួន និងឱសថស្ថានណា ដែលលក់ឧបករណ៍ធ្វើធ្វើតេស្តិ៍រកជំងឺ Covid-19 ។

ការចេញបទបញ្ជាដ៏ក្តៅគគុកនេះធ្វើឡើងបន្ទាប់ពីទទួលបានបទបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណៈកម្មការជាតិ ប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺ Covid-19 នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០។

នាយឧត្តមសេនីយ៍ នេត សាវឿន បានប្រសាសន៍យ៉ាងដូច្នេះថា៖ «នាយកដ្ឋានជំនាញ សហការជាមួយស្នងការរាជធានី-ខេត្តទាំង២៥ អនុវត្តបន្ទាន់! កន្លែងណាដែលមានលក់ឧបករណ៍ធ្វើតេស្តិ៍ខូវីដ១៩ សុំឃាត់មនុស្ស ហើយដកហូតសម្ភារៈបន្ទាន់ ហើយរាយការណ៍ឡើងមកលើ។ ចាត់ការបន្ទាន់ភ្លាម! សហការជាមួយព្រះរាជអាជ្ញា សហការជាមួយកម្លាំងពាក់ព័ន្ធនៅខេត្តនោះផ្ទាល់»។

នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា ក៏បានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋមិនត្រូវប្រើប្រាស់ឧបករណ៍ ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដោយខ្លួនឯងនោះឡើយ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា បច្ចុប្បន្នមានការផលិតឧបករណ៍ធ្វើតេស្តរហ័សច្រើន តែរហូតដល់ពេលនេះ នៅមិនទាន់មានឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ប្រភេទណាមួយ ដែលមានការបញ្ជាក់ទទួលស្គាល់ពី អង្គការសុខភាពពិភពលោកនូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពនៅឡើយទេ។

ក្រសួងបន្ថែមថា ប្រសិទ្ធភាពនៃការធ្វើតេស្តរហ័សបែបនេះ គឺនៅទាបណាស់ ហើយក៏មានការចេញលទ្ធផលមកមិនច្បាស់លាស់ច្រើនណាស់ដែរ ដូចជាអ្នកដែលមិនមានមេរោគ បែរទៅជាមានលទ្ធផលវិជ្ជមាន រីឯអ្នកមានមេរោគ បែរទៅជាមានលទ្ធផលអវិជ្ជមានទៅវិញ។

ក្រសួងបានបញ្ជាក់ថា មានតែវិទ្យាស្ថានជាតិស្រាវជ្រាវសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលកំពុងប្រតិបត្តិការតាមបច្ចេកទេស និងគោលការណ៍ប្រតិបត្តិស្តង់ដាររបស់អង្គការសុខាភាពពិភពលោក ដែលមានការចេញលទ្ធផលទទួលស្គាល់ត្រឹមត្រូវ។

ក្រសួងសុខាភិបាល បានព្រមានថា ជនដែលប្រើឧបករណ៍សម្រាប់តេស្តរហស័រកមេរោគកូវីដ១៩ មកផ្សព្វផ្សាយជាសាធារណៈ ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល នឹងត្រូវផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។

ក្រសួងក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធចូលរួមចាត់វិធានការតាមផ្លូវច្បាប់ជាធរមានយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ចំពោះបុគ្គល ឬក្រុមហ៊ុនណា ដែលផ្សព្វផ្សាយឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ ដោយមិនមានការអនុញ្ញាតពីក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យកម្ពុជា បានព្យាបាលអ្នកជំងឺកូវីដ១៩សរុបចំនួន២១នាក់ហើយ នៅសល់ ៨២នាក់ទៀត កំពុងសម្រាកព្យាបាល នៃចំនួនអ្នកឆ្លងសរុប១០៣នាក់៕

Filed in: ជីវិត និងសុខភាព, ព័ត៌មានជាតិ
«ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 093 20 06 36 | 071 80 22 293 សូមអរគុណ ! »

©២០១៨ រក្សាសិទ្ធិ ដោយ «ស៊ីអ៊ិនធី ហតញូយ៍ | CNT Hotnews» | ទូរស័ព្ទ៖ 093 20 06 36 | 071 80 22 293 | អ៊ីម៉ែល៖ #

សហការផ្តល់ព័ត៌មាន៖ # | អ៊ីម៉ែល ៖ #

error: Content is protected !!